ឃាត់ខ្លួន​អ្នក​លេងបៀ​៤​នាក់​នៅ​ស្រុក​វាល​វែង


ខេត្តពោធិ៍សាត់ ៖ កាលពី​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​១៤​និង​៤៩​នាទី​រសៀល សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​អន្លង់​រាប ស្រុក​វាល​វែង បាន​ឃាត់ខ្លួន​អ្នក​លេងបៀ​ចំនួន​៤​នាក់ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​វាល​វែង ដើម្បី​ធ្វើការ​សួរនាំ ។ ជនសង្ស័យ​ដែល​ញៀន​ល្បែងស៊ីសង​ទាំង​៤​នាក់​នេះ​សុទ្ធតែ​ស្រី​ៗ ១.​ឈ្មោះ អឿ​ន សុខា អាយុ​៣៤​ឆ្នាំ ២.​ឈ្មោះ ជន យឹ​ម អាយុ​៤៥​ឆ្នាំ ៣.​ឈ្មោះ សៅ ស្រី​ឡែ​ន អាយុ​៣១​ឆ្នាំ និង​៤.​ឈ្មោះ វ៉ែន ឌី​ណា អាយុ​៣៦​ឆ្នាំ ។ ទាំង​៤​នាក់​រស់នៅ​ភូមិ​ក្រាំង​រវៀង ឃុំ​អន្លង់​រាប ស្រុក​វាល​វែង ។

សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ មន្ទីរ​អង្គភាព​ជំនាញ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​សហការ​គ្នា​ក្នុង​ការ​អនុវត្តន៍​ផែនការ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដើម្បី​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ និង​សង្គម​ជាតិ ។

ការ​លេងបៀ អាប៉ោង បញ្ជល់មាន់ ចាក់​កន្ទុយលេខ ចាក់​បាល់​ជាដើម សុទ្ធតែ​ជា​ល្បែងស៊ីសង​ដែល​ច្បាប់​ហាមឃាត់ ។ ដោយសារ​តែ​ល្បែងស៊ីសង​ទាំង​អស់នេះ​ហើយ ទើប​ធ្វើ​ឲ្យ​កើត​មាននូវ​ចោរកម្ម លួច ឆក់ ប្លន់ បង្ក​អសន្តិសុខ​ក្នុង​សង្គម​មិន​ចេះ​ឈប់ ។
ចំណែក​គ្រឿងញៀន និង​ការ​ផឹក​គ្រឿង​ស្រវឹង​នាំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ អំពើ​ហិង្សា​ក្នុង​គ្រួសារ​វាយ​កាប់​ចាក់​គ្នា និង​ការ​ចាប់រំលោភ​សេព​ស​ន្ទ​វៈ លែង​ស្គាល់់​ឪពុក​ម្ដាយ បងប្អូន កូនចៅ​ជាដើម ។

អនុវត្តន៍​ផែនការ​ភូមិ​ឃុំ​មាន​សុវត្ថិភាព រួម​ទាំង​ប្រជាពលរដ្ឋ​ជួយ​ផ្ដល់​ព័ត៌មាន​ផង​នោះ ទើប​យើង​បង្ក្រាប​បានជា​បន្តបន្ទាប់​ទាំង​ករណី​ចោរកម្ម​គ្រឿងញៀន​ល្បែងស៊ីសង និង​បទល្មើស​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។

ជាក់ស្ដែង​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ នោះ ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ថា មាន​មនុស្ស​មួយ​ក្រុម​កំពុង​លេងបៀ​នៅ​ក្នុង​ចម្ការ​ស្ថិត​ក្នុងភូមិ​ចំការ​ជ្រៃ​ខាងត្បូង ឃុំ​អន្លង់​រាប ស្រុក​វាល​វែង ។ ភ្លាម​ៗ​នោះ សមត្ថកិច្ច​បាន​ចុះ​ទៅ​ព័ទ្ធ​ចាប់​បាន​ចំនួន​៤​នាក់​សុទ្ធតែ​ស្រី​ៗ រួម​ជាមួយ​វត្ថុ​តាង​ផង​ដែរ ។ ចំណែក​អ្នក​យក​តុង​បៀ​ឈ្មោះ សេត ភេទ​ស្រី និង​អ្នក​ឈរ​មើល​មួយ​ចំនួន​ទៀត បាន​រត់​ចូល​ព្រៃ​អស់ ។

ជនសង្ស័យ​ទាំង​៤​នាក់ រួម​នឹង​វត្ថុ​តាង សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​វាល​វែង នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៧ នេះ ដើម្បី​សួរនាំ និង​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ