ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំគ្នាស្លន់​ស្លោ​រត់​ទៅជួយ​ផ្ទះនេះ​ទាំង​ព្រឹក

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ផ្ទះ​ឈើ​ជញ្ជាំង​ប្រក់​ស័ង្កសី​មាន​ទំហំ​3​ម៉ែត្រ​×6​ម៉ែត្រ ត្រូវ​បាន​ភ្លើង​ឆេះ​អស់​គ្រឿងក្នុង​គ្មាន​សល់ ខណៈ​ម្ចាស់ផ្ទះ​មិន​នៅ កើតឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ ស្ថិត​ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ផ្ទះ​ឈើ​ជញ្ជាំង​ប្រក់​ស័ង្កសី​មាន​ទំហំ​3​ម៉ែត្រ​×6​ម៉ែត្រ ត្រូវ​បាន​ភ្លើង​ឆេះ​អស់​គ្រឿងក្នុង​គ្មាន​សល់ ខណៈ​ម្ចាស់ផ្ទះ​មិន​នៅ កើតឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ ស្ថិត​ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

បើ​តាម​អ្នកស្រុក​ឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ខាងលើ​ឈ្មោះ​អ៊ី ធី​នី​ត ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជាប់រវល់​ទៅ​ធ្វើ​កម្មករ​នៅ​ឯ​​ខេត្ត​ប៉ៃលិន ដោយ​ផ្ទះ​នោះ​ទុក​ឱ្យ​ប្អូនប្រុស​បង្កើត​ឈ្មោះ​អ៊ី​សី អាយុ​23​ឆ្នាំ រស់នៅ ។

អ្នកស្រុក​បន្ត​ថា ប្អូនប្រុស​ឈ្មោះ​អ៊ី​សី បាន​ចេញពីផ្ទះ​ទៅ​ធ្វើការ​នៅ​ផ្សារ​រុង​ក្លឿ​លើ​ទឹកដី​ថៃ ។ ក្រោយមក​ស្រាប់តែ​ឃើញ​មាន​ភ្លើង​ឆេះ​អស់​គ្រឿងក្នុង​តែ​ម្តង ។ យ៉ាងណា​ក៏​ដោយ ភ្លើង​បាន​រលត់​ទៅ​វិញ បន្ទាប់​ពី​ក្រុម​កម្មករ​សំណង់​ដែល​ធ្វើការ​នៅ​ក្បែ​នោះ និង​អ្នកស្រុក​ជួយ​បាញ់​ទឹក​ពន្លត់ កុំ​អី​អាច​ឆេះ​រាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ថែម​ទៀត ។

ហេតុការណ៍​នេះ​ត្រូវ​អ្នកខ្លះ​សង្ស័យ​ថា អាច​បណ្តាល​មក​ពី​ទុ​ស្សេ​ចរន្ត​ភ្លើង​ក្នុងផ្ទះ និង​អ្ន​ខ្លះ​ថា មុន​មាន​អណ្តាតភ្លើង​ឆេះ​ឡើង គឺ​មាន​ស្នូរ​ផ្ទុះ​កំប៉ុង​ហ្គា​ស​ផង​ដែរ​។

អត្ថបទសរសេរ ដោយ