ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ម៉ាស៊ីនភ្លើង​ថៃ​ចោទ​ថា​ខ្មែរ​លួច តើ​ត្រូវ​ទេ?

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ប្រជាពលរដ្ឋ​ខ្មែរ​១៧​នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ឃាត់​ចោទប្រកាន់​លួច​ម៉ាស៊ីនភ្លើង ហើយ​ភាគី​កម្ពុជា​ឃាត់​រថយន្ត​ថៃ​៨​គ្រឿង​ដែល​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​ក្បែ​ព្រំដែន​ក្នុង​ទឹកដី​ថៃ ភូមិ​ណ​ង​ចាក់​កែវ ឃុំ​គោក​ស៊ូ​ង ស្រុក​គោក​ធ្យូង…

បន្ទាយ​មាន​ជ័យ ៖ ប្រជាពលរដ្ឋ​ខ្មែរ​១៧​នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ឃាត់​ចោទប្រកាន់​លួច​ម៉ាស៊ីនភ្លើង ហើយ​ភាគី​កម្ពុជា​ឃាត់​រថយន្ត​ថៃ​៨​គ្រឿង​ដែល​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​ក្បែ​ព្រំដែន​ក្នុង​ទឹកដី​ថៃ ភូមិ​ណ​ង​ចាក់​កែវ ឃុំ​គោក​ស៊ូ​ង ស្រុក​គោក​ធ្យូង ខេត្ត​ស្រះ​កែវ ។

ក្រោយ​ពេល​ដែល​ភាគី​ថៃ​ឃាត់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១៧​នាក់ ស្រី​៥​នាក់ និង​ម៉ូតូ​១៣​គ្រឿង គឺ​ភាគី​កម្ពុជា​មាន​លោក​វរសេនីយ៍ត្រី​អ៊ិ​ន ផល មេបញ្ជាការ​កង​ល្បាត​លេខ​២ បញ្ជាការ​យោធា​វរៈ​ការពារ​ព្រំដែន​លេខ​៥០៣ រួម​ជាមួយ​កម្លាំង​នគរបាល​ព្រំដែន​គោក​លេខ​៩១១ បាន​ទៅ​ជួប​ដោះស្រាយ​ភាគី​ថៃ ហើយ​ត្រូវ​បាន​ដោះ​លេង​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១៧​នាក់ មាន​ស្រី​ចំនួន​៥​នាក់ តែ​អាជ្ញាធរ​ថៃ​បាន​ឃាត់​ទុក​ម៉ូតូ​ចំនួន​១៣​គ្រឿង ។
លោក​វរសេនីយ៍ត្រី​អ៊ិ​ន សុផល បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ភាគី​ថៃ​ឃាត់​ប្រជាពលរដ្ឋ​ចំនួន​១៧​នាក់ ស្រី​៥​នាក់​និង​ម៉ូតូ​១៣​គ្រឿង​នេះ គឺ​ភាគី​ថៃ​បាន​ចោទ​ប្រជាពលរដ្ឋ​ខ្មែរ​លួច​ម៉ាស៊ីនភ្លើង​ថៃ​១​គ្រឿង ទើប​បណ្តាល​ឲ្យ​ឃាត់​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ជា​ផ្នូរ​រក​ម៉ាស៊ីនភ្លើង​ដែល​បាត់ ។
លោក​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១៧​នាក់ ដែល​ភាគី​ថៃ​ឃាត់​ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​មាន​ខ្លះ​ចូល​ទៅ​ដី​ថៃ​រក​ការងារ​ធ្វើ​ទៅ​ព្រឹក​វិល​ល្ងាច និង​ខ្លះ​ចូល​ទៅ​រក​ទិញ​ម្ហូប​ចេញចូល​តាម​ច្រករបៀង​តំបន់​៥ ស្ថិត​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ ហើយ​ត្រូវ​បាន​ភាគី​ថៃ​ឃាត់​ប្រជាពលរដ្ឋ​ខ្មែរ​១៧​នាក់ និង​ម៉ូតូ​១៣​គ្រឿង ក្រោយ​ពេល​ឃាត់​ភាគី​កម្ពុជា​មាន​កម្លាំងយោធារ​វរៈ​ការពារ​ព្រំដែន និង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​បាន​ចូល​ជួប​ពិភាក្សា​ដោះស្រាយ ហើយ​ភាគី​ថៃ​បាន​ដោះ​លេង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ឃាត់​១៧​នាក់ តែ​ម៉ូតូ​១៣​គ្រឿង​មិន​ទាន់​ដោះ​លេង​មក​វិញ​នៅឡើយ​ទេ ។

លោក​ឧត្តមសេនីយ៍ត្រី​ឃួ​ន ជឿន បញ្ជាការ​យោធារ​វរៈ​ការពារ​ព្រំដែន​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ភាគី​ថៃ​ឃាត់​ប្រជាពលរដ្ឋ​ខ្មែរ​១៧​នាក់​និង​ម៉ូតូ​១៣​គ្រឿង គឺ​ភាគី​ថៃ​ចោទ​ខ្មែរ​លួច​ម៉ាស៊ីនភ្លើង​នៅ​ចំការ​ក្បែរ​ព្រំដែន ភូមិ​សា​ស្គ្រ​ទឹកដី​ថៃ​ក្នុងភូមិ​ណ​ង​ចាក់​កែវ ឃុំ​គោក​ស៊ូ​ង ស្រុក​គោក​ធ្យូង ខេត្ត​ស្រះ​កែវ ។ វា​ជា​រឿង​អយុត្តិធម៌​ពេក​បាត់​ម៉ាស៊ីនភ្លើង​ចោទ​ប្រជាពលរដ្ឋ​ខ្មែរ ពេល​នេះ​កម្លាំង​បាន​ចូល​ជួប​ដោះស្រាយ​ឲ្យ​ដោះ​លេង​ប្រជាពលរដ្ឋ​ខ្មែរ​មក​សិន​ចំណែក​ម៉ូតូ និង​ដោះស្រាយ​តាម​ក្រោយ ។

ចំពោះ​ប្រជាពលរដ្ឋ​ដែល​ឃាត់​រថយន្ត​ថៃ​ចូល​ដឹក​អង្កាម​ចំនួន​៨​គ្រឿងក្នុង​ទឹកដី​កម្ពុជា​ស្ថិត​ក្បែរ​ច្រកព្រំដែន​តំបន់​៥ គឺ​ប្រជាពលរដ្ឋ​សំណូមពរ​ដោះ​លេង​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​ប្រគល់​ម៉ូតូ​១៣​គ្រឿង​ទើប​ដោះ​លេង​រថយន្ត​ដែល​ឃាត់​ដែរ ទោះជា​យ៉ាងណា​ក្តី​ក្នុង​សមត្ត​កិច្ច​ត្រូវ​រក​ដំណោះស្រាយ​ជូន​មិន​ឲ្យ​មាន​ទំនាស់​កើតឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ