ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​ក្មេង​ស្រី​ដល់​ទៅ​៣​នាក់​ត្រូវ​ដូច​គ្នា

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្រី​៣​នាក់​បាន​រង​របួសធ្ងន់​ដេករ​ណេ​ករ​ណូ​ល​ពេញ​ផ្លូវ​ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​ម៉ូតូ​បុក​គោ​យន្ត ពីក្រោយ​លើ​ផ្លូវជាតិ​ក្រ​វ៉ា​ត់​ព្រំដែន​លេខ​៥៨ ។ គ្រោះថ្នាក់​ច​រា​ណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ភូមិសាស្ត្រ​ប៉ុស្តិ៍​ការពារ​ព្រំដែន​មហោស្រព ភូមិ​ម​ហោ​ស្រប…

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្រី​៣​នាក់​បាន​រង​របួសធ្ងន់​ដេករ​ណេ​ករ​ណូ​ល​ពេញ​ផ្លូវ​ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​ម៉ូតូ​បុក​គោ​យន្ត ពីក្រោយ​លើ​ផ្លូវជាតិ​ក្រ​វ៉ា​ត់​ព្រំដែន​លេខ​៥៨ ។ គ្រោះថ្នាក់​ច​រា​ណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ភូមិសាស្ត្រ​ប៉ុស្តិ៍​ការពារ​ព្រំដែន​មហោស្រព ភូមិ​ម​ហោ​ស្រប ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ទោ ឡុ​ង សំណាង មេបញ្ជាកា​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​អ្នក​បើក​ម៉ូតូ ស៊េរី​ឆ្នាំ​២០១៨ បាន​បើក​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង ពេល​ដល់​ចំណុច​កើតហេតុ​បាន​បុក​គោ​យន្ត​កន្ត្រៃ​ដឹក​ទឹក​ពីក្រោយ​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ និង​អ្នក​រួម​ដំណើរ​២​នាក់​ផ្សេង​ទៀត រង​របួសធ្ងន់ ដោយ​ភាគី​ខាង​ម៉ូតូ​បើក​ទៅ​បុក​គោ​យន្ត​ពី​ខាងក្រោយ​ផ្នែក​ខាងឆ្វេង បណ្តាល​ឲ្យ​គ្រោះថ្នាក់​ទាំង​២ ។ ភាគី​ខាង​ម៉ូតូ​ជិះ​គ្នា​០៣​នាក់ ទាំង​អ្នក​ជិះ និង​អ្នក​រួម​ដំណើរ​មិន​បាន​ពាក់មួក​សុវត្ថិភាព ជន​រង​គ្រោះ​ឈ្មោះ​ស្រី គី​ម ភេទ​ស្រី អាយុ​១៨ រស់នៅ​ភូមិ​តា​ម៉ាំង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក (​រង​របួសធ្ងន់​)​ជា​អ្នក​បើក​ម៉ូតូ និង​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​ទី​១-​ឈ្មោះ​ហ៊ា​ង ស្រណោះ ភេទ​ស្រី អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​តា​ម៉ាំង ឃុំ​គោក​រមៀត (​រង​របួសធ្ងន់​)​ទី​២-​ឈ្មោះ ជុន ស្រី​តូច ភេទ​ស្រី អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​តា​ម៉ាំង ឃុំ​គោក​រមៀត (​រង​របួសធ្ងន់​) ។

ភាគី​ខាង គោ​យន្ត ឈ្មោះ​រ័​ត្ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​- ឃុំ​ខាងលើ រង​របួសធ្ងន់ (​បែកក្បាល​) ដោយ​ដៃចង្កូត​គោ​យន្ត​គ្រវាត់​ធ្លាក់​ពីលើ​គោ​យន្ត ។
លោក​មេបញ្ជាការ​បា​នប​ព្ជា​ក់ថា មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មក​ពី​កត្តា​អ្នក​បើក​ម៉ូតូ​មាន​ល្បឿន​លឿន និង​មាន​គោលបំណង​ចង់​វ៉ា​ជែង​គោ​យន្ត​កន្ត្រៃ​ដឹក​ទឹក តែ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​ម៉ូតូ​បុក​និង​ទ្រុង​រ៉ឺ​ម៉ក​បង្ក​ជា​គ្រោះថ្នាក់​ច​រា​ណ៍​តែ​ម្តង ។ ចំពោះ​ម៉ូតូ និង​គោ​យន្ត​ត្រូវ​បាន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​រមៀត យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ