ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខណ្ឌ​ច្បារ​អំពៅ​ធានា​មិន​លើស​ពី​៣​ថ្ងៃ​ឡើយ​រាល់​ការ​ធ្វើ​ឯកសារ​ផ្សេង​ៗ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ចាប់ពី​ពេល​នេះ​តទៅ រាល់​ឯកសារ​ផ្សេង​ៗ​ជា​ច្រើន​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ គឺ​ត្រូវធ្វើ​ជូន​បងប្អូន​ក្នុង​រយៈពេល​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ឯកសារ​ងាយ​ៗ គឺ​មិនយូរ​ដល់​២​ម៉ោង​ឡើយ ។ សេចក្តី​ប្រកាស​ខាងលើ​ធ្វើ​ឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តី​ពី ការ​ផ្តល់​សេវា​សាធារណៈ​របស់​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​របស់​រដ្ឋបាល​ខណ្ឌ…

រាជធានី​ភ្នំពេញ ៖ គិត​ចាប់ពី​ពេល​នេះ​តទៅ រាល់​ឯកសារ​ផ្សេង​ៗ​ជា​ច្រើន​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ គឺ​ត្រូវធ្វើ​ជូន​បងប្អូន​ក្នុង​រយៈពេល​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ឯកសារ​ងាយ​ៗ គឺ​មិនយូរ​ដល់​២​ម៉ោង​ឡើយ ។

សេចក្តី​ប្រកាស​ខាងលើ​ធ្វើ​ឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តី​ពី ការ​ផ្តល់​សេវា​សាធារណៈ​របស់​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​របស់​រដ្ឋបាល​ខណ្ឌ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៧ ក្រោម​វត្តមាន​លោក ចេ​ង មុនី​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ច្បារ​អំពៅ ប្រព្រឹត្តិ​ទៅ​នា​ផ្សារ​ច្បារ​អំពៅ ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។

លោក ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កន្លង​មក​ការ​ធ្វើ​ឯកសារ​ផ្សេង​ៗ​ជូន​បងប្អូន​ពលរដ្ឋ គឺ​មានការ​យឺតយ៉ាវ និង​មាន​ភាព​មិន​ប្រក្រតី​ផ្សេង​ៗ​លើ​ការ​ឯកសារ​ជូន​បងប្អូន ។

ប៉ុន្តែ​គិត​ចាប់ពី​ពេល​នេះ​តទៅ រាល់​ការ​បម្រើសេវា​សាធារណៈ​ផ្សេង​ៗ (​ការ​ធ្វើ​ឯកសារ​) តាម​រយៈ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ គឺ​ពុំ​ត្រូវ​ឲ្យ​មានការ​យឺតយ៉ាវ​ទៀត​ឡើយ ពោល​គឺ​រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ នឹង​កំណត់​តែ​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ ក្នុង​ការ​ធ្វើ​ឯកសារ​ជា​ស្រេច​ជូន​បងប្អូន ។

ក្នុង​នោះ​ដែរ ប្រសិនបើជា​ឯកសារ​ងាយ​ៗ ដូច​ជា​សំបុត្រ​កំណើត និង​សៀវភៅ​ស្នាក់​នៅ​ជាដើម គឺ​ត្រូវធ្វើ​ជូន​បងប្អូន​ក្នុង​រយះ​ពេល​មិន​ដល់​២​ម៉ោង​ឡើយ ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​ដែល​បងប្អូន​រវល់​មិន​អាច​រង​ចាំ បងប្អូន​អាច​ទុក​លេខ​ទូរស័ព្ទ​នៅ​អ្នក​ដែល​ទទួល​ធ្វើ​សេវា​ឯកសារ​ជូន​បងប្អូន​បាន ប្រសិនបើ​ឯកសារ​នោះ​ធ្វើ​រួចរាល់​នៅ​ពេល​ណាមួយ អ្នកបម្រើ​សេវា នឹង​ទំនាក់ទំនង​ទៅ​ទៅ​កាន់​ទូរស័ព្ទ​ផ្ទាល់​របស់​បងប្អូន​ឲ្យ​មក​ទទួលយក​ឯកសារ​ដែល​បាន​ធ្វើ​រួច ។

លោក​អភិបាល​បន្ថែម​ថា ការ​ព​ន្លឿ​ន​ការ​ធ្វើ​ឯកសារ​ផ្សេង​ៗ​ជូន​បងប្អូន​ពលរដ្ឋ តាម​រយៈ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​នេះ គឺ​ធ្វើ​ឡើង​ស្រប​តាម​ការ​អន្តរក្រសួង លេខ​១៤៣៤២​ប្រក ចុះ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៦ រវាង​ក្រសួងមហាផ្ទៃ និង​ក្រសួង​សង្គមកិច្ច និង​ហរិ​ញ្ញ​វត្ថុ ស្តី​ពី​ការ​ផ្តល់​សេវា​រដ្ឋបាល​ផ្សេង​ៗ នៅ​រដ្ឋបាល​ក្រោម​ជាតិ ។

ហើយ​ការ​ធ្វើ​ឯកសារ​ជូន​បងប្អូន គឺ​ធ្វើ​ឡើង​ដើម្បី​សម្រួល​ធានា​បាន​ភាព​ឆាប់រហ័ស ប្រសិទ្ធិ​ភាព តម្លាភាព និង​ភាព​ច្បាស់លាស់ ងាយស្រួល​បងប្អូន​ឆាប់​ទទួល​បាន​ឯកសារ​ពាក់ព័ន្ធ​របស់​បងប្អូន​យក​ទៅ​ប្រើប្រាស់ ក្នុង​កិច្ច​ការងារ​ផ្សេង​ៗ​បាន ។

ទន្ទឹម​នឹង​នោះ រាល់​ការ​ធ្វើ​ឯកសារ​ទាំងឡាយ គឹ​ពុំ​តម្រូវ​ឲ្យ​មានការ​បង់​ថវិការ​មក​កាន់​អ្នក​ធ្វើ​ឯកសារ ឬ​ការិយាល័យ​ច្រក​ឡើយ លើកលែងតែ​ឯកសារ​ណា​ដែល​មាន​ចែង​ក្នុង​ច្បាប់ ដែល​តម្រូវ​ឲ្យ​បង់ប្រាក់ តាម​សេចក្តី​ប្រកាស​អន្តរក្រសួង​ប៉ុណ្ណោះ ដូច​ជា​ធ្វើ​ឯកសារ​ផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ