ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ងំ​ស្ងាត់​ៗ ពេល​ទៅ​ដល់​នាំ​គ្នា​រត់​យក​ខ្លួន​តែ​ម្តង

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ បាន​ឆ្មក់​ចុះ​បង្ក្រាប​បន​ល្បែងស៊ីសង​ខុសច្បាប់​មួយ​កន្លែង ខណៈ​មនុស្ស​ក្មេង​ចាស់​ប្រុស​-​ស្រី​កំពុង​តែ​នាំ​គ្នា​អង្គុយ​លេង​យ៉ាង​គគ្រឹកគគ្រេង លុះ​ឃើញ​សមត្ថកិច្ច​នគរបាល​ចុះ​ទៅ​ដល់​ក៏​ចែក​ជើង​គ្នា​រត់​យករួចខ្លួន ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៧…

ខេត្ត​ប៉ៃលិន ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ បាន​ឆ្មក់​ចុះ​បង្ក្រាប​បន​ល្បែងស៊ីសង​ខុសច្បាប់​មួយ​កន្លែង ខណៈ​មនុស្ស​ក្មេង​ចាស់​ប្រុស​-​ស្រី​កំពុង​តែ​នាំ​គ្នា​អង្គុយ​លេង​យ៉ាង​គគ្រឹកគគ្រេង លុះ​ឃើញ​សមត្ថកិច្ច​នគរបាល​ចុះ​ទៅ​ដល់​ក៏​ចែក​ជើង​គ្នា​រត់​យករួចខ្លួន ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៧ នៅផ្ទះ​ម្ចាស់ ឈ្មោះ ប្រាក់ សំណាង ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​លក់ដូរ ស្ថិត​នៅ​ភូមិ​ពេជ្រ​គិរី សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ព័ត៌មាន​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ថា មាន​ករណី​លេងល្បែង​ស៊ីសង​អស់​រយៈពេល​ជា​យូរ​មក​ហើយ ដោយ​នាំ​ឱ្យ​រំខាន​ដល់​ការ​រស់នៅ​អ្នក​ភូមិ និង​ព្រួយបារម្ភ​ពី​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទើប​នគរបាល​ចុះ​ទៅ​បង្ក្រាប​ភ្លាម ៗ​តែ​ម្តង ។ ប្រភព​បន្ត​ទៀត​ថា ជនល្មើស​ដែល​ចាប់ខ្លួន​បាន​ចំនួន​០៧​នាក់ (​ក្នុង​នោះ​ប្រុស​០១​នាក់ ) ទី​១-​ឈ្មោះ​ប្រាក់ សំណាង (​ម្ចាស់ផ្ទះ​) អាយុ​៤០​ឆ្នាំ ជា​អ្នក​លក់ដូរ ទី​២-​ឈ្មោះ​ជ្រោយ លាប អាយុ​៥០​ឆ្នាំ ជា​កម្មករ ទី​៣-​ឈ្មោះ​ហ៊ុន អ៊ិ​ន អាយុ​៤៨​ឆ្នាំ ជា​កសិករ ទី​៤-​ឈ្មោះ​ជៀម វុ​ទ្ធី អាយុ​៥៦​ឆ្នាំ ជា​កសិករ ទី​៥-​ឈ្មោះ​នូ នឿ​ន អាយុ​៥០​ឆ្នាំ ជា​កសិករ ទី​៦-​ឈ្មោះ ណុ​ប​អឿ​ន អាយុ​៤០​ឆ្នាំ ជា​កម្មករ និង​ទី​៧-​ឈ្មោះ​ចៀន សុខា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​គ្រូបង្រៀន ។

ក្រោយ​ឃាត់ខ្លួន នគរបាល​បាន​ដកហូត​នូវ​សម្ភារ​មួយ​ចំនួន​ដូច​ជា បៀរ​ចំនួន​៥២​សន្លឹក កន្សែង​ចំនួន​០១ និង​លុយ​នៅ​លើ​កម្រាល​១៨,៥០០ ៛ ហើយ​ករណី​ខាងលើ​នេះ ជំនាញ​បាន នាំ​ខ្លួន​ជនល្មើស​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​រាងចាល ថតរូប​តម្លើង​មុខសញ្ញា និង​តម្រូវ​ឲ្យ​មាន​អ្នក​ធានា​យក​ទៅ​ផ្ទះ​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ