ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​យក​សំរាម​ទៅ​បោះចោល​អនាធិបតេយ្យ​លើ​ចិញ្ចើម​ផ្លូវ​ពាស​វាល​ពាស​កាល

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​នាំ​គ្នា​យក​សំរាម​មាន​សម្បក​ដូង កាក​អំពៅ និង​សំណល់​បន្លែ​ផ្ទះបាយ ដូច​ជា​ស្រកាត្រី ក្បាល​ត្រី យក​ទៅ​បោះចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ភូមិប​ឌិន​នៀវ…

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​នាំ​គ្នា​យក​សំរាម​មាន​សម្បក​ដូង កាក​អំពៅ និង​សំណល់​បន្លែ​ផ្ទះបាយ ដូច​ជា​ស្រកាត្រី ក្បាល​ត្រី យក​ទៅ​បោះចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ភូមិប​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវដង្ហើម​ប្រជាពលរដ្ឋ ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​មក​តាម​ផ្លូវ​នោះ ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​កន្លែង​ខាងលើ បានឱ្យ​ដឹង​ថា គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុង​ក្រុងប៉ៃលិន បាន​នាំ​គ្នា​លួច​យក​កាក​សំណល់​ទៅ​បោះចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ​ខាងលើ​នា​ពេល​យប់​ស្ងាត់​អស់​រយ​:​ពេល​ជា​យូរ​មក​ហើយ រហូត​ដល់​ក្លាយទៅជា​គំនរ​សំរាម ហើយ​ក៏​ស្អុយរលួយ​ជះក្លិន​អសោច​ទៅ​លើ​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​បើកបរ​ម៉ូតូ និង​រថយន្ត​ចេញចូល​ទៅ​មក​តាម​ផ្លូវ​ក្រាល​កៅស៊ូ​នោះ ។

ប្រភព​បន្ត​ថា ការ​បោះចោល​សម្រាម​រាយ​ពាសពេញ​នៅ​ក្នុង​ក្រុង​បែប​នេះ ធ្វើ​ឱ្យ​ខូច​ដល់​សោភ័ណ​ភាព និង​ប៉ះពាល់​ដល់​បរិស្ថាន​ធ្ងន់ធ្ងរ បើសិនជា​អាជ្ញាធរ​មូលដ្ឋាន​មិន​ទប់ស្កាត់ នោះ​អាច​នឹង​ក្លាយទៅជា​កន្លែង​ចាក់សំរាម​មិន​ខាន​ឡើយ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​កាលពី​រសៀល ថ្ងៃ​ទី​១៤ ខែធ្នូ នេះ​ថា បើសិនជា​មាន​សំរាម​ច្រើន​មែន​ខាង​លោក​នឹង​ចាត់​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ ចុះ​ទៅ​ពិនិត្យ​មើល ដើម្បី​ធ្វើការ​ដោះស្រាយ​កុំឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន ។ ចំណែក​លោក​កំពុង​ជាប់​ប្រជុំ​នៅ​ឯ​រាជធានី​ភ្នំពេញ ហើយ​នៅ​ពេល​ក្រោយ​នឹង​ចុះ​ទៅ​មើល​ផ្ទាល់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ