ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ រៀបចំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​លើកកម្ពស់​សុខមាលភាព ឆ្លើយ​តប​នឹង​សំណូមពរ ក៏​ដូច​ជា​ការ​ចូលរួម​ចំណែក​ការពារ​ទប់ស្កាត់​នូវ​ហានិភ័យ​ផ្សេង​ៗ​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​ដ៏​មាន​តម្លៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ កាលពី​ថៃ្ង​អាទិត្យ ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧…

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​លើកកម្ពស់​សុខមាលភាព ឆ្លើយ​តប​នឹង​សំណូមពរ ក៏​ដូច​ជា​ការ​ចូលរួម​ចំណែក​ការពារ​ទប់ស្កាត់​នូវ​ហានិភ័យ​ផ្សេង​ៗ​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​ដ៏​មាន​តម្លៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ កាលពី​ថៃ្ង​អាទិត្យ ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ ឯកអគ្គរាជទូត​ប្រចាំ​នៅ​ប្រទេស​កូរ៉េ បាន​សហការ​ជាមួយ​មូល​នី​ធិ​គាំពារ​សុខភាព​កូរ៉េ​-​អន្ដរជាតិ (KOFIH) និង​សហគមន៍​ខ្មែរ​ទីក្រុង​ក្វា​ង​ជូ​តូច រៀបចំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​មូល​នី​ធិ​ចុះ​ពិនិត្យ​ព្យាបាល សុខភាព​ទូទៅ ពិនិត្យ​ជំងឺ​បេះដូង ចាក់​វ៉ាក់សាំង​ការពារ​ផ្ដាសាយ និង​ថត X-Ray ដោយ​ឥត​គិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​១២៥​នាក់ នៅ​មជ្ឈមណ្ឌល​ស្នាក់​អាស្រ័យ​ពលករ​បរទេស​ទីក្រុង​ក្វា​ង​ជូ​តូច ។

មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​៧​ហើយ​ដែល​ក្រុមការងារ​ស្ថានទូត​បាន​សម្របសម្រួល និង​បង្ក​លក្ខណៈ​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​មូល​នី​ធិ​ដើម្បី​ចុះ​ពិនិត្យ ព្យា​ល​បាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ធ្វើការ និង​សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ បន្ទាប់​ពី​បាន​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា​រវាង​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ជាមួយនឹង​មូល​នី​ធិ​គាំពារ​សុខភាព​កូរ៉េ​-​អន្ដរជាតិ ។

ទន្ទឹម​ហ្នឹង​នេះ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​បន្ថែម​ទៀត ស្ថានទូត​បាន​នឹង​កំពុង​ស្វែងរក​កិច្ចសហការ​ជាមួយនឹង​បណ្ដា​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​បន្ថែម​ទៀត ដើម្បី​ផ្ដល់​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ឲ្យ​កាន់តែ​ទូលំទូលាយ និង​ទាន់​ពេលវេលា ។

មន្ត្រី​ស្ថានទូត​កម្ពុជា​បាន​បញ្ជាក់​ថា ស្ថានទូត​សូម​បន្ដ​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​ពលករ​ដែល​បាន​នឹង​កំពុង​បំពេញការងារ​ដោយ​កម្លាំង សូម​បន្ដ​យកចិត្តទុកដាក់​ថែរក្សា​ការពារ​សុខភាព​ដ៏​មាន​តម្លៃ​របស់​បងប្អូន នឹង​ចូលរួម​ផ្សព្វផ្សាយ​ដល់​មិត្តភក្ដិ​បងប្អូន​ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ហានិភ័យ​ប៉ះពាល់​ដល់​អាយុជីវិត​ដ៏​មាន​តម្លៃ​របស់​បងប្អូន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ