ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡូយមែន​! ​​​បំបែក​ពី​ក្រុម​​ជនបរទេស​​បាន​​មុន

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ការិយាល័យ​អន្តោប្រវេសន៍​ខេត្ត កាលពី​វេលា​ម៉ោងជាង​១០​យប់​ថ្ងៃ​ទី​១១ ខែធ្នូ បាន​បង្ក្រាប​ទីតាំងហ្គេ​ម​បាញ់​ត្រី​មួយ​កន្លែង នៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៧​នាក់…

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ការិយាល័យ​អន្តោប្រវេសន៍​ខេត្ត កាលពី​វេលា​ម៉ោងជាង​១០​យប់​ថ្ងៃ​ទី​១១ ខែធ្នូ បាន​បង្ក្រាប​ទីតាំងហ្គេ​ម​បាញ់​ត្រី​មួយ​កន្លែង នៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៧​នាក់ នឹង​ដកហូត​ទូ​ហ្គេ​ម​បាញ់​ត្រី​បាន​ចំនួន​៣​គ្រឿង ។

លោក​វរសេនីយ៍ទោ តូច សុគន្ធ នាយ​កា​រិ​យាល័យ​នគរបាល​អន្តោប្រវេសន៍​ខេត្ត បាន​ឲ្យ​ដឹង​ថា ជន​ទាំង​៧​នាក់​នេះ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ដែល​មាន ៖ ១-​ឈ្មោះ Lim Chee Wooi ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​ថៅកែ​ជនជាតិ​ម៉ា​ឡេ​ស៊ី កាន់​លិខិតឆ្លងដែន​លេខ A៤០៤៩៦១៥៧ ២-​ឈ្មោះ Ng Chuan Fu ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​ថៅកែ​ជនជាតិ​ម៉ា​ឡេ​ស៊ី កាន់​លិខិតឆ្លងដែន​លេខ​A៣៣៣​៦៩៥៦៣ ៣-​ឈ្មោះ ចាន់ រដ្ឋ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ ជា​បុគ្គលិក៤-​ឈ្មោះ យួន សា​វុ​ធ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ ជា​បុគ្គលិក ៥-​ឈ្មោះ លី សៀម ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ ជា​ចុងភៅ៦-​ឈ្មោះ ហ៊ បូ​ណា ភេទ​ប្រុស អាយុ​៤៤ ជនជាតិ​ខ្មែរ ជា​ម្ចាស់ផ្ទះ និង៧-​ឈ្មោះ យុន សំ​អុល ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ ជា​អ្នកបកប្រែ​និង​ជួយ​ជួល​ផ្ទះ ។

ក្រោយ​ពី​បង្ក្រាប​ទីតាំង​ខាងលើ សមត្ថកិច្ច​បាន​បន្ត​ចុះ​ឆែកឆេរ​នៅផ្ទះ​មួយ​ផ្សេង​ទៀត ជា​ផ្ទះ​ដែល​ជនជាតិ​ម៉ា​ឡេ​ស៊ី​ជួល​ស្នាក់​នៅ ស្ថិត​នៅ​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀមរាប រក​ឃើញ​ឧបករណ៍​សម្រាប់​ដំឡើង​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​២១​គ្រឿង​បន្ថែម​ទៀត ។លោកនាយ​ការិយាល័យ​បញ្ជាក់​ថា ជន ប្រុសស្រី​ទាំង​៧​នាក់​ខាងលើ ត្រូវ​បាន​លោក សំ​រិ​ទ្ធសុ​ខុន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសម្រេច​ឱ្យ​ឃាត់ខ្លួន​បណ្តោះ​អាសន្ន នៅ​ស្នងការដ្ឋា​ន​នគរបាល​ខេត្ត ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ៕

អត្ថបទសរសេរ ដោយ