ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​៣​ខ្នង​ហ្មត់ (មានវីដេអូ)

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ផ្ទះ​របស់​ប្រជាពលរដ្ឋ​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​ចំនួន​៣​ខ្នង រួម​និង​ទ្រព្យសម្បត្តិ​ជា​ច្រើន​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង កាលពី​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​ត្រពាំង​ជ្រៃ ឃុំ​បល្ល័ង្ក…

ខេត្តកំពង់ធំ ៖ ផ្ទះ​របស់​ប្រជាពលរដ្ឋ​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​ចំនួន​៣​ខ្នង រួម​និង​ទ្រព្យសម្បត្តិ​ជា​ច្រើន​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង កាលពី​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​ត្រពាំង​ជ្រៃ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​នោះ មាន​ចំនួន​៣​ខ្នង ដែល​ធ្វើ​អំពី​ឈើ​ជញ្ជាំង​ក្តា​ប្រក់​ក្បឿង​រួម​មាន ផ្ទះ​ទី​១.​ម្ចាស់​ឈ្មោះ ចាន់ ឃី​ម ភេទ​ស្រី អាយុ​៧៨​ឆ្នាំ មាន​ទំហំ​៩​ម៉ែត្រ​គុណ​បឹង​៩​ម៉ែត្រ ផ្ទះ​ទី​២.​ម្ចាស់​ឈ្មោះ សួ​ស គៃ ភេទ​ស្រី អាយុ​៦០​ឆ្នាំ មាន​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ និង​ផ្ទះ​ទី​៣.​ម្ចាស់​ឈ្មោះ ឌី ខេន ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ដែល​មាន​ទំហំ​៧​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ ។

នៅ​ក្នុង​ឧប្បទ្ទវហេតុ​អគ្គិ​ស​ភ័យ​ខាងលើ​នេះ ជាបឋម​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា អាច​បង្ក​ឡើយ​មក​ពី​ការ​ដុត​ទាន​ធូប ព្រោះថា បើ​យោង​តាម​ការ​ឲ្យ​ដឹង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​បាន​ឲ្យ​ដឹង​ថា វា​កើតឡើង​ចំ​ថ្ងៃអាទិត្យ ទី​១៧ ខែធ្នូ ម្សិលមិញ​នេះ ត្រូវ​នឹង​ថ្ងៃខែដាច់ ថ្ងៃសីល ហើយ​ម្ចាស់ផ្ទះ​ឈ្មោះ ចាន់ ឃី​ម អាយុ​៧៨​ឆ្នាំ លោកយាយ​បាន​អុជ​ធូប​ទាន​ដោត​នៅ​លើ​កំប៉ុង​ជើងធូប​ច្រនៀង​ផ្ទះ​ដែល​នៅ​ជាប់​ជញ្ជាំង ដើម្បី​បួងសួង​សុំ​សេចក្តីសុខ រួច​ក៏​បាន​ចុះ​ដើរទៅ​លេង​ផ្ទះ​កូនចៅ​នៅ​ក្បែ​នោះ​បាត់ មួយសន្ទុះ​ក្រោយមក​គេ​ក៏​ឃើញ​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅផ្ទះ​របស់​គាត់ រួច​ហើយ​ក៏​ឆាបឆេះ​រៀលដាល​ទៅ​ដល់​ផ្ទះ​ដែល​នៅ​ជិត​គ្នា​ជា​បន្តបន្ទាប់​រហូត​ដល់​៣​ខ្នង ទម្រាំ​តែ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​ស្រុក​បារាយណ៍ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បាន​មក​ជួយ​បាញ់​ពន្លត់​កុំ​ឲ្យ​រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​ដទៃ​ទៀត ក៏​ប៉​ន្តែ​មិន​អាច​ជួយ​ដល់​ផ្ទះ​ដែល​កំពុង​តែ​ឆេះ​នោះ​បាន​ទេ ដោយ​ផ្លូវ​សារ​ឆ្ងាយ​ពេក​ទម្រាំ​តែ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ដល់ ប្រើ​រយៈពេល​យូរ ហើយ​ការ​ឆេះ​មាន​រយៈវេលា​ខ្លី ត្រឹមតែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ ។

លោក សួង ថេ​ន អធិការ​នគរបាល​ស្រុក​បារាយណ៍ បាន​បន្ត​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​អស់​ចំនួន​បី​រថយន្ត ក្នុង​នោះ​រថយន្ត​របស់​អធិការដ្ឋាន​ស្រុក​បារាយណ៍​១​គ្រឿង និង​រថយន្ត​ស្នងការដ្ឋាន​ខេត្តកំពង់ធំ​២​គ្រឿង ព្រមទាំង​ប្រើ​ម៉ាស៊ីនបូមទឹក​ចំនួន​៤​គ្រឿង ដោយ​មាន​ចូលរួម​ពី​ប្រជាពលរដ្ឋ និង​កម្លាំង​បញ្ជា​ការពារ​ភូមិ ជា​ពិសេស​លោកស្នងការ​ខេត្ត​បាន​ចុះ​បញ្ជា​ផ្ទាល់ និង​លោក​អភិបាលស្រុក​បារាយណ៍ ។ នៅ​ក្នុង​ហេតុការណ៍​នេះ មិន​មាន​អ្នក​ណា​ម្នា​ក់រងរ​បួង​ឡើយ គ្រាន់​ឆេះ​អស់​ផ្ទះ​ចំនួន​បី​ខ្នង និង​ទ្រព្យសម្បត្តិ​គ្មាន​សល់ នៅ​មិន​ទាន់​ដឹក​ថា​សរុប​អស់​ប៉ុន្មាន​នៅឡើយ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ