ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពីថ្ងៃនេះដល់២២ ធ្នូ សីតុណ្ហភាពពី១៣ទៅ៩អង្សាសេ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ជូនដំណឹង​បន្ថែម​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បានឱ្យ​ដឹង​ថា ស្ថានភាព​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង ​ចាប់ពី​ថ្ងៃ​១៨ ​រហូត​ដល់​ថ្ងៃ​ទី​២២ ធ្នូ គឺ​សីតុណ្ហភាព​អប្បបរមា​នឹង​ធ្លាក់​ចុះ​យ៉ាង​គំហុក ដែល​តំបន់​ជួរ​ភ្នំ​ដងរែក​សីតុណ្ហភាព​ចុះ​មក​នៅ​ក្នុង​រង្វង់​១៣​អង្សា​សេ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ជូនដំណឹង​បន្ថែម​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បានឱ្យ​ដឹង​ថា ស្ថានភាព​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង ​ចាប់ពី​ថ្ងៃ​១៨ ​រហូត​ដល់​ថ្ងៃ​ទី​២២ ធ្នូ គឺ​សីតុណ្ហភាព​អប្បបរមា​នឹង​ធ្លាក់​ចុះ​យ៉ាង​គំហុក ដែល​តំបន់​ជួរ​ភ្នំ​ដងរែក​សីតុណ្ហភាព​ចុះ​មក​នៅ​ក្នុង​រង្វង់​១៣​អង្សា​សេ បណ្តា​ខេត្ត​នៅ​តំបន់​ខ្ពង់រាប​១៥-១៨​អង្សា​សេ និង​តំបន់​វាលទំនាប​ពី​១៩-២០​អង្សា​សេ ។ តំបន់​ដែល​ប្រឈម​មុខ​នឹង​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​គឺ​តំបន់​ជួរ​ភ្នំ​ដងរែក ។

១-​តំបន់​ជួរ​ភ្នំ​ដងរែក សីតុណ្ហភាព​អប្បបរមា នឹង​ថយ​ចុះ​មក​នៅ​ត្រឹម​រង្វង់​១៣​អង្សា​សេ​។២-​បណ្តា​ខេត្ត​មួយ​ចំនួន​ដូច​ជា ខេត្ត​ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះ​វិហារ ឧត្តរមានជ័យ និង​ខេត្ត​ប៉ៃលិន សីតុណ្ហភាព​អប្បបរមា នឹង​ថយ​ចុះ​មក​នៅ​ក្នុង​រង្វង់​១៥​អង្សា​សេ ។៣-​បណ្តា​ខេត្ត​មួយ​ចំនួន​ដូច​ជា ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប បន្ទាយ​មាន​ជ័យ និង​ខេត្តកោះកុង សីតុណ្ហភាព​អប្បបរមា នឹង​ថយ​ចុះ​មក​នៅ​ក្នុង​រង្វង់​១៧-១៨​អង្សា​សេ ។ ៤-​បណ្តា​រាជធានី​-​ខេត្ត​ផ្សេង​ទៀត សីតុណ្ហភាព​អប្បបរមា នឹង​ថយ​ចុះ​មក​នៅ​ក្នុង​រង្វង់​១៩-២០​អង្សា​សេ លើកលែងតែ​ខេត្ត​កែបកំពត និង​ខេត្ត​ព្រះ​សីហ​នុ ដែល​មិនសូវ​ចុះ​ត្រជាក់​ខ្លាំង ។