ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ដុំ​ថ្ម​គប់​ឪពុកក្មេក​ស្លា.ប់​ព្រោះ​ខឹង​រឿង​ពាង

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ នៅ​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ព្រែ​ស្លឹក ឃុំ​ព្រែ​ស្លឹក កម្លាំង​នគរបាល​ស្រុក​ទ្រាំង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួច​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ព្រហ្មទណ្ឌ​ធ្ងន់​ខេត្ត…

ខេត្តតាកែវ ៖ នៅ​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ព្រែ​ស្លឹក ឃុំ​ព្រែ​ស្លឹក កម្លាំង​នគរបាល​ស្រុក​ទ្រាំង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួច​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ព្រហ្មទណ្ឌ​ធ្ងន់​ខេត្ត ដើម្បី​ចាត់ការ​បន្ត ។ ខណៈ​ពេល​ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​រួច​ក៏​ស្លាប់​នៅ​មន្ទី​ពេទ្យ ។

លោក ប៊ិ​ច វ​ណ្ណា អធិការរង​នគរបាល​ស្រុក​ទ្រាំង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នៅ​ពេល​នេះ​មានឈ្មោះ ម៉ែ​ន សុវត្ថិ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ស្លឹក ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ សួន កែវ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ។

គួ​រំឭក​ផង​ដែរ​ថា កាលពី​វេលា​ម៉ោង​០៨​និង​២៥​នាទី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៧ ជន​រង​គ្រោះ​ត្រូវជា​ឪពុកក្មេក​របស់​ជនសង្ស័យ បាន​ផឹកស្រា​ស្រវឹង រួច​ក៏​យក​ដុំ​ថ្ម​គប់​ពាងទឹក​របស់​ជនសង្ស័យ បណ្ដាល​ឲ្យ​បែក​មួយ រួច​ធ្វើ​ឲ្យ​ជនសង្ស័យ​ជា​កូនប្រសា​បាន​ខឹង​យ៉ាង​ខ្លាំង ដោយ​តោង​បាន​ដុំ​ថ្ម​គប់​ទៅ​ជន​រង​គ្រោះ​វិញ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ រួច​ក៏​បាន​ស្លាប់​នៅ​មន្ទី​ពេទ្យ​នៅ​ភ្នំពេញ រួច​ក៏​ដឹក​សព​មក​ធ្វើបុណ្យ​នៅ​ឯ​ភូមិ​វិញ​ដែរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា រូប​គាត់​ពិតជា​បាន​ជ្រុលដៃ​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ឪពុកក្មេក បណ្ដាល​ឲ្យ​ស្លាប់​ពិត​ប្រា​កត់​មែន ។ លោក​វរសេនីយ៍ឯក សែ​ម សុ​ជាតិ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​គ្រប់គ្រាន់​អស់ហើយ​នៅ​រសៀល​ថ្ងែ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៧ នេះ នឹង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ