ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាប់​ឆក់​ត្រី​១១៩​គ្រឿង ត្រូវ​បាន​ដុត​កម្ទេច​ចោល​ដោយ​ស្ម័គ្រចិត្ត

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ឧបករណ៍​ឆក់​ត្រី​ចំនួន​១១៩​គ្រឿង​បាន​ធ្វើ​ពិធី​ដុត​កម្ទេច​ចោល​នៅ​ចំពោះ​មុខ​លោក​ម៉ៅ ធនិន​អភិបាល​នៃ​គណ​អភិបាលខេត្ត​ពោធិ៍សាត់​កាលពី​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ក្នុង​បរិវេណ​សាលាឃុំ​រំលេច​ស្រុក​បាកាន ។ លោក​ម៉ៅ ធនិន​បាន​ឲ្យ​ដឹង​ថា…

ខេត្តពោធិ៍សាត់ ៖ ឧបករណ៍​ឆក់​ត្រី​ចំនួន​១១៩​គ្រឿង​បាន​ធ្វើ​ពិធី​ដុត​កម្ទេច​ចោល​នៅ​ចំពោះ​មុខ​លោក​ម៉ៅ ធនិន​អភិបាល​នៃ​គណ​អភិបាលខេត្ត​ពោធិ៍សាត់​កាលពី​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ក្នុង​បរិវេណ​សាលាឃុំ​រំលេច​ស្រុក​បាកាន ។

លោក​ម៉ៅ ធនិន​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​ពិសេស​ឧបករណ៍​នេសាទ​ខុសច្បាប់ គឺ​វា​បំផ្លិចបំផ្លាញ​ធនធាន​ជលផល​យ៉ាងធ្ងន់ធ្ងរ គឺ​បណ្តាល​ឲ្យ​ប៉ះពាល់​ទាំង​ត្រី​ធំ និង​ត្រី​តូច​ដែល​ទាមទារ​ឲ្យ​មាន​កិច្ចសហការ​រវាង​សមត្ថកិច្ច​ជំនាញ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ព្រមទាំង​ប្រជាពលរដ្ឋ​ទើប​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ខាងលើ​ទទួល​បាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។ បន្ទាប់​ពី​ទទួល​បាន​សំណូមពរ និង​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​តំណាង​មេ​ភូមិ លោក​ក៏​ដាក់​ចេញ​នូវ​វិធានការ​ឲ្យ​អាជ្ញាធរ​ស្រុក​មេឃុំ មេ​ភូមិ និង​កម្លាំង​មាន​សមត្ថកិច្ច ចាត់ការ​តាម​ផ្លូវច្បាប់ ចំពោះ​អ្នកលក់​ឧបករណ៍​នេសាទ​ខុសច្បាប់ និង​ត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់​ឧបករណ៍​ឆក់​ចាប់ពី​ពេល​នេះ​តទៅ ។

លោក​បាន​បន្ថែម​ទៀត​ថា បើ​ទោះបីជា​បងប្អូន​មានឈ្មោះ​នៅ​ប៉ុស្តិ៍​ពី​មុន​មក​ក្តី ប៉ុន្តែ​អី​ឡូ​វ​នេះ​បងប្អូន​យើង​បាន​យល់​ដឹង និង​ស្ម័គ្រចិត្ត​ប្រគល់​ឧបករណ៍​ឆក់​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ដោយ​ខ្លួនឯង​រួចរាល់​ហើយ​នោះ​លោក​នឹង​លើកលែងទោស​កំហុស​ឲ្យ តែបើ​នៅ​តែ​រឹងទទឹង​ល្មើស​នឹង​ច្បាប់​ជលផល នឹង​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ដោយ​គ្មាន​ការ​លើកលែង ។ លោក​អភិបាលខេត្ត​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​សហការ​គ្នា​ក្នុង​ការ​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច និង​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ទាំងអស់​គ្នា ។

បងប្អូន​ប្រជាពលរដ្ឋ​បាន​សន្យា​ថា នឹង​ចូលរួម​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​ជលផល បញ្ឈប់​នូវ​សកម្មភាព​របស់​ខ្លួន​ក្នុង​ការ​ប្រើ​ឧបករណ៍​ឆក់ ងាក​មក​ប្រើ​ឧបករណ៍​បុរាណ​វិញ ។

លោក ម៉ៅ ធនិន​បាន​ចែក​ជូន​វត្ថុ​កំដរដៃ​អ្នកចូលរួម​ជិត​៣០០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន សារុង​១ និង​ថវិកា​២​ម៉ឺន​រៀល មេ​ភូមិ និង​ប្រជា​ការពារ ទាំង​១៣​ភូមិ ក្នុង​មួយ​ភូមិ​ទទួល​បាន វិទ្យុទាក់ទង​២​គ្រឿង និង​ថវិកា​៤​ម៉ឺន​រៀល និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រំលេច​ទទួល​បាន វិទ្យុទាក់ទង​៤​គ្រឿង បុគ្គលិក​មណ្ឌល​សុខភាព​រំលេច​៧​នាក់ ម្នាក់​សារុង​២​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ