ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសធាតុ​ត្រជាក់​ខ្លាំង​ខុស​ប្រក្រតី​ចាប់ពី​ថ្ងៃ​ទី​១៨​ខែ​នេះ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​អាកាសធាតុ​នៅ​ក្នុង​ក្រុងប៉ៃលិន មានការ​ត្រជាក់​ខ្លាំង​ខុស​ប្រក្រតី ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ម្នាក់​ស្ទើរតែ​មិន​ចង់​ដើរ​ចេញពី​ក្នុងផ្ទះ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ នេះ ។ ការ​ត្រជាក់​នេះ លាយឡំ​ជាមួយនឹង​ខ្យល់​បក់​បោក​រំភើយ​ៗ…

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​អាកាសធាតុ​នៅ​ក្នុង​ក្រុងប៉ៃលិន មានការ​ត្រជាក់​ខ្លាំង​ខុស​ប្រក្រតី ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ម្នាក់​ស្ទើរតែ​មិន​ចង់​ដើរ​ចេញពី​ក្នុងផ្ទះ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ នេះ ។ ការ​ត្រជាក់​នេះ លាយឡំ​ជាមួយនឹង​ខ្យល់​បក់​បោក​រំភើយ​ៗ មក​ពី​ទិស​ខាងជើង​កាន់តែ​បន្ថែម​ឱ្យ​ត្រជាក់​ថែម​ទៀត ។ ហេតុការណ៍​ត្រជាក់​ខ្លាំង​នេះ បាន​កើតឡើង​តាំងពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​ប្រជា​ព​រដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន​បានឱ្យ​ដឹង​ថា ឈាន​ចូល​ដល់​ខែ​រំហើយ​នេះ អាកាសធាតុ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ពិតជា​ត្រជាក់​ជាង​ឆ្នាំ​មុន​ៗ ជា​ពិសេស​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ​នេះ ពិតជា​ត្រជាក់​ខ្លាំង រហូត​ដល់​ចាស់​ៗ​មួយ​ចំនួន​មិន​ចង់​ចេញពីផ្ទះ​នោះ​ឡើយ ដោយ​មាន​រុំ​ភួយ និង​ពាក់​ខោអាវ​រងារ​គ្រប់​ៗ​គ្នា​តែ​ម្តង ។

ចំណែក​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ក៏​មាន​សភាព​ខុស​ប្លែក​ដែរ អ្នកខ្លះ​ត្រជាក់​ខ្លាំង​ពេក​ចាប់​ឥ​វ៉ា​ន់​លក់​ទាំង​ស្ពឹក និង​រឹង​ដៃ​រឹង​ជើង តែ​មាន​ប្រជាពលរដ្ឋ​ចូល​មក​នាំ​គ្នា​ទិញ​ម្ហូបអាហារ​ដូច​សព្វមួយដង​ដែរ ។
ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក ង៉ា លី​ហុង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ​នេះ អាកាសធាតុ​ពិតជា​មានការ​ត្រជាក់​ជាង​រាល់ថ្ងៃ ដោយ​វេលា​ម៉ោង​៥​និង​០០​នាទី​ព្រឹក​ថ្ងៃ​ដដែល​សីតុណ្ហភាព​ចុះ​ដល់​១៧ អង្សា​សេ និង​បន្ត​មក​ដល់​វេលា​ម៉ោង​៦​និង​០០​នាទី​សី​តុ​ណ្ហ​ចុះ​រហូត​ដល់​១៦.២​អង្សា​សេ ។ លោក​បន្ត​ទៀត​ថា ជា​រៀងរាល់ថ្ងៃ​សីតុណ្ហភាព​ត្រឹម​២០​អង្សា​សេ ប៉ុន្តែ​នៅ​ថ្ងៃនេះ​ពិតជា​មានការ​ត្រជាក់​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់ ហើយ​បើ​តាម​ព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ខេត្ត​មួយ​ចំនួន​ត្រជាក់​ខ្លាំង ។


លោក​បញ្ជាក់​ថា បន្ត​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត មិនដឹង​ជា​អាកាសធាតុ​ចុះ​ត្រជាក់​ជាង​នេះ ឬ​ឡើង​កំ​ដៅ​វិញ នោះ​ទេ ដូច្នេះ​ដោយសារ​អាកាសធាតុ​មានការ​ប្រែប្រួល​សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ចាស់ និង​ក្មេង​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ជៀសវាង​កើត​ជម្ងឺ​ផ្សេង​ៗ នាំ​ឱ្យ​ខាតបង់​ថវិកា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ