ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​តវ៉ា​ក្នុង​បុរី​ទាមទារ​ប័ណ្ណកម្មសិទ្ធិ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០​គ្រួសារ​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​៤៩​គ្រួសារ ដែល​បាន​ទិញ​ផ្ទះ​ពី​បុរី​បាន​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី​ដើម្បី​ទាមទារ​ឱ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​លោក​ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរ​រូប​នី​យ៍​កម្ម និង​សំណង់…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០​គ្រួសារ​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​៤៩​គ្រួសារ ដែល​បាន​ទិញ​ផ្ទះ​ពី​បុរី​បាន​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី​ដើម្បី​ទាមទារ​ឱ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​លោក​ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរ​រូប​នី​យ៍​កម្ម និង​សំណង់ មេត្តា​​ជួយ​អន្តរាគមន៍​ដើម្បី​ឱ្យ​ពួក​គាត់​បាន​ប័ណ្ណកម្មសិទ្ធិ ។ ការ​តវ៉ា​បាន​ផ្ទុះ​ឡើង​កាលពី​វេលា​ម៉ោង​​១១​និង​៣០ ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៧ ដោយ​ពួក​គាត់​នាំ​គ្នា​ជួប​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​បុរី ដោយ​​​បាន​បង្ហាញ កិច្ចសន្យា និង​លិខិត​បង់ប្រាក់​គ្រប់​ចំនួន​ហើយ​បែរជា​ថៅកែ​បុរី មហាសេដ្ឋី មិន​បាន​​​កាត់ឈ្មោះ​បំបែក​ប្លង់​ផូ​ន​ពួក​គាត់​ទៅ​តាម​កិច្ចសន្យា​ឡើយ ។

ការ​ជួប​ប្រមូលផ្តុំ​តវ៉ា​នេះ​បាន​ផ្ទុះ​ឡើងជា​បន្តបន្ទាប់ បន្ទាប់​ពី​ពួក​គាត់​បាន​ទិញ​ផ្ទះ​ពី​បុរី​នោះ​អស់​រយៈពេល​ប្រមាណ​ជាង​៤​ឆ្នាំ​មក​ហើយ និង​បាន​បង់ប្រាក់​គ្រប់​ចំនួន​បែរជា​ថៅកែ​បុរី​ចេះ​តែ​សន្យា​ខ្យល់​រហូត ។ ទន្ទឹម​នោះ​ប្រជាពលរដ្ឋ​ចោទប្រកាន់​ថា ថៅកែ​បុរី​មហាសេដ្ឋី​ឈ្មោះ ណេ​ប សុ​វ​ណ្ណា​រិ​ទ្ធិ​បោកប្រាស់ ។​ ​

តាម​ប្រជាពលរដ្ឋ​ដែល​តវ៉ា​បានឱ្យ​ដឹង​ថា ពួក​គាត់​ចំនួន​៤៩​គ្រួ​សារបាន​មក​ទិញ​ផ្ទះ បុរី​មហាសេដ្ឋី​នេះ​តាំងពី​ឆ្នាំ​២០១២ និង​ខ្លះ​ឆ្នាំ​២០១៤ ក្នុង​តម្លៃ​ពី​១៣​ម៉ឺន​ដុល្លារ​ទៅ​១៧​ម៉ឺន​ដុល្លារ ដោយ​ធ្វើ​កិច្ចសន្យា​ទិញ​លក់ ហើយ​បង់ប្រាក់​ជា​ដំណាក់​ៗ​ដោយ​រយៈពេល​សាងសង់​១២​ខែ​គិត​ចាប់ពី​ថ្ងៃ​ធ្វើ​កិច្ចសន្យា និង​ត្រូវ​រួចរាល់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៥ ។ នៅ​ពេល​ទិញ ថៅកែ​បុរី​ឈ្មោះ ណេ​ប សុ​វ​ណ្ណា​រិ​ទ្ធិ បាន​ធ្វើ​កិច្ចសន្យា​ថា ក្រុមហ៊ុន​នឹង​ប្រគល់​ប្លង់​កម្មសិទ្ធិ​ទៅ​ឱ្យ​អ្នកទិញ​បន្ទាប់​ពី​គម្រោង​សាងសង់​បុរី​ត្រូវ​បាន​បញ្ចប់​១០០​ភាគរយ​មិន​ឱ្យ​លើស​រយៈពេល​៤៥​ថ្ងៃ​ឡើយ តែ​ពេល​នោះ​រយៈពេល​៤​ឆ្នាំ​មក​ហើយ​ក្រុមហ៊ុន​ឆេះ​តែ​សន្យា​ចោល ។


ទាក់ទិន​ការ​ចោទប្រកាន់​នេះ​អ្នក​ព័ត៌មាន​យើង​បាន​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន​តែ​ត្រូវ​បាន​លោកស្រី​ជា​តំណាង​ឱ្យ​ដឹង​ថា ជាប់រវល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ