ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​បើកសវនាការកាត់ទោស​ក្រុម​ចោរប្លន់​កក្រើក៧​នាក់

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្រុម​ចោរប្លន់ និង​ឆក់​យ៉ាង​កក្រើក​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តព្រៃវែង ចំនួន​៧​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៧…

ខេត្តកណ្តាល ៖ ក្រុម​ចោរប្លន់ និង​ឆក់​យ៉ាង​កក្រើក​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តព្រៃវែង ចំនួន​៧​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៧ ត្រូវ​បាន​នាំ​មក​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​ជំនុំជម្រះ​ទោស ។ សវនាការ​នេះ​ដឹកនាំ​ដោយ​លោក សាយ សម្ផស្ស​សេរី ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក ងួ​ន វុ​ទ្ធី លោក ទី សំណាង ជា​សមាជិក​ក្រុមប្រឹក្សា និង​លោកស្រី ស៊ូ សុជាតា ជា​តំណាង​អយ្យការ ។

ពួក​គេ​ទាំង​៧​នាក់ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការ​ប្រព្រឹត្ត​ហិង្សា​» តាម​មាត្រា​៣៥៣ និង​មាត្រា​៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ ។ បទល្មើស​នេះ​កំណត់​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចន្លោះ​ពី​៣​ឆ្នាំទៅ​១០​ឆ្នាំ ។

សូម​រំឭក​ថា ក្រុម​ចោរប្លន់ និង​ឆក់​យ៉ាង​កក្រើក​នៅ​រាជធានី​ភ្នំពេញ ខេតកណ្តាល និង​ខេត្តព្រៃវែង ចំនួន​៧​នាក់ ដែល​ធ្លាប់​ធ្វើ​សកម្មភាព​ជា​ច្រើន​លើក​នោះ ត្រូវ​បាន​កម្លាំង​កង​អាវុធហត្ថ​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កងកម្លាំង​អាវុធហត្ថ​ខេត្តព្រៃវែង តាម​ស្រាវជ្រាវ​រហូត​បង្ក្រាប​បានជា​បន្តបន្ទាប់ នឹង​ត្រូវ​បាន​យក​មក​បង្ហាញ​មុខជា​សាធារណៈ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៧ កន្លង​ទៅ ដឹកនាំ​ដោយ​លោក ទូច អ៊ី​ណា​ន មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល និង​មានការ​ចូលរួម​ពី​មន្ត្រី​កងរាជអាវុធហត្ថ​មួយ​ចំនួន​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ