ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាស់​ពាក្យ​សម្តី​រវាង​មនុស្ស​ចាស់​នឹង​ស្ទាវ ស្ទុះ​ចាក់​ប៉ុន្មាន​កាំបិត​ស្លា.ប់​ភ្លាម​ៗ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណ​:​កំពុង​អង្គុយ​ហូប​បាយ​សុខ​ៗ ស្រាប់តែ​ជនសង្ស័យ​ម្នាក់​បាន​ទាញ​យក​កាំបិត​ចិតបន្លែ​ចុង​ស្រួច​ស្ទុះ​ទៅ​ចាក់​ចំ​ឆ្អឹងជំនី​ផ្នែក​ខាងឆ្វេង (​ដោះ​) ចំនួន​២​កាំបិត បណ្តាល​ឱ្យ​ដេក​ដួល​ស្លាប់​ក្នុង​ថ្លុកឈាម ដោយសារ​តែ​ទាស់​ពាក្យ​សម្តី​បន្តិចបន្តួច​រវាង​គ្នា​នឹង​គ្នា ។…

ខេត្ត​ប៉ៃលិន ៖ បុរស​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណ​:​កំពុង​អង្គុយ​ហូប​បាយ​សុខ​ៗ ស្រាប់តែ​ជនសង្ស័យ​ម្នាក់​បាន​ទាញ​យក​កាំបិត​ចិតបន្លែ​ចុង​ស្រួច​ស្ទុះ​ទៅ​ចាក់​ចំ​ឆ្អឹងជំនី​ផ្នែក​ខាងឆ្វេង (​ដោះ​) ចំនួន​២​កាំបិត បណ្តាល​ឱ្យ​ដេក​ដួល​ស្លាប់​ក្នុង​ថ្លុកឈាម ដោយសារ​តែ​ទាស់​ពាក្យ​សម្តី​បន្តិចបន្តួច​រវាង​គ្នា​នឹង​គ្នា ។ ក្រោយ​ចាក់​សម្លាប់​បុរស​រង​គ្រោះ​រួច ជនសង្ស័យ​បាន​ដាក់​មេ​ប្រូច​រត់គេច​ខ្លួន​បាត់​ស្រមោល ហើយ​នគរបាល​កំពុង​តាម​ប្រមាញ់ ។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៩​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ ត្រង់​ចំណុច​វត្ត​ព្រៃ​សន្ទះ ក្នុងភូមិ​ព្រៃ​សន្ទះ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ រដ្ឋ បញ្ញា ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​ជាងសំណង់ មាន​ទីលំនៅ​ក្នុងភូមិ​បឹង​ត្រ​គួ​ន ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ ថុ​ង សុខុម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រៃ​សន្ទះ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ និង​ជនសង្ស័យ​បាន​ឈ្លោះ​ទាស់ទែង​ពាក្យ​សម្តី​រវាង​គ្នា​នឹង​គ្នា បន្ទាប់​ពី​ផឹកស្រា​ស្រវឹង ។ ពេល​នោះ​ជនសង្ស័យ​បាន​ចងគំនុំ​នៅ​ក្នុង​ចិត្តជា​និច្ច លុះ​មានឱកាស​ល្អ ខណ​:​ឃើញ​ជន​រង​គ្រោះ​កំពុង​អង្គុយ​ហូប​បាយ​ម្នាក់ឯង ស្រាប់តែ​ទាញ​យក​កូនកាំបិត​ចិតបន្លែ​ចុង​ស្រួច ចាក់​ពេញទំហឹង ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​២​កាំបិត ត្រង់​កន្លែង​ក្រោម​ដោះ​ខាងឆ្វេង បណ្ដាល​ឲ្យ​ប្រកាច់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង ។

ក្រោយ​ពី​ធ្វើ​សកម្មភាព​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​រួច ជនសង្ស័យ​ក៏​បាន​គេចខ្លួន​បាត់​ស្រមោល ។ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ នគរបាល​កំពុង​តាម​ស្រាវជ្រាវ ដើម្បី​ចាប់​យក​មក​ផ្ត​ន្ទ​ទោស​តាម​ផ្លូវច្បាប់ ។ ចំណែក​ជន​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ