ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​បាន​សម្តែង​ទឹក​ព្រះ​ទ័យ​សប្បាយចិត្ត ព្រោះ​បាន​ទទួល​ផ្លូវ​មួយ​ខ្សែ ជា​ព្រះរាជ​អំណោយ​របស់ ព្រះមហាក្សត្រ

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរណ៍ និង​ព្រះសង្ឃ​គង់​ក្នុង​វត្ត​អាត់​ទ្វារ​លើ ហៅ​វត្ត​ស្តុក​អាត់ បាន​សម្តែង​ទឹកចិត្ត​រំភើប​រីករាយ​ជា​ខ្លាំង ព្រោះតែ​ទើបបាន​ទទួល​នូវ​ផ្លូវលំ​មួយ​ខ្សែ មាន​ប្រវែង​ជាង​២​គីឡូម៉ែត្រ…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរណ៍ និង​ព្រះសង្ឃ​គង់​ក្នុង​វត្ត​អាត់​ទ្វារ​លើ ហៅ​វត្ត​ស្តុក​អាត់ បាន​សម្តែង​ទឹកចិត្ត​រំភើប​រីករាយ​ជា​ខ្លាំង ព្រោះតែ​ទើបបាន​ទទួល​នូវ​ផ្លូវលំ​មួយ​ខ្សែ មាន​ប្រវែង​ជាង​២​គីឡូម៉ែត្រ ដែល​ជា​ព្រះរាជ​អំណោយ សម្តេច​ព្រះបាទ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សម្រួល​ដំណើរ​ដល់​បងប្អូន​កូនចៅ​របស់​ព្រះ​អង្គ ដែល​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ ។

ព្រះ​គ្រូ​ចៅអធិការ​វត្ត​អាត់​ទ្វារ​លើ ហៅ​វត្ត​ស្តុក​អាត់ ព្រះ​នាម ខាត់ មុនី មាន​សង្ឃដីកា​ថា ផ្លូវ​មួយ​ខ្សែ​នេះ​បាន​កាត់​ចេញពី​ផ្លូវជាតិ​លេខ​៥ សំដៅ​មក​ចំ​មុខ​វត្ត​ស្តុក​អាត់ ហើយ​បាន​បត់​ចេញ​សំដៅ​ទៅ​ផ្លូវកា​ត់ទៅ​ឃុំ​អ​ញ្ជា​ញ​រូង ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​២​គី​ឡី​ម៉ែត្រ ។

កាល​ដើម​ឡើយ ផ្លូវ​មួយ​ខ្សែ​ដែល​ចូល​មក​កាន់​ទី​វត្ត​អារាម និង​បែក​ទៅ​ផ្លូវ​ទៅ​កាន់​វត្ត​អ​ញ្ជា​ញ​រូង​មួយ​នេះ បាន​ជួប​ការ​លំបាក​ខ្លាំង​ណាស់ ព្រោះតែ​គ្មាន​ការ​កសាង​តាំងពី​ដើម​មក ។ ចំណែក​ពុទ្ធបរិស័ទ ដែល​ចង់​ចូល​មក​កាន់​វត្ត​អារាម​យ៉ាង​កំសត់​មួយ​នេះ ក៏​ជួប​ការ​លំបាក​ក្នុង​ការ​ចូល​មក​ធ្វើបុណ្យ​ទាន និង​ចូលរួម​កសាង​វត្ត​នេះ​ដែរ ម្ល៉េះ​ហើយ​ធ្វើ​ឲ្យ​វត្ត​ចេះ​តែ​បាត់បង់​សប្បុរសជន ក៏​ដូច​ជា​អ្នក​ចង់​ជួយ​កសាង​វត្ត​នេះ​ផង​ដែរ ។

ប៉ុន្តែ​ពេល​នេះ ព្រះមហាក្សត្រ ទ្រង់​សព្ភិ​ព្រះរាជ​ហឫទ័យ កសាង​ផ្លូវ​មួយ​ខ្សែ​នេះ ធ្វើ​ឲ្យ​ព្រះសង្ឃ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ក្នុងភូមិ​មាន​សេចក្តី​រីករាយ​ត្រេកអរ​ឥត​ឧបមា ក្នុង​នាម​ព្រះ​អង្គជា​ចៅអធិការ​វត្ត ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូ​ទាំង​ភូមិ​ក្នុងស្រុក​បរិបូរណ៍ សូម​ថ្លែង​ក្តី​អំណរ​ព្រះ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេចព្រះ​មហាក្សត្រី​យ៍ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ដែល​សម្តេច​ទាំង​ទ្វេ ប្រោស​ព្រះរាជ​ប្រទាន​កសាង​ផ្លូវ​មួយ​ខ្សែ​ជូន​កូនចៅ​របស់​ព្រះ​អង្គ កំពុង​ជួប​ការ​លំបាក​នេះ ។

ក្នុង​នាម​ជា​កូន ជា​ចៅ ចៅទួត របស់​ព្រះ​អង្គ សូម​ក្រាបថ្វាយបង្គំ​ជួន​ពរ ព្រះ​អង្គ​មាន​ព្រះ​ជន្មាយុ​យឺនយូរ ប្រកបដោយ​ព្រះរាជ​សុខភាព​ល្អ​បរិបូរណ៍ ព្រះ​កាយពល​មាំមួន ដើម្បី​គង់​ជា​ម្លប់​ដល់​ប្រជានុរាស្ត្រ​របស់​ព្រះ​អង្គជា​និរន្តរ៍​តទៅ ។ ជាមួយ​គ្នា​នោះ​ផង​ដែរ ប្រជាពលរដ្ឋ​បាន​សម្តែង​ទឹកចិត្ត​រីករាយ បន្ទាប់​ពី​បាន​ផ្លូវ​មួយ​ខ្សែ ដែល​ពី​ដើម​មក​មិន​ធ្លាប់​មាន​នេះ ។

សូម​បញ្ជាក់​ថា តាម​ការ​បញ្ជាក់​ពី​ក្រុមការងារ​កសាង​ផ្លូវ​របស់ សម្តេចឪ ផ្លូវ​មួយ​ខ្យែ​នេះ​មាន​ប្រវែង​២​គីឡូម៉ែត្រ ដោយ​ចាក់​ដី​ឲ្យ​ខ្ពស់ និង​ក្រាល​គ្រួ​ស​ក្រហម កាត់​ពី​ផ្លូវជាតិ​លេខ​៥ ចូល​ដល់​មុខ​វត្ត​ស្តុក​អាត់ រួច​កាត់​ឡើង​ទៅ​ផ្លូវ​ដែល​កំពុង​កសាង កាត់​ឡើង​ទៅ​ផ្លូវ​អ​ញ្ជា​ញ​រូង ដែល​ទើបបាន​ចាប់ផ្តើម​ធ្វើការ​កសាង​នៅ​ដើមខែ​ធ្នូ​ឆ្នាំ​២០១៧​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ