ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​គ្រោង​លុប​ចោល និង​ដកហូត​ឯកសារ​មិន​ប្រក្រតី​ពី​ជនជាតិ​បរទេស

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ព្រឹក​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ មាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការ​អនុវត្ត​អនុក្រឹត្យ​លេខ ១២៩ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​១៥…

ខេត្តតាកែវ ៖ ព្រឹក​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៧ នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ មាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការ​អនុវត្ត​អនុក្រឹត្យ​លេខ ១២៩ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧ ស្តី​ពី​ការ​លុប​ចោល និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជនបរទេស​កំពុង​កាន់កាប់​ប្រើប្រាស់​ក្នុង​ខេត្តតាកែវ ។

ពិធី​នេះ​ដែរ ស្ថិត​ក្រោម​អធិបតី លោក​ឧត្តមសេនីយ៍ឯក ចុង សុវណ្ណ​នី អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ តំណាង​ឲ្យ​នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង លោក អ៊ួ​ច ភា អភិបាលរង​ខេត្ត តំណាង​ឲ្យ លោក ឡាយ វណ្ណៈ អភិបាល នៃ​គណ​អភិបាល​ខេត្តតាកែវ ។

ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត លោក​មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត គណៈប្រតិភូ​អមដំណើរ លោកស្នងការ​រង លោក​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ លោក​អភិបាល​គ្រប់​ស្រុក​ក្រុង លោកនាយ នាយ​រង​ការិយាល័យ និង​មន្ត្រី នៃ​ការិយាល័យ​អន្តោប្រវេសន៍ លោក​អធិការ អធិការរង ទទួល​ផ្នែក​អន្តោប្រវេសន៍ នៃ​អធិការដ្ឋាន​នគរបាល​គ្រប់​ស្រុក​ក្រុង លោក​មេឃុំ ចៅសង្កាត់ មក​ចូលរួម​ជា​ច្រើន​កុះករ ។

នា​ឱកាស​នោះ​ដែរ លោ​កក​ឧត្តមសេនីយ៍ឯក ចុង សុវណ្ណ​នី អគ្គនាយករង នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ប្រសា​ស​ផ្តាំផ្ញើ​ដល់​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សង្កាត់​ទាំងអស់​ត្រូវ​តែ​ពិនិត្យ​រឿង​ជនបរទេស ដែល​បាន​មក​រស់នៅ​លើ​ទឹកដី​ខេត្តតាកែវ​ឲ្យ​ច្បាស់លាស់ ព្រោះ​បើ​ពិនិត្យ​ទៅ​ឃើញ​ថា​ខុសច្បាប់ ត្រូវ​តែ​បញ្ជូន​ទៅ​ប្រទេស​គេ​វិញ ហើយ​បើ​ចង់​រស់នៅ​ដោយ​ស្របច្បាប់​គួរតែ​មានច្បាប់​ត្រឹមត្រូវ ចាប់ពី​ពេល​នេះ​លែង​មានការ​យោគយល់​ហើយ នៅ​តាម​មូលដ្ឋាន​របស់​អស់លោក​ត្រូវ​អនុវត្ត​តាម​ច្បាប់ ព្រោះ​នគរបាល​មាន​អស់លោក​ខ្លះ​មាន​ប្រពន្ធ​ជា​ជនជាតិ​បរទេស លោក​មេឃុំ​សូម​ជួយ​មើល​ពី​បញ្ហា​នេះ​ផង ព្រោះ​ខេត្តតាកែវ​មាន​ជនជាតិ​បរទេស​មក​រស់នៅ​ច្រើន ពី​ពេល​នេះ​ទៅ​សូម​ឲ្យ​អស់លោក​គិត​គួរ​ពី​បញ្ហា​នេះ​ឲ្យ​មែនទែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ