ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលោ.ភ​ឥត​ល្ហែ ! រំលោ.ភ​នាង​ក្រមុំ​សាច់​ស​ខ្ទី​៤​ដង​មិន​ឆ្អែត​ចុង​ក្រោយ​អូស​ដៃ​ចូល​បន្ទប់​រំលោ.ភ​ទៀត

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​វ័យក្មេង​សាច់​សខ្ចី​ស្រស់​ស្អាត​ម្នាក់​ក្លាយទៅជា​ចំណី​តណ្ហា​របស់​ព្រាន​នា រី​ម្នាក់ ខណៈ​មក​ធ្វើការ​ស្នាក់​នៅ​ក្នុងផ្ទះ​ជួល​មួយ​កន្លែង ស្រាប់តែ​បុរស​ដែល​ជា​បងប្អូន​របស់​ម្ចាស់ផ្ទះ ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​បាន​សម្រេច​ច្រើន​ដង លុះ​នាង​ទ្រាំ​លែង​បាន​ក៏​ដាច់​ចិត្ត​ប្រាប់​បង​របស់​ខ្លួន​ឱ្យ​ប្តឹង​នគរបាល​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ។ ហេតុការណ៍​ចាប់រំលោភ​សេពសន្ថវៈ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ទាប​ភ្លឺ…

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​វ័យក្មេង​សាច់​សខ្ចី​ស្រស់​ស្អាត​ម្នាក់​ក្លាយទៅជា​ចំណី​តណ្ហា​របស់​ព្រាន​នា រី​ម្នាក់ ខណៈ​មក​ធ្វើការ​ស្នាក់​នៅ​ក្នុងផ្ទះ​ជួល​មួយ​កន្លែង ស្រាប់តែ​បុរស​ដែល​ជា​បងប្អូន​របស់​ម្ចាស់ផ្ទះ ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​បាន​សម្រេច​ច្រើន​ដង លុះ​នាង​ទ្រាំ​លែង​បាន​ក៏​ដាច់​ចិត្ត​ប្រាប់​បង​របស់​ខ្លួន​ឱ្យ​ប្តឹង​នគរបាល​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ។ ហេតុការណ៍​ចាប់រំលោភ​សេពសន្ថវៈ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ទាប​ភ្លឺ ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ សុខ វិបុល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់​នៅ​បណ្តោះអាសន្ន​ជាមួយ​បងប្រុស​របស់​ខ្លួន​ដែល​ជា​ម្ចាស់ផ្ទះ​កន្លែង​កើតហេតុ ។ ចំណែក​ជន​រង​គ្រោះ ឈ្មោះ ម​.​ស​.​ជ ភេទ​ស្រី អាយុ​១៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​របស់​ឈ្មោះ វី ដែល​ជា​បងប្រុស​បង្កើត​របស់​ជនសង្ស័យ​ខាងលើ ។

បើ​តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​ថា រូប​នាង និង​បងស្រី​បាន​ទៅ​ជួល​បន្ទប់​របស់​ឈ្មោះ វី ដែល​ជា​បងប្រុស​របស់​ជនសង្ស័យ​ហើយ​ជនសង្ស័យ​បាន​ទៅ​ស្នាក់​នៅ​ជាមួយ​បងប្រុស​របស់​គេ​ដែរ ។ ក្រោយមក​នាង​មិន​ចាំ​ថ្ងៃខែ​ទេ​ដោយ​ជនសង្ស័យ​បាន​ចូល​ទៅ​ក្នុង​បន្ទប់​របស់​នាង​ហើយ​បាន​បង្ខំ​នាង​រួម​ភេទ​បាន​សំរេច​ចំនួន​បួន​លើក​រួច​មក​ហើយ ។

ប្រភព​បន្ត​ទៀត​ថា ចំណែក​លើក​ចុង​ក្រោយ​នេះ​នៅ​វេលា​ម៉ោង​ប្រហែល​៤​ទាប​ភ្លឺ ខណៈ​ពេល​នាង​បាន​ចេញពី​បន្ទប់ដេក​របស់​ខ្លួន​ទៅ​បត់ជើង​នៅ​ក្នុង​បន្ទប់ទឹក​រួច​ពេល​ចេញ​មក​វិញ ស្រាប់តែ​ជនសង្ស័យ​បាន​ចាប់​អូស​ដៃ​នាង​ចូល​ទៅ​ក្នុង​បន្ទប់​បងស្រី​របស់​នាង ខណៈ​ដែល​បងស្រី​នាង​មិន​បាន​ស្នាក់​នៅ​ក្នុងផ្ទះ​ហើយ​ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សំរេច ។

នាង​បញ្ជាក់​ថា កន្លង​មក​នាង​មិន​ហ៊ាន​ប្រាប់​អ្នក​ណា​ឱ្យ​ដឹង​រឿង​នេះ​ទេ​ដោយ​នឹក​ខ្មាស​គេ ។ តែ​លើក​ចុង​ក្រោយ​នេះ​នាង​ទ្រាំ​លែង​បាន​ក៏​សំរេចចិត្ត​ប្រាប់​បងស្រី​របស់​ខ្លួន​ឱ្យ​ប្តឹង​សមត្ថកិច្ច​នគរ​បាល​តែ​ម្តង ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​បន្ទាប់​ពី​នគរបាល​សាកសួរ​រួច​មក​ក៏​បាន​រៀបចំ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ឱ្យ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ