កម្ពុជា​-​ថៃ បង្កើត​កម្មវិធី​ជិះ​កង់​ដើម្បី​មិត្តភាព និង​ដើម្បី​លើក​ស្ទូ​យ​វិស័យ​ទេសចរណ៍​ប្រទេស​ទាំង​២


ខេត្តបាត់ដំបង ៖ ក្រុម​អ្នក​ជិះ​កង់​ខ្មែរ​-​ថៃ យ៉ាងតិច​ជាង​១​ពាន់​នាក់ គ្រោង​នឹង​បើក​ព្រឹត្តិការណ៍​ជិះ​កង់​ដើម្បី​មិត្តភាព និង​ដើម្បី​លើក​ស្ទូ​យ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ក្បែរ​ខាង​ទាំង​២ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ស្អែក​នេះ ដែល​ជា​ការ​ផ្ដួចផ្ដើម​ឡើង​រវាង​ក្រុម​អ្នក​ជិះ​កង​នៅ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ជាមួយ​ក្រុម​អ្នក​ជិះ​កង់​នៅ​ស្រុក​សយ​ដាវ ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ ។ នេះ​បើ​តាម​ការ​ជួន​ដំណឹង​របស់​រដ្ឋបាល​ខេត្តបាត់ដំបង​។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្តបាត់ដំបង បាន​ឯកភាព​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ជិះ​កង់​មិត្តភាព​ខ្មែរ​-​ថៃ នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​សុំ​របស់​ភាគី​ថៃ ក្រោម​ប្រធានបទ «​ជិះ​កង់​ឡើង​ភ្នំ​សយ​ដាវ ស្រុក​សយ​ដាវ ប្រទេស​ថៃ និង​ឡើង​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ប្រទេស​កម្ពុជា​» ដែល​អាជ្ញាធរ​ស្រុក​សយ​ដាវ ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ ស្នើ​សុំ​ឲ្យ​ភាគី​ខ្មែរ​ជួយ​សម្រប​ស​ម្រូ​ល​កម្មវិធី​នេះ ដើម្បី​បាន​ភាគី​ទាំង​២ រៀបចំ​កម្មវិធី​ជិះ​កង់​រួម​គ្នា ក្នុង​គោលបំណង​បង្កើន​ចំណងមិត្តភាព ព្រមទាំង​ជំរុញ​ដល់​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ក៏​ដូច​ជា​ការ​ប្រឹងប្រែង​លើក​ស្ទូ​យ​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ក្បែរ​ខាង​ទាំង​២ ។

បើ​តាម​សេចក្ដី​ជួន​ដំណឹង ចុះ​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧ ដែល​មាន​ចុះហត្ថលេខា លោក ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា កម្មវិធី​ជិះ​កង់​រវាង​កម្ពុជា​-​ថៃ នេះ គឺ​ចាប់ផ្ដើម​នៅ​វេលា​ម៉ោង​0៩​ព្រឹក ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧ នឹង​បញ្ចប់​នូវ​ម៉ោង​១១ ថ្ងៃត្រង់​ថ្ងៃ​ដដែល ។ បើ​តាម​អ្នក​រៀបចំ​កម្មវិធី​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ជិះ​កង់​នៃ​ប្រទេស​ទាំង​២ នឹង​ត្រូវ​ជួបជុំ​គ្នា​នៅ​មាត់ច្រក​ទ្វា​តំបន់ «​អូរ​អន្លក់​» ស្ថិត​ក្នុង​ឃុំ​តា​សែន ស្រុក​កំ​រៀង ខេត្តបាត់ដំបង ដែល​ភាគី​ថៃ​ហៅ​ច្រក «​សួន​សុំ​» ស្ថិត​ក្នុងស្រុក​សយ​ដាវ ខេត្ត​ច័ន្ទ​បុរី ។

ក្រុម​អ្នក​ជិះ​ទាំង​២​ភាគី​ជាង​១​ពាន់​នាក់ និង​ចាប់ផ្ដើម​ចេញដំណើរ​ពី​ច្រក​ទ្វារ​ព្រំដែន​ខាងលើ​នេះ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥៩ ហើយ​នឺ​ង​ទៅ​ជួបជុំ​សំណេះសំណាល​គ្នា​ថតរូប​អា​នុ​ស្សាវ​រី​យ៍​នៅ​លើ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ហើយ​ត្រឡប់​មក​ជួបជុំ​នៅ​មាត់ច្រក​ទ្វា​ព្រំដែន​ដដែល​វិញ មុន​ពេល​បញ្ចប់​កម្មវិធី​ជិះ​កង់​មិត្តភាព​កម្ពុជា​-​ថៃ នេះ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ