ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ក្លាយជា​ផ្សារ​មួយ​ទៅ​ហើយ (មានវីដេអូ)

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវ​ដើរ​ជាប់​គល់​ស្ពាន​មិត្តភាព​កម្ពុជា​ថៃ នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត (​ខាង​កម្ពុជា​) ក្លាយជា​កន្លែង​ផ្សព្វផ្សាយ​លក់​បារី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកដំណើរ​ជាតិ និង​អន្តរជាតិ​ឆ្លងកាត់​ជា​រៀង​រាល់​ព្រឹក ខណៈ​ក្រុម​អ្នក​ឈរ​ផ្សព្វផ្សាយ​នោះ​មាន​ហាង​លក់​យ៉ាង​ត្រឹមត្រូវ​ទៅ​ហើយ ។ មុខ​ហាង​លក់​ស្រា…

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវ​ដើរ​ជាប់​គល់​ស្ពាន​មិត្តភាព​កម្ពុជា​ថៃ នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត (​ខាង​កម្ពុជា​) ក្លាយជា​កន្លែង​ផ្សព្វផ្សាយ​លក់​បារី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកដំណើរ​ជាតិ និង​អន្តរជាតិ​ឆ្លងកាត់​ជា​រៀង​រាល់​ព្រឹក ខណៈ​ក្រុម​អ្នក​ឈរ​ផ្សព្វផ្សាយ​នោះ​មាន​ហាង​លក់​យ៉ាង​ត្រឹមត្រូវ​ទៅ​ហើយ ។

មុខ​ហាង​លក់​ស្រា បារី និង​ភេសជ្ជៈ ចំណុច​អតីត​អគារ​ច​ល័​ត្រ​ចំនួន​៤​ជាប់​គល់​ស្ពាន​ព្រំដែន​ខាងលើ គេ​ឃើញ​មាន​មនុស្ស​ស្រី​ប្រុស​ឈរ​លក់​បារី មាន​ហុច​មាន​ហៅ​កន្លែង​មួយ​មាន​ទាំង​លើក​យីហោ​៣៣៣ និយាយ​ទាំង​ភាសារ​ថៃ​ផង​នោះ ទំនង​ប្រជែង​គ្នា​ដើម្បី​អូស​ទាញ​យក​អតិថិជន​ឲ្យ​ជួយ​ទិញ​ទំនិញ​រៀងខ្លួន​ៗ ដោយ​មិន​ខ្វល់​ពី​ផល​ប៉ះពាល់​សណ្តាប់ធ្នាប់ ការ​កកស្ទះ​ជើង​ដំណើរ​អ្នក​ឆ្លងកាត់ និង​ការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​ឡើយ ។

អ្នក​ឃើញ​ហេតុ​ការ​លើក​ឡើង​ថា ហេតុ​អ្វី​ម្ចាស់​ហាង​លក់​ស្រា បារី និង​ភេសជ្ជៈ​ទាំងនេះ​ចាំបាច់​ដាក់​តាំង​បារី​លក់ និង​ឈរ​ផ្សព្វផ្សាយ​ខាង​មុខ​ហាង​ទៀត បើ​ហាង​សុទ្ធតែ​មាន​លក់​គ្រប់​គ្នា​យ៉ាង​ត្រឹមត្រូវ​ទៅ​ហើយ​នោះ ។ ឬ​ជា​ការ​លក់​ប្រជែង​គ្នា? ករណី​នេះ​ប្រភព​ពី​សមត្ថកិច្ច​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​អះអាង​ថា កើត​មាន​ជិត​១​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ការ​ឈរ​ផ្សព្វផ្សាយ​លក់​បារី​នេះ​គេ​ធ្វើ​ឡើង​ចាប់ពី​ពេល​បើកទ្វារ​ព្រំដែន​ម៉ោង​០៦​ព្រឹក ដល់​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក តែ​ប៉ុណ្ណោះ ក្រៅពី​នេះ​គឺ​គេ​លក់​ក្នុង​ហាង​ជា​ធម្មតា ។

ប្រភព​ពី​សមត្ថកិច្ច​ដដែល​អះអាង​ថា ទើសភ្នែក​ខ្លាំង​ណាស់ ព្រោះ​ពេល​ខ្លះ​កកស្ទះ​ភ្ញៀវ​ឆ្លងកាត់​កកកុញ ហើយ​ថា​បាន​ប្រាប់​ជា​ច្រើន​ដង​ឲ្យ​ផ្អាក​ការ​ផ្សព្វផ្សាយ ឬ​លក់​បារី​បែប​នេះ ប៉ុន្តែ​ពួក​គេ​មិន​ស្តាប់​ឡើយ ។ ប្រភព​ដដែល​បាន​បញ្ជាក់​ច្បាស់​ង​ថា​មាន​ម្ចាស់​ហាង​ចំនួន​២​ជា​សមត្ថកិច្ច ។

បញ្ហា​ខាងលើ​ម្ចាស់​ហាង​ដែល​មាន​កម្មករ​កាន់​យីហោ​លេខ​៣៣៣ ប្រាប់​ថា បើ​មានការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា​លោក​នឹង​ឲ្យ​កម្មករ​ផ្អាក់​ពី​ថ្ងៃស្អែក​មិន​ឲ្យ​កើត​មាន​តទៅ​ទៀត​ទេ ខណៈ​ម្ចាស់​ហាង​មួយ​ចំនួន​ទៀត មិន​អាច​ទាក់ទង​សុំ​កា​បំភ្លឺ​បាន​ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ ។

ទោះជា​បែប​នេះ​ក្តី គេ​គិត​ថាបើ​ហាង​ផ្សេង​ៗ​នៅ​តែ​បន្ត​លក់​ការ​កកស្ទះ​ពិសេស​ការ​រិះគន់ និង​នៅ​តែ​កើត​មាន​ដដែល ដូច្នេះ​អាជ្ញាធរ និង​សមត្ថកិច្ច​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ គួរ​មាន​វិធានការ​លើ​បញ្ហា​នេះ​ផង ។

លោក វួ​ច អូន ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​ចុច​មិន​ចូល​ហើយ ក្រុមការងារ​របស់​លោក​ប្រាប់​ថា លោក​មានធុរៈ​រវល់​រៀប​មង្គល​ការកូន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ