ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​ចង់​បង្កើត​ការិយាល័យ​តំណាង​នៅ​រាជធានី​ភ្នំពេញ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា ដើម្បី​បង្ក​ភាព​ងាយស្រួល​ក្នុង ការ​ធ្វើ​ទំនាក់ទំនង​ផ្ទាល់​ការិយាល័យ​តំណាង​នៅ​ទី​ក្រុងប៉ារីស​ប្រទេស​បារាំង​ជាមួយ​តំបន់​អាស៊ី​នោះ​សមាគម​អភិបាលក្រុង​និយាយ ភាសា​បារាំង​មាន​បំណង​ចង់​បង្កើត​ឲ្យ​មាន​ការិយាល័យ​តំណាង​របស់​សមាគម​នេះ​នៅ​រាជធានី​ភ្នំពេញ ។ គម្រោងការ​នេះ​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ជំនួប​សន្ទនា រវាង​លោក​ឃួ​ង ស្រេង…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា ដើម្បី​បង្ក​ភាព​ងាយស្រួល​ក្នុង ការ​ធ្វើ​ទំនាក់ទំនង​ផ្ទាល់​ការិយាល័យ​តំណាង​នៅ​ទី​ក្រុងប៉ារីស​ប្រទេស​បារាំង​ជាមួយ​តំបន់​អាស៊ី​នោះ​សមាគម​អភិបាលក្រុង​និយាយ ភាសា​បារាំង​មាន​បំណង​ចង់​បង្កើត​ឲ្យ​មាន​ការិយាល័យ​តំណាង​របស់​សមាគម​នេះ​នៅ​រាជធានី​ភ្នំពេញ ។

គម្រោងការ​នេះ​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ជំនួប​សន្ទនា រវាង​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ព្យែ បៃ​យេ លេខា​អចិន្ត្រៃយ៍​សមាគម​អភិបាល​និយាយ ភាសា​បារាំង រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ​នេះ ។
លោក​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ក្រោយ​ជំនួប​នោះ​ថា លោក​ព្យែ បៃ​យេ លេខា​អចិន្ត្រៃយ៍ សមាគម​អភិបាល​និយាយ​ភាសា​បារាំង​បាន​ស្នើ​សុំ​អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ការ​បង្កើត​ជា​ការិយាល័យ​តំណាង​សម្រាប់​អាស៊ី​អាគ្នេយ៍ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ។ លោក​បន្ថែម​ថា ការ​បង្កើត​ឲ្យ​មាន​ការិយាល័យ​នៅ​ក្នុង​ទីក្រុង​នេះ ដើម្បី​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​បង្កើន​កិច្ច​សហ​ប្រ​តិ​បត្ត​ការ និង​បង្ក​លទ្ធភាព​ការងារ​កាន់តែ​ងាយស្រួល​សម្រាប់​ទំនាក់ទំនង​ផ្ទាល់​រវាង​ការិយាល័យ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ការិយាល័យ​តំណាង​នៅ​ក្នុង​ទី​ក្រុងប៉ារីស​ប្រទេស​បារាំង ។ ចំណែក​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ស្វាគមន៍ និង​ផ្តល់​ជូន​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​ក៏​ដូច​ជា​ការ​បង្ក​លទ្ធភាព​គ្រប់​បែប​យ៉ាង​ចំពោះ​សំណើរ​ខាង​នេះ ។ លោក​ក៏​បាន​ស្នើ​ឲ្យ​ភាគី​បារាំង​បើក​កិច្ចប្រជុំ AIMF នៅ​ទីក្រុង​ភ្នំពេញ​ផង ដែរ​ដោយសារ​តែ​ប្រទេស​កម្ពុជា​មិន​បាន​បើក​កិច្ចប្រជុំ​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

សូម​បញ្ជាក់​ថា រាជធានី​ភ្នំពេញ​គឺជា​ទីក្រុង​អាស៊ី​តែ​មួយ​គត់​ដែល​បាន​ចូល​ជា​សមាជិក​គណ​កម្មការ​អចិន្ត្រៃយ៍​សមាគម​អន្តរជាតិ​នៃ​បណ្តា​អភិបាលក្រុង​ដែល​ប្រើប្រាស់​ភាសា​បារាំង ហៅ​កាត់​ថា AIMF តាំងពី​ឆ្នាំ​១៩៩០​មក​ម្លេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ