ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បានស្គាល់​សាកសព​ព​លករខ្មែរ​ទាំងអស់នេះ​​ហើយ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មានជ័យ ៖ ជន​រង​គ្រោះ​ស្លាប់​និង​របួស​ដោយសារ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​លើ​ទឹកដី​ថៃ​នៅ​ស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ខេត្ត​ស្រះ​កែវ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ​ កន្លង​មក ស្គាល់​អត្តសញ្ញាណ​៤​នាក់​ហើយ ។ អ្នក​ស្លាប់​ឡើង​ដល់​៤​នាក់…

ខេត្ត​បន្ទាយ​មានជ័យ ៖ ជន​រង​គ្រោះ​ស្លាប់​និង​របួស​ដោយសារ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​លើ​ទឹកដី​ថៃ​នៅ​ស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ខេត្ត​ស្រះ​កែវ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ​ កន្លង​មក ស្គាល់​អត្តសញ្ញាណ​៤​នាក់​ហើយ ។ អ្នក​ស្លាប់​ឡើង​ដល់​៤​នាក់ របួសស្រាល​ម្នាក់ ក្នុង​នោះ​មាន​២​នាក់ ជា​ខ្មែរ​អ៊ិ​ស្លា​ម និង​ជា​គូ​ដណ្តឹង​នឹង​គ្នា ត្រូវ​វិល​មក​រៀប​អា​ពា​ហ៍ពិពាហ៍ ។

ជន​រង​គ្រោះ​ទាំង​៤​នាក់​រួម​មាន ៖ ១-​ឈ្មោះ ចាន់ រ៉ាត់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​ជា​កម្មករ​សំណង់ នៅ​ខេត្ត​ឈុ​ន​បូ​រី ប្រទេស​ថៃ មាន​ទីលំនៅ​ភូមិ​ចក ឃុំ​រហាត់ទឹក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​ស្លាប់ ។ ២-​ឈ្មោះ ស្មាន សីហា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កម្មករ​សំណង់​នៅ​ប្រទេស​ថៃ មាន​ទីលំនៅ​ភូមិ​ឈើទាល ឃុំ​សិរី​មាន​ជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង (​ស្លាប់​) ។៣-​ឈ្មោះ ម៉ា​ន តើ​ត ហៅ​សារី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ធ្វើ ការ ​ជា​កម្មករ​សំណង់​នៅ​ក្រុង​បាងកក​ប្រទេស​ថៃ និង​មាន​ទីលំនៅ​ភូមិ​និង​ឃុំ​ទ្រា ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ ជា​ខ្មែរ​អ៊ិ​ស្លា​ម ស្លាប់៤-​ឈ្មោះ ឡេះ ម៉ា​រី ភេទ​ស្រី អាយុ​១៧​ឆ្នាំ ធ្វើការ​ជា​កម្មករ​សំណង់​នៅ​ក្រុង​បាងកក ប្រទេស​ថៃ មាន​ទីលំនៅ​សង្កាត់ ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ជា​ខ្មែរ​អ៊ិ​ស្លា​ម និង​ជា​គូ​ដណ្តឹង​នឹង​គ្នា របួស ស្រាល ។ ៥-​ភេទ​ស្រី​ម្នាក់​របួសធ្ងន់​ស្លាប់​នៅ​មន្ទីរពេទ្យ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ ។

គួរ​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ខណៈ​ជន​រង​គ្រោះ​ជិះ​រថយន្ត​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​ហើយ​ខ្មែរ​អ៊ិ​ស្លា​ម​២​នាក់​នោះ​ត្រូវ​មក​រៀប​អាពាហ៍ពិពាហ៍​ទៀត​ផង ។ រថយន្ត​ជួប​ឧប្បត្តិហេតុ​នោះ​បើក​លឿន​ណាស់ ខណៈ​មេឃ​កំពុង​ភ្លៀង​ក៏​ធ្លាក់​ផ្លូវ​បុក​ដើមឈើ​ពេញទំហឹង ៕​

អត្ថបទសរសេរ ដោយ