ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​លើ​ផ្លូវ​សុខ​ៗ​ស្រាប់តែ​ត្រូវ​ម៉ូតូ​ទៅ​បុក​គាត់​ពេញទំហឹង

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ចំណាស់​ម្នាក់​រង​របួសធ្ងន់​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​ដើរ​នៅ​លើ​ដងផ្លូវ​សុខ​ៗ​ស្រាប់តែ​ត្រូវ​អ្នក​ជិះ​ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ចង្កូត​ទៅ​បុក​ពេញទំហឹង​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ស្រាល​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៥៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ភូមិ​ព្រៃ​មង្គល…

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ចំណាស់​ម្នាក់​រង​របួសធ្ងន់​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​ដើរ​នៅ​លើ​ដងផ្លូវ​សុខ​ៗ​ស្រាប់តែ​ត្រូវ​អ្នក​ជិះ​ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ចង្កូត​ទៅ​បុក​ពេញទំហឹង​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ស្រាល​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៥៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ភូមិ​ព្រៃ​មង្គល សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន  ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា អ្នក​បើក​ម៉ូតូ​ឈ្មោះ​ឆេ​ង វន ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន របួសស្រាល ដោយ​បើក​ម៉ូតូ ពណ៌​ខ្មៅ ផ្លា​ក​លេខ បន្ទាយ​មាន​ជ័យ ១G-៤៣០៤ ខូចខាត​ស្រាល ។ ចំណែក​អ្នក​រួម​ដំណើរ​ឈ្មោះ​ចាន់ អៀង ភេទ​ស្រី អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុ​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន របួស​របួសស្រាល ។ ប្រភព​បញ្ជាក់​ទៀត​ថា អ្នក​ថ្មើ​ជើង​ឈ្មោះ លាភ ភេទ​ស្រី អាយុ​៨៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​មង្គល សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន របួសធ្ងន់ ។

ក្រោយ​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នគរបាល​បាន​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​នៃ​ស្នងការ​ខេត្ត​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ