ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ជិះ​ម៉ូតូ​ពន្លះ​រថយន្តស៊េរីទំនើប​បត់​ចូល​សាលារៀន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ចំនួន​៤​នាក់​បាន​បើករថយន្ត​ស៊េរី​ទំនើប​បត់​ចូល​សាលារៀន​មិន​ប្រយ័ត្ន ក៏​ត្រូវ​បុរស​ម្នាក់​ចេញពី​ផឹកស៊ី​វិញ​ស្រវឹង​ទោរទន់ បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ដែល​ជា​អ្នក​បើក​ម៉ូតូ​រង​របួស​តិចតួច បាន​រត់គេច​ខ្លួន​បាត់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ចំនួន​៤​នាក់​បាន​បើករថយន្ត​ស៊េរី​ទំនើប​បត់​ចូល​សាលារៀន​មិន​ប្រយ័ត្ន ក៏​ត្រូវ​បុរស​ម្នាក់​ចេញពី​ផឹកស៊ី​វិញ​ស្រវឹង​ទោរទន់ បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ដែល​ជា​អ្នក​បើក​ម៉ូតូ​រង​របួស​តិចតួច បាន​រត់គេច​ខ្លួន​បាត់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៧ ទល់មុខ​នឹង​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ ផ្លូវ​ព្រះ​ន​រោ​ត​ម្ត កែង​និង​ផ្លូវ​៣២២ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា គេ​មុន​ពេល​កើតហេតុ គេ​បានឃើញ​នារី​វ័យក្មេង​ៗ​ចំនួន​៤​នាក់ បាន​បើករថយន្ត​ស៊េរី​ទំនើប ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ២AC-៧១១៧ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ ព្រះ​នរោត្ដម ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ បាន​បត់​ឆ្វេង​ឆ្លងផ្លូវ គោលបំណង​ចូល​ទៅ​ក្នុង​សាកលវិទ្យាល័យ តែ​ពេល​នោះ​រថយន្ត​បត់​បាន​តែ​បន្តិច ក៏​ស្រាប់តែ​បុរស​ម្នាក់​មិនដឹង​ថា ចេញពី​ផឹក​វិញ​កន្លែង​ណា​នោះ​ទេ គឺ​បាន​ជិះ​ម៉ូតូ​ម៉ាក PCX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១GJ-២៩៩៥ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​នរោត្តម ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ពី​ត្បូង​ទៅ​ជើង​វិញ ក្នុង​ល្បឿន​លឿន ព្រមទាំង​ស្រវឹង​ផង​នោះ បាន​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​ដែល​កំពុង​តែ​បត់​ឆ្លងផ្លូវ​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​ដាច់​មុខដាច់​មាត់​តិចតួច រួច​ហើយ​បាន​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​បាត់​ស្រមោល ចំណែក​ម៉ូតូ​វិញ​រង​ការ​ខូចខាត​ខ្ទេច​មួយ​ចំហៀង​ឆ្វេង ។

ដោយឡែក​ខាង​រថយន្ត​វិញ​រង​ការ​ខូចខាត​បែក​ស្តុ​ប និង​ក្រ​ពិត​កាង​ខាង​មុខ​ចំហៀង​ខាងឆ្វេង​តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នក​ជិះ​ក្នុង​រថយន្ត​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​គ្មាន​ដំណោះស្រាយ រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​បាន​មក​ធ្វើការ​វាស់វែង​យក​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ