ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផេ​ន​គ្វី​ន​55​លាន​ឆ្នាំ​មុន​ មាន​ទំហំ​ប៉ុន​មនុស្ស

6 ឆ្នាំ មុន

«The Guardian» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា រក​ឃើញ​គ្រោងឆ្អឹង​សត្វ​ផេ​ន​គ្វី​ន​យក្ស​ពូជ «Paleocene» នៅ​នូ​វែ​ល​សេ​ឡង់ ចាត់​ទុក​ថា​ជា​ផេ​ន​គ្វី​ន​បុរាណ​បំផុត​នៅ​លើ​ពិភពលោក​កម្ពស់​១,៧៧​ម៉ែត្រ ទម្ងន់​១០១​គីឡូក្រាម មាន​ទំហំ​ប្រហាក់ប្រហែល​មនុស្ស…

«The Guardian» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា រក​ឃើញ​គ្រោងឆ្អឹង​សត្វ​ផេ​ន​គ្វី​ន​យក្ស​ពូជ «Paleocene» នៅ​នូ​វែ​ល​សេ​ឡង់ ចាត់​ទុក​ថា​ជា​ផេ​ន​គ្វី​ន​បុរាណ​បំផុត​នៅ​លើ​ពិភពលោក​កម្ពស់​១,៧៧​ម៉ែត្រ ទម្ងន់​១០១​គីឡូក្រាម មាន​ទំហំ​ប្រហាក់ប្រហែល​មនុស្ស និង​ធំ​ជាង​ផេ​ន​គ្វី​ន​មួយ​ក្បាល​ទៀត​ដែល​មាន​កម្ពស់​១,២១​ម៉ែត្រ ទម្ងន់​ប្រហែល​៣៩​គីឡូក្រាម ។

ផេ​ន​គ្វី​ន​នោះ​មាន​អាយុកាល​ប្រហែល​៥៥​ទៅ​៥៩​លាន​ឆ្នាំ និង​ជា​ផ្នែក​មួយ​ក្នុង​ចំណោម​ផេ​ន​គ្វី​ន​យក្ស​ធំ​បំផុត​នៅ​លើ​ពិភពលោក ។

លោក​Gerald Mayr ព្រឹទ្ធបុរស​ពី​វិទ្យា ស្ថាន​ស្រាវជ្រាវ​ទាក់ទង​នឹង​គ្រោងឆ្អឹង​សត្វ​នៅ​ក្រុង​​ហ្វ្រែ​ង​ហ្វ៊ើ​ត ប្រទេស​អា​ល្លឺ​ម៉​ង់ រៀបរាប់​ថា​ផេ​ន​គ្វី​ន​ក្នុង​អតីតកាល​មិន​មាន​ពណ៌​ស និង​ខ្មៅ​ទេ ប៉ុន្តែ​មាន​រោម​ពណ៌​ស្ករ និង​មាន​មាត់​វែង​ជាង​ផេ​ន​គ្វី​ន​បច្ចុប្បន្ន ។ ដងខ្លួន​របស់​វា​មិន​មាន​រាង​ទ្រ លុក​ទ្រលន់​គួរ​ឱ្យ​ស្រឡាញ់​ដូច​ផេ​ន​គ្វី​ន​បច្ចុប្បន្ន ទេ ។ ក្រៅពី​នេះ​ផេ​ន​គ្វី​ន​បុរាណ​ប្រភេទ​នោះ​មាន​រូបរាង​ខ្ពស់​បំផុត​ក្នុង​ចំណោម​បណ្តា​ផេ​ន​គ្វី​ន​នៅ​លើ​ពិភព​លោក​។ នា​ពេល​អតីតកាល​ជា​សត្វ​ហោះហើរ​នៅ​លើ​វេហាស៍ ដូច​បក្សី​កាលពី​១០​លាន​ឆ្នាំ​មុន ក្រោយមក​វិ​វ​ឌ្ឍ​រស់នៅ​ក្នុង​ទឹក​និង​នៅ​លើគោក​បាន ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ មាន​ទិន្នន័យ​បញ្ជាក់​ថា ផេ​ន​គ្វី​ន​ពូជ​កូ​ឡូ​ស​សាស់ ឬ​ពូជ Palaeeudyptes Klekowskii ដែល​ប្រទះ​ឃើញ​នៅ​អង់​តាក់​ទិច នៅ​ក្នុង​ឆ្នាំ​២០១៤ អាច​មាន​ទម្ងន់​ធ្ងន់ និង​ខ្ពស់​ជាង​ផេ​ន​គ្វី​ន​ពូជ​ដែល​ប្រទះ​ឃើញ​នៅ​នូ​វែ​ល​សេ​ឡង់ អាច​មាន​កម្ពស់​ចាប់ពី​ចំពុះ​រហូត​ដល់​ជើង​ប្រវែង​២​ម៉ែត្រ និង​ទម្ងន់​១១៥​គីឡូក្រាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ