ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានប្រុសមានស្រី គាត់​រកស៊ីចឹង​​បាន​យូរ​​ឬ?

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​បង្ក្រាប​​​គ្រឿងញៀន​២​ករណី​ផ្សេង​គ្នា ប៉ុន្តែ​ក្នុង​ថ្ងៃតែមួយ​ ​របស់​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ ដោយ​​​ដកហូត​វត្ថុ​តាងគ្រឿងញៀន​បាន​​យ៉ាង​​ច្រើន ។ ករណី​ទី​១-​ធ្វើ​ឡើង កាលពី​ម៉ោង​០១​រសៀល​ថ្ងៃ​ទី​១៧…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​បង្ក្រាប​​​គ្រឿងញៀន​២​ករណី​ផ្សេង​គ្នា ប៉ុន្តែ​ក្នុង​ថ្ងៃតែមួយ​ ​របស់​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ ដោយ​​​ដកហូត​វត្ថុ​តាងគ្រឿងញៀន​បាន​​យ៉ាង​​ច្រើន ។ ករណី​ទី​១-​ធ្វើ​ឡើង កាលពី​ម៉ោង​០១​រសៀល​ថ្ងៃ​ទី​១៧ ធ្នូ ស្ថិត​ក្នុងភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ។

ក្នុង​នោះ កម្លាំង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ១-​ឈ្មោះ លី សីហា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​កម្មករ មាន​ទីលំនៅ​ក្នុងភូមិ ដាំ​ស្ពៃ សង្កាត់ ស្លា​កែ​ត ក្រុង បាត់ដំបង និង​២-​ឈ្មោះ​អួន ងិ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ។ រីឯ​គ្រឿងញៀន​ដកហូត​បាន​ មាន​ម៉ា​ទឹកកក​៤​កញ្ចប់ (​ទម្ងន់​២,៧០​ក្រាម​), គ្រឿងញៀន​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី (​ថ្នាំ​គ្រវីក្បាល​)១០​គ្រាប់​, ទូរស័ព្ទ​ដៃ​៣ គ្រឿង និង​ម៉ូតូ​១​គ្រឿង​ផង​ដែរ ។

ដោយឡែក ករណី​ទី​២-​​​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៣ និង​៣៥​នាទី​រសៀល​ថ្ងៃ​ដដែល ស្ថិត​ក្នុងភូមិ​ន​រា ឃុំ​ន​រាប ស្រុក​សង្កែ ខេត្តបាត់ដំបង ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ឈ្មោះ​លឹ​ម ហាក់​ស្រស់ ភេទ​ស្រី អាយុ​២៧​ឆ្នាំ ទីលំនៅ​ក្នុងភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង និង​ដកហូត​បាន​គ្រឿងញៀន​ម៉ា​ទឹកកក​១៥​កញ្ចប់ (​ទម្ងន់​១៧៤​ក្រាម​), ទូរស័ព្ទ​ដៃ​២​គ្រឿង​, ម៉ូតូ​១​គ្រឿង​ម៉ាក​ឃ្លី​ក ពណ៌​.​ស ស្លាក​លេខ​បាត់ដំបង 1M-​9529 ។

បច្ចុប្បន្ន ជនសង្ស័យ​ រួម​ទាំង​វត្ថុ​តាង​ទាំងអស់ ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ ដើម្បី​កសាង​សំណុំ​រឿង​​ប​ញ្ចូ​ន​ទៅ​តុលាការ ។

អត្ថបទសរសេរ ដោយ