ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ហើយ​វេទនាណាស់ ! ចាញ់បោក​មេខ្យល់​ឲ្យ​លូន​តាម​រន្ធ​ក្រោម​ដី ដល់​ចេញ​ថៃ​ចាប់​ជាប់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ព្រោះតែ​ភាព​ក្រីក្រ និង​ដើម្បី​ក្រពះ ! មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​ស​ង្គេ​ត​ឃើញ​ក្រុម​ពលករ​ខ្មែរ​ដែល​ឆ្លង​ព្រំដែន​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​លើ​ទឹកដី​ថៃ ហាក់​ហ៊ាន​ពេក​ហើយ បង្ខំចិត្ត​ឡើង​តាម​របង និង​ដំបូល​ផ្សារ​រុង​ក្លឿ​ចូល​ទៅ​ដី​ថៃ​នា​ពេល​កន្លង​មក…

ខេត្តបន្ទាយមានជ័យ ៖ ព្រោះតែ​ភាព​ក្រីក្រ និង​ដើម្បី​ក្រពះ ! មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​ស​ង្គេ​ត​ឃើញ​ក្រុម​ពលករ​ខ្មែរ​ដែល​ឆ្លង​ព្រំដែន​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​លើ​ទឹកដី​ថៃ ហាក់​ហ៊ាន​ពេក​ហើយ បង្ខំចិត្ត​ឡើង​តាម​របង និង​ដំបូល​ផ្សារ​រុង​ក្លឿ​ចូល​ទៅ​ដី​ថៃ​នា​ពេល​កន្លង​មក និង​រសៀល​ម្សិលមិញ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ នេះ ដែល​ក្រុម​ពលករ​ខ្មែរ​លូន​តាម​រន្ធ​ដី​ក្រោម​របង​ដើម្បី​ឆ្លង​ចូល​ទៅ​ដី​ថៃ ចំណុច​ផ្សារ​រុង​ក្លឿ​ដូច​គ្នា ប៉ុន្តែ​ស៊យ​ធំ ប៉ះ​ចំ​នគរបាល​អន្តោ​ប្រវេ​ស​ន៌ និង​ទាហាន​ឈុត​ខ្មៅ​ថៃ​ប្រចាំ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក ស្រុក​អារញ្ញ ចាប់​បានជា​បន្តបន្ទាប់ ។

ពលករ​ខុសច្បាប់​ដែល​សមត្ថកិច្ច​ចាប់​បាន​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ម្សិលមិញ មាន​ចំនួន​៥​នាក់ ស្រី​ម្នាក់ ប៉ុន្តែ​គេ​ពុំ​ស្គាល់​អត្តសញ្ញាណ​ពលករ​ទាំងនេះ​ថា​មក​ពី​ស្រុក​ខេត្ត​ណា​នោះ​ទេ ។ ព្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​គេ​យក​ទៅ​សួរនាំ​បាត់ ។

ប្រភព​ថា ពលករ​ទាំងនេះ​ឆ្លង​ទៅ​ប្រទេស​ថៃ​តាម​រន្ធ​ដី​មួយ​ដែល​ជីក​ដោយ​ក្រុម​មេខ្យល់ ហើយ​រូងដី​នោះ​នៅ​ពីក្រោម​របង​ថ្ម​ជាប់​ព្រំដែន​ខាងត្បូង​ចំណតរថយន្ត នៃ​ផ្សារ​រុង​ក្លឿ ។
យោង​តាម​កា​សួរនាំ​ពលករ​ទាំងនេះ ប្រាប់​សមត្ថកិច្ច​ថៃ​ថា ពួក​គេ​ចេញពី​កម្ពុជា​តាម​រយៈ​មេខ្យល់ ហើយ​គេ​ឲ្យ​លូន​តាម​រន្ធ​ដី​ខាងលើ ដោយ​យក​ប្រាក់​ម្នាក់​៧០០​បាត​ថៃ ដឹង​អី​ពេល​លូន​ដល់​ខាង​ដី​ថៃ​ស្រាប់តែ​មាន​សមត្ថកិច្ច​ឈរ​ចាំ​ចាប់​ជា​ស្រេច ។

សមត្ថកិច្ច​ថៃ​ប្រាប់​ថា ពលករ​ទាំង​៥​នាក់ ក្រោយ​សាកសួរ និង​ធ្វើ​កំណត់ហេតុ​រួច បាន​ដឹក​បញ្ជូន​ត្រលប់​មក​កម្ពុជា​វិញ​ហើយ ។

គួរ​បញ្ជាក់​ថា កន្លង​មក​ក៏​មាន​ពលករ​១​ក្រុម​ធ្លាប់​ចាញ់បោក​មេខ្យល់​ឲ្យ​ឆ្លង​ព្រំដែន​ខុសច្បាប់​ដោយ​ឲ្យ​ឡើង​តាម​របង និង​ដំបូល​ផ្សារ​រុង​ក្លឿ ហើយ​គ្រានោះ​លើដំបូល​ក៏​មាន​ទាំង​បន្លា​លួស ហើយ​ក្រោយ​ចុះ​ដល់​ដី​សមត្ថកិច្ច​ថៃ​ចាំ​ចាប់​បញ្ជូន​ត្រលប់​មក​កម្ពុជា​ដូច​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ