ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ជួយ​ជីវិត​ដូន​ចាស់​ទុរគត​ម្នាក់​កំពុង​ឈឺ​ធ្ងន់​ផង ​!

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ លោកយាយ សេង អាយុប្រមាណ​៩៣​ឆ្នាំ​ជា​ទុរគត​ជន​រស់នៅ​ក្នុងភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅ​ក្នុង​ខ្ទម​ស្លឹក​រហែក​រយីក​រយាក គ្មាន​កូនចៅ​ឡើយ​។…

ខេត្តកំពង់ឆ្នាំង ៖ លោកយាយ សេង អាយុប្រមាណ​៩៣​ឆ្នាំ​ជា​ទុរគត​ជន​រស់នៅ​ក្នុងភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅ​ក្នុង​ខ្ទម​ស្លឹក​រហែក​រយីក​រយាក គ្មាន​កូនចៅ​ឡើយ​។ អ្នកស្រុក​ទូរ​សព្ទ័​ប្រាប់​ថា ជាង​១​ស​ប្ដា​ហ៍​នេះ​ជំងឺសរសៃប្រសាទ​គាត់​បាន​រើ​ខ្លាំង​ឡើង និង​កំពុង​ឈឺ​ក្រោក​មិន​រួច​ទេ​។ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែធ្នូ នេះ​អ្នក​ភូមិ​អាណិតអាសូរ​បាន​ដួស​បាយ និង​ម្ហូប​យក​ទៅ​ជូន​គាត់​ពិសារ តែ​គាត់​ហូប​លែង​កើត​ទៅ​ហើយ​។

អ្នកស្រុក​ភូមិ​សូម​អំពាវនាវ​ដល់​សប្បុរសជន អាជ្ញាធរ​ស្រុក ខេត្ត មន្ទីរពេទ្យ​គ្រប់​ថ្នាក់ ជា​ពិសេស​កាកបាទ ក្រហម​កម្ពុជា​មេត្តា​ជួយ​សង្គ្រោះ​ជីវិត​គាត់​ផង ព្រោះ​គាត់​ក្រីក្រ គ្មាន​កូនចៅ​គ្មាន​លុយកាក់ និង​គ្មាន​អ្នក​ណា​ដឹក​គាត់​ទៅ​ពេទ្យ​នោះ​ឡើយ​។ កាល​នៅ​ឈឺ​តិច​ៗ​អ្នក​ណា​ចូល​ជិត​ក៏​មិន​បាន​ដែរ គាត់​កាច​ដេញ​គេ​ដេញ​ឯង​ចេញ មិន​ឱ្យ​ជួប​គាត់​ឡើយ តែ​នៅ​ពេល​នេះ​ប្រហែលជា​ដល់​ដំណាក់កាល​ចុង​ក្រោយ​នៃ​ជីវិត​គាត់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ