ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជួបហេតុការណ៍ដ៏រន្ធត់នេះ ៖ ២នាក់​ទើប​​រៀបការ ២​នាក់​ទៀត​​មក​រៀប​ការ​

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​សោកនាដកម្ម​ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​លើ​ទឹកដី​ថៃ ត្រឹមតែ​មួយ​ថ្ងៃ​សោះ​មាន​ពលករ​ខ្មែរ​ស្លាប់ និង​របួស​ជិត​៣០​នាក់ កើតឡើង​កាលពី​ថ្ងៃ​ទី​១៤ ធ្នូ ដែល​មួយ​ករណី​កើតឡើង​នៅ​ក្នុង​ស្រុក​វ៉ា​ត់​ថា​ណាណា​ក់​ខន ខេត្ត​ស្រះ​កែវ…

ខេត្តបន្ទាយមានជ័យ ៖ ​សោកនាដកម្ម​ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​លើ​ទឹកដី​ថៃ ត្រឹមតែ​មួយ​ថ្ងៃ​សោះ​មាន​ពលករ​ខ្មែរ​ស្លាប់ និង​របួស​ជិត​៣០​នាក់ កើតឡើង​កាលពី​ថ្ងៃ​ទី​១៤ ធ្នូ ដែល​មួយ​ករណី​កើតឡើង​នៅ​ក្នុង​ស្រុក​វ៉ា​ត់​ថា​ណាណា​ក់​ខន ខេត្ត​ស្រះ​កែវ វេលា​ម៉ោងជាង​៩​ព្រឹក ខណៈ​ពលករ​ខ្មែរ​៥​នាក់ ត្រឡប់​មក​ពី​តាម​បណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស​ថៃ ជិះ​រថយន្ត​ធ្លាក់​ផ្លូវ​បុក​ដើមឈើ​ស្លាប់​៣​នាក់ របួសធ្ងន់​ស្រាល​២​នាក់ ។

ដោយឡែក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើក​ទី​២​កើតឡើង​នៅ​ល្ងាច​ថ្ងៃ​ដដែល​(១៤ ធ្នូ​) នៅ​ក្នុង​ខេត្ត​ឆាក់​ឆឺ​ន​សៅ គឺ​ពលករ​ខ្មែរ​២២​នាក់ ជិះ​រថយន្ត​មួយ​គ្រឿង​ចេញពី​ព្រំដែន​ប្រុង​ទៅ​តាម​បណ្តា​ខេត្ត​ក្នុង​ប្រទេស​ថៃ ក៏​ជួប​គ្រោះ​អកុសល​មិន​ទាន់​ដល់​គោលដៅ​ផង រថយន្ត​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារ​កង់​ចូល​ក្នុង​ទឹក​បណ្តាល​ឲ្យ​ស្លាប់​៤​នាក់ និង​របួស​ជិត​២០​នាក់​ផ្សេង​ទៀត ។

ជុំវិញ​ករណី​ទី​១ សាកសព​និង​អ្នក​របួស​ត្រូវ​បាន​មន្ត្រី​កម្ពុជា​សហការ​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ថៃ ធ្វើការ​បញ្ជូន​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​រួច​ហើយ ។ ចំណែក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើក​ទី​២​នៅ​ខេត្ត​ឆាក់​ឆឺ​ន​សៅ ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ​ថា ពិតជា​កើត​មាន​មែន​ដោយ​បញ្ជាក់​ថា​ពលករ​ទាំងនោះ​ទើប​ឆ្ល​ន​ដែន​ដោយ​ខុសច្បាប់​ចេញពី​កម្ពុជា​ចំនួន​២២​នាក់ មាន​ស្លាប់​៤​នាក់ សង្ស័យ​ដោយសារ​ឈ្លក់ទឹក និង​រង​របួសធ្ងន់​ស្រាល​ជិត​២០​នាក់​ផ្សេង​ទៀត ។

ប្រភព​ដាច់​ដោយឡែក​មួយទៀត​ប្រាប់​ថា ក្នុង​ចំណោម​ជន​រង​គ្រោះ​នៅ​ខេត្ត​ឆាក់​ឆឺ​ន​សៅ​នោះ មាន​ប្រុស​ស្រី​២​នាក់ ទើប​រៀប​ការ ហើយ​នាំ​គ្នា​ទៅ​ថៃ ដែល​ករណី​នេះ​ស្រ​ដៀង​គ្នា​ទៅ​នឹង​ករណី​គ្រោះថ្នាក់​លើក​ទី​១ នៅ​ខេត្ត​ស្រះ​កែវ គឺ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ស្លាប់​របួស​៥​នាក់ មាន​ខ្មែរ​អ៊ិ​ស្លា​ម​២​នាក់​ជា​គូ​ដណ្តឹង​នឹង​គ្នា​ត្រូវ​វិល​មក​រៀប​អាពាហ៍ពិពាហ៍ បែរជា​ជួប​គ្រោះ​អកុសល​ស្លាប់​បុរស​ជា​គូ​ដណ្តឹង ឯ​ភាគី​ខាង​ស្រី​រង​របួសស្រាល​ប៉ុណ្ណោះ ។

យ៉ាងណា​ក៏​ដោយ ករណី​គ្រោះថ្នាក់​នៅ​ខេត្ត​ឆាក់​ឆឺ​ន​សៅ គេ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ហើយ​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ អះអាង​ថា ខាង​ស្ថានទូត​កំពុង​រត់ការ​ឯកសារ​ជួយ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​​ទាំងនោះ​ហើយ ។

អត្ថបទសរសេរ ដោយ