ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យ​កូនៗ​រំពឹង​អ្នក​ណា​! ពេល​ឪពុក​យក​ខ្សែពួរ​រុំ​.​ក​ហក់​ចូល​អណ្តូង

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​ផឹកស្រា​ស្រវឹង ហើយ​បាន​យក​ខ្សែពួរ​រុំ​.​ក​លោត​ទម្លាក់​ខ្លួន​ចូល​ក្នុង​អណ្ដូងទឹក បណ្ដាល​ឲ្យ​ស្លាប់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​រសៀល ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន…

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​ផឹកស្រា​ស្រវឹង ហើយ​បាន​យក​ខ្សែពួរ​រុំ​.​ក​លោត​ទម្លាក់​ខ្លួន​ចូល​ក្នុង​អណ្ដូងទឹក បណ្ដាល​ឲ្យ​ស្លាប់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​រសៀល ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន ស្ថិត​ក្នុងភូមិ​សំរោង​យា ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ​។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រ​ងិ​ល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​នេះ​ឈ្មោះ អឿ​ន ធាន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ប្រពន្ធ និង​កូនប្រុស​ស្រី​តូច​ៗ០២​នាក់​។ ជន​រង​គ្រោះ​បាន​ប្រើ​ខ្សែពួរ​រុំ​.​ក រួច​ហើយ​ក៏​ហក់​ចូល​ទៅ​ក្នុង​អណ្ដូង​ជំរៅ​ប្រមាណ​០៧​ម៉ែត្រ បណ្ដាល​ឲ្យ​រឹត​បំពង់​.​ក​ស្លាប់​ភ្លាម​ៗ​នៅ​មួយ​រំពេច​។

បើ​តាម​ការ​បញ្ជាក់​ពី​ប្អូន​ជន​រង​គ្រោះ​បាន​ប្រាប់​ថា បង​របស់​គាត់​មាន​ប្រពន្ធ និង​កូនស្រី​ប្រុស​តូច​ៗ​ពីរ​នាក់​។ ប្រពន្ធ​របស់​គាត់​បាន​លែងលះ​គ្នា​ចុះ​ចេញពី​គាត់​ប៉ុន្មាន​ខែ​មក​ហើយ ដោយ​បន្សល់​ទុក​ឲ្យ​គាត់​រស់នៅ​ជាមួយ​កូន​ៗ​ក្នុងផ្ទះ​ស្លឹក​យ៉ាង​កំសត់​។ ចាប់ពី​ពេល​នោះ​មក​គាត់​មាន​អារម្មណ៍​ស្រងូតស្រងាត់ ហើយ​តែងតែ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ ព្រម​ទាំង​ព្យាយាម​ចង​.​ក​សម្លាប់​ខ្លួន​ប៉ុន្មាន​លើក​ប៉ុន្មាន​សារ​មក​ហើយ តែ​បាន​អ្នកស្រុក​ជួយ​ទាន់​។ រហូត​ដល់​ថ្ងៃ​កើតហេតុ គាត់​ផឹកស្រា​ម្នាក់ឯង​ស្រវឹង​ជោកជាំ រួច​ក៏​យក​ខ្សែពួរ​រុំ​.​ក​​លោត​ចូល​ក្នុង​អណ្ដូង​​ក្បែរ​ផ្ទះ​ស្លាប់ ដោយ​ពុំ​មាន​អ្នក​ណា​ដឹង​ជួយ​ទាន់​ទេ បន្សល់​ទុក​ឲ្យ​កូន​ទាំង​ពីរ​កំព្រា​រស់នៅ​ជាមួយ​ជីដូន​ចាស់ជរា​គ្មាន​ទីពឹង​ថែម​ទៀត​។

សមត្ថកិច្ច​ធ្វើ​កោសល​វិ​ច្ឆ​យ​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ធ្វើ​អត្តឃាត​រុំ​.​ក​ហក់​ចូល​ក្នុង​អណ្ដូងទឹក​ប្រាកដ​មែន ដោយ​ពុំ​មាន​ស្លាកស្នាម​អ្វី​ក្រៅពី​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ