ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយឮស្នូរផ្ទុះកក្រើកប្រថពី មនុស្សម្នាក់​ខ្ទេច​មើលលែង​ស្គាល់​ជាមនុស្ស​

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ អតីតមន្ត្រី​យោធា​មួយ​រូប​ឈ្មោះ ថូ​យ យង់ អាយុ​៦២​ឆ្នាំ នៅ​ភូមិ​រូង ឃុំ​ទំនប់ ស្រុក​បា​ធា​យ ដែល​កើត​ជំងឺ​តេតាណូស​ធ្វើទុក្ខបុកម្នេញ​លើ​រូប​កាយ​គាត់​មិន​ឈប់ឈរ​បាន​ធ្វើ​អត្តឃាត​ដោយ​ឱប​គ្រាប់បែក​ហើយ​បំផ្ទុះ​បណ្តាល​ឲ្យ​ធ្លាយ​ពោះវៀន​ស្លាប់​នៅ​នឹង​ជណ្តើរ​ផ្ទះ​ឈើ​មុខ​ផ្ទះ​របស់​ខ្លួន​គួរ​ឱ្យ​រន្ធត់…

ខេត្តកំពង់ចាម ៖ អតីតមន្ត្រី​យោធា​មួយ​រូប​ឈ្មោះ ថូ​យ យង់ អាយុ​៦២​ឆ្នាំ នៅ​ភូមិ​រូង ឃុំ​ទំនប់ ស្រុក​បា​ធា​យ ដែល​កើត​ជំងឺ​តេតាណូស​ធ្វើទុក្ខបុកម្នេញ​លើ​រូប​កាយ​គាត់​មិន​ឈប់ឈរ​បាន​ធ្វើ​អត្តឃាត​ដោយ​ឱប​គ្រាប់បែក​ហើយ​បំផ្ទុះ​បណ្តាល​ឲ្យ​ធ្លាយ​ពោះវៀន​ស្លាប់​នៅ​នឹង​ជណ្តើរ​ផ្ទះ​ឈើ​មុខ​ផ្ទះ​របស់​ខ្លួន​គួរ​ឱ្យ​រន្ធត់ ។

ហេតុការណ៍​នោះ ​កើតឡើង​នៅ​វេលា​ម៉ោង​៥​ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៦ ធ្នូ ហើយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ចុះ​មក​ពិនិត្យ​សាកសព​ដែល​ត្រូវ​ច្រៀក​ហែក​ខ្ទេចខ្ទី​ដោយ​កម្លាំង​គ្រាប់បែក ។
លោក​វរសេនីយ៍ត្រី ដួង ញ៉ា អធិការរង​នគរបាល​ស្រុក​បា​ធា​យ ទទួល​ផែន​ព្រហ្មទណ្ឌ​ប្រាប់​ឲ្យ​ដឹង​ថា នៅ​រសៀល​មុន​ពេល​កើតហេតុ​ស្ត្រី​ជា​ប្រពន្ធ​និង​កូន​របស់​បុរស​រូប​នេះ បាន​នាំ​គ្នា​ចេញពីផ្ទះ​ទៅ​ឃ្វាលគោ​នៅ​ឯ​ស្រែ​បាត់ នៅផ្ទះ​តែ​គាត់​ម្នាក់ឯង ហើយ​ផ្ទះ​គាត់​ក៏​បាន​សង់​នៅ​ឆ្ងាយ​ដាច់​ពី​គេឯង​ដែរ ។

លោក​អធិការរង​រូប​នេះ​ប្រាប់​បន្ត​ថា លុះ​រហូត​ដល់​វេលា​ម៉ោង​ខាងលើ ស្រាប់តែ​អតីតមន្ត្រី​យោធា​មិនដឹង​ជា​បាន​គ្រាប់បែក​មកពីណា​នោះ​ទេ បាន​យក​មក​កាន់​ក្នុង​ដៃ​ដោយ​បាន​ទាញ​ស្លាបព្រា​ចេញ​និង​បាន​ឱប​នៅ​កាំជណ្តើរ​ផ្ទះ​បណ្តាល​ឲ្យ​ផ្ទុះ​លាន់​កក្រើក ធ្លាយ​ពោះវៀន​ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយ​ប្រពន្ធ​កូន​មិន ដឹង​នោះ​ឡើយ ។ ក្រោយ​ពី​ការ​ផ្ទុះ​យ៉ាង​កក្រើក​ប្រថពី​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ជិតខាង​នាំ​គ្នា​រត់​មក​មើល​និង​បាន​រាយការណ៍​មក​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ទំនប់ ហើយ​រាយការណ៍​បន្ត​មក​លោក​អធិការ​នគរបាល​ស្រុក ដោយ​បាន​ចាត់​ឲ្យ​ជំនាញ​បច្ចេកទេស​ចុះ​ទៅ​ពិនិត្យ​សព​ឃើញ​ថា បុរស​រូប​នេះ​ពិតជា​បាន​ស្លាប់​ដោយ​ការ​ធ្វើ​អត្តឃាត​បំផ្ទុះ​គ្រាប់បែក​បណ្តាល​ឲ្យ​ស្លាប់​ពិតមែន ។ បន្ទាប់​មក​បាន​ប្រគល់​សព​ឲ្យ​ទៅ​ប្រពន្ធ​កូន ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

លោក​វរសេនីយ៍ត្រី ដួង ញ៉ា អធិការរង​នគរបាល​ស្រុក​បា​ធា​យ​បញ្ជាក់​ថា បុរស​ខាងលើ​ធ្លាប់​បាន​ធ្វើ​ជា​ទាហាន​នៅ​ក្នុង​អំឡុង​ចុងឆ្នាំ​១៩៨០ ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​ផ្ទុះ​សង្គ្រាមស៊ីវិល​នៅ​តាម​ព្រំដែន​ថៃ​ក្រោយ​ឆ្នាំ​១៩៧៩​។ គ្រានោះ​បុរស​ឈ្មោះ ថូ​យ យង់ បាន​ត្រូវ​របួស​ដោយ​អំបែង​គ្រាប់​ក៏​បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​តេតាណូស ជាប់​ជា​ប្រចាំ​កាយ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។ ចំពោះ​មូលហេតុ​ដែល​បុរស​នេះ​ធ្វើ​អត្តឃាត​នោះ អាច​មក​ពី​គាត់​តូចចិត្ត​នឹង​ជំងឺ​ប្រចាំ​កាយ​នេះ ទើប​យក​គ្រាប់បែក​មក​បំផ្ទុះ​ធ្វើ​អត្តឃាត​ដើម្បី​បញ្ចប់ជីវិត​តែ​ម្តង​ទៅ ៕

 

អត្ថបទសរសេរ ដោយ