ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ស្តែង​ៗ​ប្តី​ប្រពន្ធ​វ័យក្មេង​ទាំង​ទ្វេ

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ កម្លាំង​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​ឈូក បាន​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ឈុត​ខ្មៅ និង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ លក ញ៉ា​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ស្នងការដ្ឋាន​ខេត្ត បាន​ចុះ​បង្ក្រាប​ទីតាំង​ចែកចាយ…

ខេត្តកំពត ៖ កម្លាំង​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​ឈូក បាន​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ឈុត​ខ្មៅ និង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ លក ញ៉ា​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ស្នងការដ្ឋាន​ខេត្ត បាន​ចុះ​បង្ក្រាប​ទីតាំង​ចែកចាយ និង​ជួញដូរ​គ្រឿងញៀន​មួយ​កន្លែង ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ពោធិ​ដុះ ឃុំ​បឹង​និមល ស្រុក​ឈូក ខេត្តកំពត​។

ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ ប្តី​ឈ្មោះ ធន់ ភា​រ៉ា ហៅ​ដូច អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ និង​ប្រពន្ធ​ឈ្មោះ ប៉ុន មុំ អាយុ​២០​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ក្រសាំង ឃុំ​ឈូក ស្រុក​ឈូក​។

លោក​វរសេនីយ៍ទោ លក ញ៉ា​វ បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍​ទោ និង​មានការ​សំរួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ក៏​បាន​ចុះ​បង្ក្រាប​ទីតាំង​ជួញ​ដូរ និង​ចែកចាយ​គ្រឿងញៀន​មួយ​កន្លែង​នៅ​ចំណុច​ភូមិ​-​ឃុំ​ខាងលើ​។ ហើយ​ប្រតិបត្តិ​ការ​​ជាក់ស្តែង​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ រួម​នឹង​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ថ្លា​ក្រាម (​ម៉ា​ទឹកកក​) ចំនួន​៥​កញ្ចប់ ក្នុង​នោះ​មាន​មួយ​កញ្ចប់​ធំ ។

លោក​វរសេនីយ៍ទោ​បានឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ទាំង​ពីរ​ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ពិសេស​នាំ​មក​កាន់​ស្នងការដ្ឋាន​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ