ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកច្រមុះស្រួច២នាក់ ធ្វើឱ្យ​គេផ្អើលនៅមិន​សុខ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​អា​មេ​រិ​ក ត្រូវ​ជនជាតិ​អា​ល្លឺ​ម៉​ង់ និង​បារាំង ​ដែល​ជួល​បន្ទប់​ផ្ទះ​សំណាក់​​នៅ​ជិត​គ្នា​ ព្រួត​វាយ​បណ្តាលឱ្យ​រង​របួស កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ ធ្នូ តាម​បណ្តោយ​ផ្លូវ​១១១​នៅ​ចំណុច​ផ្ទះសំណាក់​រ៉ា​វុ​ធ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​អា​មេ​រិ​ក ត្រូវ​ជនជាតិ​អា​ល្លឺ​ម៉​ង់ និង​បារាំង ​ដែល​ជួល​បន្ទប់​ផ្ទះ​សំណាក់​​នៅ​ជិត​គ្នា​ ព្រួត​វាយ​បណ្តាលឱ្យ​រង​របួស កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ ធ្នូ តាម​បណ្តោយ​ផ្លូវ​១១១​នៅ​ចំណុច​ផ្ទះសំណាក់​រ៉ា​វុ​ធ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌចំការមន ។

ជន​រង​គ្រោះជា​ជនជាតិ​អា​មេ​រិ​ក​ឈ្មោះ​ZIEBERT ERIC DELMER ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​សំណាក់​រ៉ា​វុ​ធ បានឱ្យ​ដឹង​ថា គាត់​បាន​ជួល​ផ្ទះសំណាក់​ខាងលើ​នេះ​ស្នាក់​នៅ​ជាង​២​ស​ប្តា​ហ៍​មក​ហើយ ។ នៅ​ថ្ងៃ​កើតហេតុ​មាន​ជនជាតិ​បរទេស​២​នាក់​ទៀត​ម្នាក់​ជនជាតិ​អា​ល្លឺ​ម៉​ង់ និង​ម្នាក់​ទៀត​ជា​ជនជាតិ​បារាំង​មិន​ស្គាល់​អត្តសញ្ញាណ​ទាំង​២​នាក់ ដែល​ជួល​បន្ទប់​នៅ​ជាប់​គ្នា បាន​មក​រករឿង​គាត់​រួច​ព្រួត​វាយ​គាត់​បណ្តាល​ឱ្យ​រង​របួស រយះ​ក្បាល​ខាងឆ្វេង​ទើប​មក​ប៉ុស្តិ៍​បឹង​ព្រលិត​ឱ្យ​រក​យុ​ធ​ត្តិ​ធម៌​ឱ្យ​។ ជន​រង​គ្រោះ​បាន​បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​ជន​បង្ក​ព្រួត​វាយ​គាត់​ដោយសារ​តែ​រូប​គាត់​ដឹង​ថា ជន​បង្ក​ទាំង​២​នាក់​នោះ នាំ​គ្នា​ប្រើប្រាស់​ថ្នាំ​ញៀន ។

បើ​តាម​សមត្ថកិច្ច​សួរនាំ​ទៅ​ភាគី​បង្ក​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គឺ​មក​ពី​ជនជាតិ​អា​មេ​រិ​ក​នោះ បើក​ទូរទស្សន៍​ឮ​សម្លេង​ខ្លាំង​ៗ ហើយ​គាត់​ទៅ​ប្រាប់​ម្ចាស់ផ្ទះ​សំណាក់ ចំនួន​២​ដង​មក​ហើយ ឲ្យ​ជួយ​គាត់​ផង ប៉ុន្តែ​នៅ​តែ​បើក​ខ្លាំង​ៗ​ដដែល​រក​ដេក​ពួក​មិន​បាន​សោះ ទើប​គាត់​ទ្រាំ​មិន​បាន​ក៏​ទៅ​គោះ​ទ្វារ​សួរនាំ ស្រាប់តែ​ជន​ជាតិ​អា​មេ​រិ​ក​នោះ​រក​វ៉ៃ​គាត់ ទើប​ក្លាយជា​ការ​ប្រទូស្ត​រ៉ា​យ​គ្នា ក៏​ជ្រុលដៃ​ធ្វើ​ឱ្យ​របួស​ទៅ ។

ក្រោយ​ពេល​កើតហេតុ​ជនជាតិ​អា​មេ​រិ​កបាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​បឹង​ព្រលិត ហើយ​សមត្ថកិច្ច​ប្រាប់​ថា ចាំ​ថ្ងៃស្អែក​នឹង​ជូន​ទៅ​ការិយាល័យ​អន្តោប្រវេសន៍ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕ ​