ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លាយជា​ម្ចាស់​ពាន Ballon d’Or ក្តៅៗ​តែ Ronaldo គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្សែប្រយុទ្ធ​ឆ្នើម​ទាំង​១០

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ម្ចាស់​បាន​រង្វាន់ Ballon d’Or ប្រចាំឆ្នាំ​២០១៧ Cristiano Ronaldo…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ម្ចាស់​បាន​រង្វាន់ Ballon d’Or ប្រចាំឆ្នាំ​២០១៧ Cristiano Ronaldo មិន​បាន​ជាប់​ក្នុង​តារាង​ខ្សែប្រយុទ្ធ​ឆ្នើម​ទាំង​១០​ប្រចាំឆ្នាំ​នេះ​ឡើយ ។ នេះ​មក​ពី​កីឡាករ​អាយុ​៣២​ឆ្នាំ​រូប​នេះ​ស៊ុត​បញ្ចូល​ទី​ទើបតែ​បាន​បួន​គ្រាប់​គត់​ក្នុង​ការ​ប្រកួត La Liga របស់​ក្លឹ​ប Real Madrid ទាំង​១១​ប្រកួត​នា​រដូវ​កាល​នេះ ។

តាំងពី​រដូវ​កាល​នេះ​ចាប់ផ្តើម​ភ្លាម Ronaldo ហាក់បីដូចជា​មិនសូវ​មាន​ហុងស៊ុយ​សោះ​ខាង​ស៊ុត​បញ្ចូល​ទី ។ នេះ​អាច​មក​ពី​ការ​ពិន័យ​មិន​ឲ្យ​ចូល​ប្រកួត​៥​លើក​ពី​សំណាក់​អាជ្ញាកណ្តាល Ricardo de Burgos Bengoetxea កាលពី​ដើមរដូវ​កាល ។

អ្នក​ដែល​ឈរ​លើ​លំដាប់​ទី​មួយ​គឺជា​កីឡាករ Sergio Aguero នៅ​ក្លឹ​ប Manchester City​។ អ្នក​លេខ​ពីរ​គឺជា​កីឡាករ​មក​ពី Bayern ឈ្មោះ​ថា Robert Lewandowski​។ ចំណែកឯ​អ្នក​លេខ​បី​គឺ Ciro Immobile មក​ពី Lazio ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ