ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនុំ​យូរហើយ​ដល់​ពេល​ឃើញ​សង​តែ​ម្តង

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ នៅ​ភូមិ​ត្រពាំង​ត្របែក ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​១៨​និង​៣០​នាទី​យប់ លោ​កឌុក ធី​យ៉ា…

ខេត្តតាកែវ ៖ នៅ​ភូមិ​ត្រពាំង​ត្របែក ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​១៨​និង​៣០​នាទី​យប់ លោ​កឌុក ធី​យ៉ា អធិការ​នគរបាល​ស្រុក​ត្រាំកក់​បាន​ឲ្យ​ដឹង​ថា​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ករណី​ហិង្សា​មួយ​កើតឡើង​បង្ក​ឡើង​ដោយ​ជនសង្ស័យ​មួយ​ក្រុម ដោយ​មាន​ខ្សែរ​ក្រ​វ៉ា​ត់ និង​ដាវ​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​វ៉ៃ និង​កាប់​ជន​រង​គ្រោះ ៕

​កម្លាំង តាម​ប៉ុស្តិ៍​រដ្ឋបាល​ស្ទាក់​ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ទី​១​ឈ្មោះ​ង៉ែត សុខ​វន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​គុ​ស ឃុំ​ញ៉ែងញ៉ង ស្រុក​ត្រាំកក់ និង​ម្នាក់​ទៀត​មានឈ្មោះ​ប៉ា​ង ប​ញ្ញ៉ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ចំការ​ដៀប​ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​សាំង ធា​រិ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ដំរី ឃុំ​អង្គតាសោម លោក​អធិការ​នគរបាល​ស្រុក​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ពី​កើត​ទៅ​លិច​ដើម្បី​ទៅ​ផ្ទះ ពេល​នោះ​ជនសង្ស័យ​ធ្វើ​សកម្មភាព​ដេញ​កាប់​ជន​រង​គ្រោះ​តែ​មិន​ត្រូវ​ៗ​ចំណែក​ម៉ូតូ​ខូចខាត​មធ្យម ។ រីឯ​បក្សពួក​ផ្សេង​ទៀត​រត់គេច​ខ្លួន​បាត់ ព្រមទាំង​ដកហូត​បាន​ម៉ូតូ​០២​គ្រឿង​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ។

នៅ​ចំពោះ​មុខ​ប៉ូលិស​ជនសង្ស័យ​ទាំង​២​នាក់ បាន​និយាយ​សារភាព​ថា ពួក​គេ​ពិតជា​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ដេញ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ដោយសារ​មាន​គំនុំ និង​កន្លង​ទៅ ។
លោក​វរ​សេនី​ឯក​យ៉ុ​ង ញ៉ី​វ នាយការិយាល័យ​ព្រហ្ម​កម្រិត ស្រាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្មេង​ទំនើង​២​នាក់​នេះ​ខាង​ជំនាញ​យើង​កំពុង​តែ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កាត់ទោស​ទៅ​តាម​ច្បាប់​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ