ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិប្បកម្ម​ឡឥដ្ឋ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ទាំង​យប់​តែ​ម្តង

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សិប្បកម្ម​ផលិត​ឥដ្ឋ​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​អស់ទាំង​ស្រុង កាលពី​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នា​២០១៧ ភូមិ​ពោធិ​កំបោរ ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល…

ខេត្តកណ្ដាល ៖ សិប្បកម្ម​ផលិត​ឥដ្ឋ​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​អស់ទាំង​ស្រុង កាលពី​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នា​២០១៧ ភូមិ​ពោធិ​កំបោរ ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ។
លោក​ដួង តេ​ង អធិការ​នគរបាល​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ម្ចាស់​ឡឥដ្ឋ​ឈ្មោះ​តុ​ន គឹ​មហា​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ ។

ក្នុង​ហេតុការណ៍​នេះ បណ្ដាល​ឲ្យ​ខូចខាត ឡ​ដុត​ឥដ្ឋ​ចំនួន​៣ និង​រោង​កម្មករ​ស្នាក់​នៅ រោង ដាក់​អុស​ទំហំ​៣០​ម៉ែត្រ​គុណ​៤៥​ម៉ែត្រ ឆេះ​ទាំងស្រុង លោក​អធិការ​បាន​ឲ្យ​ដឹង​បន្ថែម​ថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្មករ​ឡឥដ្ឋ​បាន​ដុត​ឥដ្ឋ​ទាំង​៣​ឡ​ដូច​សព្វដង តែ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​បាន​រាល​ឆេះ​ចេញ​មក​ក្រៅ​ដល់​គំនរ​អុស​ដែល​ដាក់​នៅ​ជិត ឡ​ឆេះរ​រោង ដាក់​អុស​ទាំងស្រុង​ដែល​រោង​ឡ​ដុត​ឥដ្ឋ​ធ្វើ​អំពី​ឈើ​ប្រក់​ស័​ង្គ​សី​ទំហំ​៣០​ម៉ែត្រ ៤៥​ម៉ែត្រ ដោយសារ​តែ​អណ្ដាតភ្លើង​ដុត​ឡឥដ្ឋ​រាលដាល ។

នៅ​ក្នុង​ហេតុ​ការ​នោះ​មាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​-​ស្រុក និង​ប្រជាពលរដ្ឋ​ជិតខាង​ជួយ​ពន្លត់​ហើយ​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ខេត្តកំពង់ឆ្នាំង​មក​ពន្លត់ មិន​ឲ្យ​រាលដាល​បន្ត​ទៀត និង​មិន​មាន​មនុស្ស គ្រោះថ្នាក់​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ