ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​​ឆ្ងល់​ថា ក្លិន​អីហ្នឹង! ចាក់​សោ​ចូល​មើល​​ឃើញ​មនុស្ស​រុំ​ភួយ​ជិត​ឆោឡោ​ (មាន​វីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា មុន​នេះ​បន្តិច​​ មាន​ការ​ភ្ញាក់​ផ្អើលឆោឡោ​​យ៉ាង​ខ្លាំង​ ខណៈ​ប្រទះ​ឃើញ​មនុស្ស​ម្នាក់​ស្លាប់​ក្នុង​បន្ទប់​ជួល ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​​ម៉ោង​១០​និង​៥០​​នាទី ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៧…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា មុន​នេះ​បន្តិច​​ មាន​ការ​ភ្ញាក់​ផ្អើលឆោឡោ​​យ៉ាង​ខ្លាំង​ ខណៈ​ប្រទះ​ឃើញ​មនុស្ស​ម្នាក់​ស្លាប់​ក្នុង​បន្ទប់​ជួល ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​​ម៉ោង​១០​និង​៥០​​នាទី ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៧ ​នៅចំណុច​ខាង​កើត​រោង​ចក្រ QMI ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

សេចក្តី​រាយ​ការណ៍​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ ម្ចាស់​ផ្ទះ​​ធុំ​ក្លិន​ស្អុយៗ​​សាយ​ភាយ​ចេញ​មកពី​ក្នុង​បន្ទប់​ជួល​នោះ ដោយ​មាន​ការ​សង្ស័យម្ចាស់​ផ្ទះ​ក៏​ចាក់​សោ​ចូល​ទៅ​មើល​ ស្រាប់តែ​ប្រទះ​ឃើញ​សព​ជនរងគ្រោះ​​រុំភួយ​ជិត​ស្លាប់​បាត់​ទៅដោយ​​ ទើបមាន​ការ​ភ្ញាក់​ផ្អើលឆោឡោ​​តែម្តង ហើយ​ក៏​រាយ​ការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ចុះ​អន្តរាគមន៍។​ ចំណែក​​ឯ​សព​​ជនរងគ្រោះ​ដែល​ប្រទះ​ឃើញ​នេះ​​នៅ​មិន​ទាន់​ដឹង​អត្តសញ្ញាណ​នៅ​ឡើយ​ទេ ។

បច្ចុ​ប្បន្ន​សមត្ថកិច្ច​​កំពុង​រង់​ចាំ​មន្ត្រី​ជំនាញ​ចុះ​ទៅធ្វើ​ការ​ពិនិត្យ និង​កោសលវិនិច្ឆយ​នៅ​កើតហេតុបាន​ទៅដល់​កន្លែង​កើតហេតុ​ កំពុង​ធ្វើ​ការ​ត្រួត​ពិនិត្យ​នៅ​កន្លែង​កើត​ហេតុ ។

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ