ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាយ​ឆា​-​មីឆា​ខូច​ខាត​អស់ តើ​នរណា​ជា​អ្នក​សង​បើ​បែប​នេះ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ក្នុង​សភាព​ស្រវឹង​បាន​រេច​ង្កួ​ត​ជ្រុល​ទៅ​បុក​ម៉ូត​កង់​បី​ដែល​ឈប់​ទិញ​បាយ​ឆា ហើយ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​បុក​រទេះ​លក់​បាយ​ឆា​-​មីឆា​ខួច​ខាត​អស់ ភ្លាម​នោះ​រថយន្ត​មិន​បាន​ឈប់​ទេ​បើក​រត់​រហូត​ដល់​ជិត​មុខ​មន្ទីរពេទ្យ​រុ​ស្សី​ទើប​ដេញ​ឃាត់​បាន ។ ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​បង្ក​ការ​ភ្ងា​ក់​ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង ២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ក្នុង​សភាព​ស្រវឹង​បាន​រេច​ង្កួ​ត​ជ្រុល​ទៅ​បុក​ម៉ូត​កង់​បី​ដែល​ឈប់​ទិញ​បាយ​ឆា ហើយ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​បុក​រទេះ​លក់​បាយ​ឆា​-​មីឆា​ខួច​ខាត​អស់ ភ្លាម​នោះ​រថយន្ត​មិន​បាន​ឈប់​ទេ​បើក​រត់​រហូត​ដល់​ជិត​មុខ​មន្ទីរពេទ្យ​រុ​ស្សី​ទើប​ដេញ​ឃាត់​បាន ។ ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​បង្ក​ការ​ភ្ងា​ក់​ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង ២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ ២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

អ្នក​បើករថយន្ត​បង្ក​ឈ្មោះ​អ៊ា​ប ហ័​រ អាយុ​៣៨​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត ស្នាក់​នៅផ្ទះ​ម្ដុំ​ភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

អ្នកលក់​បាយ​ឆា​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ ២L-៦៦០២ បើក​តាម​បណ្ដា​យ​ផ្លូវ​២៧១ ពី​ត្បូង​ទៅ​ជើង​លុះ​មក​ដល់​ជិត​កន្លែង​ហេតុ​ស្រាប់តែ​រថយន្ត​ខាងលើ រេច​ង្កួ​តម​ក​បុក​ម៉ូតូ​កង់​បី​ដែល​ឈប់​ទិញ​បាយ​ឆា បណ្ដាល​ឲ្យ​ខួច​មួយ​កំណត់​ចំហៀង​ខាងឆ្វេង ហើយ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​បាន​បន្ត​ទៅ​បុក​រទេះ​អ្នកលក់​បាយ​ឆា​-​មីឆា​ខួច​ខាត​អស់ ។ ចំណែក​អ្នក​បើករថយន្ត​មិន​បាន​ឈប់​ទេ បែរជា​បើក​រត់​មក​ដល់​ជិត​មន្ទីរ​រុ​ស្សី​ជួប​ជាមួយ និង​សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់​ទឹក​ដែល​កំពុង​ល្បាត​ការពារ​នៅ​ក្នុង​មូលដ្ឋាន​ឃើញ​ខួច​មួយ​កំណត់​ខាង​មុខ​ក៏​ដេញ​ឃាត់​ធ្វើការ​សួរនាំ​ទើប​ដឹង​ថា រថយន្ត​ខាងលើ​នេះ​បុក​គេ​រត់​មក ។

ក្រោយ​ពី​ឃាត់​រថយន្ត​ខាងលើ ខណ្ឌចំការមន​ចុះ​មក​កន្លែង​កើត​ដើម្បី​ធ្វើការ​វាស់វែង តែ​ត្រូវ​បាន​ម្ចាស់​រថយន្ត​ប្រាប់​ថា គឺ​ព្រម​សងការ​ខួច​ខាត​ទាំងអស់ ។ ដោយ​ខាង​ម្ចាស់​អ្នកលក់​បាយ​ឆា​-​មីឆា​បាន​ទាមទារ​សំណង​ចំនួន​៣០០​ដូ​ល្លារ តែ​ត្រូវ​បាន​អ្នក​បើករថយន្ត​ប្រាប់​ថា គាត់​មាន​តែ​១៥០​ដូ​ល្លារ​ទេ ពេល​នោះ​អ្នកលក់​បាយ​ឆា​-​មីឆា​ក៏​ព្រមយក​ដើម្បី​បញ្ចប់រឿង​តែ​ម្ដង ។ ចំណែក​អ្នក​បើក​ម៉ូតូ​កង់​បី គឺ​ខាង​ម្ចាស់​រថយន្ត​ព្រម​ចេញថ្លៃ​ជួសជុល​ឲ្យ​ដោយពេល​យក​ទៅ​ឲ្យ​ជាង​ធ្វើ បើក​ខួច​ខាត​អី​គឺ​ដូរ ហើយ​ម្ចាស់​ម៉ូតូ​កង់​យល់ព្រម​ដើម្បី​បញ្ចប់រឿង​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ