ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កិច្ចប្រជុំ​ស្តី​ពី​កា​រវិឌ្ឍន៍​​នូវ​ដំណើរការ​​បណ្តុះ​បណ្តាល​​ចំណេះ​ដឹង​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ  ៖ បណ្ឌិត​សាស្ត្រាចារ្យ​ល្បី​ៗ បាន​បញ្ចេញ​ទស្សនៈ​ដូច​គ្នា​ថា «​សាកល​វិទ្យាល័យ​ចម្រើន​ពហុ​បច្ចេកវិទ្យា (CUP) នឹង​មាន សក្តានុពល​លើ​វ​ស័​យ​សិក្សា​បន្ទាប់​ពី​ដំណើ​ការ វិ​វ​ឌ្ឃ​ន៍​វគ្គ​បណ្តុះបណ្តាល ។ចង់បាន​ឲ្យ​សិស្ស​ពូកែ…

រាជធានី​ភ្នំពេញ  ៖ បណ្ឌិត​សាស្ត្រាចារ្យ​ល្បី​ៗ បាន​បញ្ចេញ​ទស្សនៈ​ដូច​គ្នា​ថា «​សាកល​វិទ្យាល័យ​ចម្រើន​ពហុ​បច្ចេកវិទ្យា (CUP) នឹង​មាន សក្តានុពល​លើ​វ​ស័​យ​សិក្សា​បន្ទាប់​ពី​ដំណើ​ការ វិ​វ​ឌ្ឃ​ន៍​វគ្គ​បណ្តុះបណ្តាល ។ចង់បាន​ឲ្យ​សិស្ស​ពូកែ ត្រូវ​មាន​លោកគ្រូ​ល្អ​ប្រកប ដោយ​ចំណេះដឹង បទ​ពិសោធ​ចាស់​ថ្មី​តាម​សម័យកាល និង​សង្គមវិទ្យា​សាស្ត្រ បច្ចុប្បន្ន ​ជាមួយ​ក្រិ​ត្យ​ក្រម វិន័យ​កុំ​ធូរ​ពេក កុំ​តឹងតែង​ពេក​ពោល គឺ​រក្សារ​ភាព​កណ្តាលនោះ ​គោលដៅ​នៃ​ទស្សនៈវិស័យ​នេះ ពិតជា​បាន​សម្រេច​ជា​វិជ្ជមាន ​។ បើ​លទ្ធផល​វិជ្ជមាន សាកល​វិទ្យាល័យ​នឹង​ទទួល​បាន​ភាព​ជឿជាក់ ទុកចិត្ត គាំទ្រ​ពី​សិស្ស ពី​មហាជន​គ្រប់​ស្រទាប់វណ្ណៈ​មាន​កិត្តិយស​ល្បីល្បាញ ។

នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី​បណ្ឌិត​ សភាចា​រ្យ ខ្លូត ធីតា ប្រធាន​ក្រុមប្រឹក្សារ​បណ្ឌិត សាកល​វិទ្យា​ល័យ​វិទ្យាសាស្ត្រនៃ​សាកល​វិទ្យាល័យ ចម្រើន​ពហុ​បច្ចេកវិទ្យា ក្នុង​កិច្ចប្រជុំ​ស្តី​ពីកា​រវិ​វ​ឌ្ឃ​ន៍​នូវ​ដំណើរការ​បណ្តុះបណ្តាល​របស់​(CUP) ដែល​បាន​រៀបចំ​ឡើង​ដោយ​ក្រុមប្រឹក្សារ​សាកលវិទ្យា​ល៍យ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ​ធ្នូ ឆ្នាំ​២០១៧ ។ កិច្ចប្រជុំ​នេះ​បានការ​អញ្ជើញ​ចូលរួម​ពី​លោក​បណ្ឌិត ជីវ កេង អនុប្រធាន​តុលាការ​កំពូល ព្រមទាំង​មានការ​ចូលរួម​ពី​លោក​បណ្ឌិត សភាចា​រ្យ ឆាយ អ៊ួ​ន លោក​បណ្ឌិត​សភាចា​រ្យ សាវ សុខ និង លោក​សាស្ត្រាចារ្យ​បណ្ឌិត ឡា​ច សំរោង ព្រមទាំង​បណ្ឌិត​សាស្ត្រ​ចា​រ្យ បុគ្គលិក​សិក្សា​ជា​ច្រើន​រូប​ទៀត ។

សាកលវិទ្យា​ធិ​ការ​ លោក​សាស្ត្រាចារ្យ​បណ្ឌិត ឡា​ច សំរោង បាន​សំដែង​នូវ​ការ​ដឹងគុណ​ចំពោះ​ការ​ជួយ​ជ្រោមជ្រែង ផ្តល់​អនុសាសន៍​ទាំង​បទ​ពិសោធ បច្ចេកទេស ការ​គ្រប់គ្រង​ពី​ដំណាក់​លោក​បណ្ឌិត សភាចា​រ្យ រៀមច្បង​បាន​អញ្ជើញ​មក ចូលរួម​នេះ​។ ព្រោះថា កិច្ចប្រជុំ​នេះ​មាន​គោលបំណង ពង្រឹង​ការ​គ្រប់គ្រង​សកល​វិទ្យាល័យ ដែល​កំពុង​ដំណើ​ការ​នា​ពេល បច្ចុប្បន្ន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។

អត្ថបទសរសេរ ដោយ