ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ចាប់​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀ.ន​២​នាក់

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ចំនួន​២​នាក់ បាន​នាំ​គ្នា​អង្គុយ​ប្រើប្រាស់​គ្រឿងញៀន យ៉ាង​សប្បាយ​រីករាយ ដោយ​មិន​គិត​ខ្វល់ខ្វាយ​ពី​អ្វី​ឡើយ លុះ​ទទួល​បាន​ដំណឹង​ភ្លាម​ៗ កម្លាំង​ជំនាញ​ក៏​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​ចាប់​បញ្ជូន​ទៅ​ស្នងការ​ខេត្ត​តែ​ម្ដង ។ ហេតុការណ៍​នគរបាល​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ…

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ចំនួន​២​នាក់ បាន​នាំ​គ្នា​អង្គុយ​ប្រើប្រាស់​គ្រឿងញៀន យ៉ាង​សប្បាយ​រីករាយ ដោយ​មិន​គិត​ខ្វល់ខ្វាយ​ពី​អ្វី​ឡើយ លុះ​ទទួល​បាន​ដំណឹង​ភ្លាម​ៗ កម្លាំង​ជំនាញ​ក៏​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​ចាប់​បញ្ជូន​ទៅ​ស្នងការ​ខេត្ត​តែ​ម្ដង ។

ហេតុការណ៍​នគរបាល​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​អូ​តា​ពុក​ក្រោម សង្កាត​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន បាន​ចុះ​ធ្វើការ​ឆ្មក់​បង្ក្រាប​ចាប់​បាន​ជន​ស​ង្ស​យ័​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​នាក់ ដែល​កំពុង​តែ​នាំ​គ្នា​អង្គុយ​ប្រើប្រាស់​នៅ​នឹង​កន្លែង ។

ប្រភព​បន្ត​ទៀត​ថា ជនសង្ស័យ​ទី​១.​ឈ្មោះ មាន សារី ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ជា​កម្មករ ទី​២.​ឈ្មោះ សឿ​ន រ​ដ្ឋា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​កម្មករ រស់នៅ​ភូមិ​ជាមួយ​គ្នា ។

ក្រោយ​ពី​នគរបាល​ឆែកឆេរ​នៅ​លើ​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ រក​ឃើញ​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​២​កញ្ចប់​តូច ដែកកេះ​ចំនួន​១ និង​ទុយោ​បំពង់​បឺត​ចំនួន​១ ។ ក្រោយ​ធ្វើការ​សាកសួរ​រួច​មក នគរបាល​បាន​បញ្ជូន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ទាំង​២​នាក់​ទៅ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ