ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​ស្នាក់​ការ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តរង​ការ​រិះគន់​ជុំ​ទិស​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ៖ អ្នកដំណើរ​ជាតិ និង​អន្តរជាតិ​ធ្វើការ​រិះគន់​អគារ​ស្នាក់​ការ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ព្រោះតែ​គ្មាន​ទឹក​ប្រើប្រាស់​ជិត​២​ខែ មក​ហើយ​ៗ​ក៏​កើត​មាន​ញឹកញាប់​ផង​ដែរ ។ ភ្ញៀវ​ទេសចរ​ដែល​ចេញ​-​ចូល​បំពេញ​ទិដ្ឋាការ​នៅ​អគារ​ស្នាក់​ការ​មួយ​នេះ​បាន​រអ៊ូរទាំ​ស្ទើ​រាល់ថ្ងៃ​ខណៈ​ពួក​គេ​ចូល​ទៅ​បន្ទប់​អនាម័យ​គ្មាន​ទឹក​ប្រើប្រាស់ ឃើញ​តែ​បិទទ្វារ​គ្រប់ពេល ។…

ខេត្តបន្ទាយ​មាន​ជ័យ ៖ អ្នកដំណើរ​ជាតិ និង​អន្តរជាតិ​ធ្វើការ​រិះគន់​អគារ​ស្នាក់​ការ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ព្រោះតែ​គ្មាន​ទឹក​ប្រើប្រាស់​ជិត​២​ខែ មក​ហើយ​ៗ​ក៏​កើត​មាន​ញឹកញាប់​ផង​ដែរ ។ ភ្ញៀវ​ទេសចរ​ដែល​ចេញ​-​ចូល​បំពេញ​ទិដ្ឋាការ​នៅ​អគារ​ស្នាក់​ការ​មួយ​នេះ​បាន​រអ៊ូរទាំ​ស្ទើ​រាល់ថ្ងៃ​ខណៈ​ពួក​គេ​ចូល​ទៅ​បន្ទប់​អនាម័យ​គ្មាន​ទឹក​ប្រើប្រាស់ ឃើញ​តែ​បិទទ្វារ​គ្រប់ពេល ។ មិន​ថា​តែ​ភ្ញៀវ​បរទេស​ទេ សូ​ម្បី​តែ​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងកាត់​ទីនោះ​ក៏​ត​រអ៊ូរទាំ​បញ្ហា​ខាងលើ​ដូច​គ្នា ។

មន្ត្រី និង​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​មួយ​នេះ​ប្រាប់​ថា ក្នុង​១​ថ្ងៃ​ៗ មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​សួរ​រឿង​បន្ទប់​អនាម័យ​មិន​តិច​នាក់​ឡើយ ហើយ​ថា​ពួក​គាត់​ពេល​ខ្លះ​ខ្មាស់​ភ្ញៀវ​បរទេស​ណាស់ និង​ជិត​កើត​ជម្ងឺ​ធុញទ្រាន់​ទៀត​ផង ។ ពួក​គាត់​ថា​នៅ​ពេល​ឈឺពោះ​ម្តង​ៗ​គ្រប់​គ្នា​ត្រូវ​បង្ខំចិត្ត​ចូល​ទៅ​កាស៊ីណូ ដើម្បី​រក​កន្លែង​បត់ជើងធំ ។ ចំណែក​បត់ជើងតូច​អាច​ឈរ​ផ្អិ​ប​ក្បែរ​ៗ​ជញ្ជាំង​អគារ​ច្រក​ទ្វារ​បាន​បើ​ទោះជា​ដឹង​ថា រង​ការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​ក៏​ដោយ ។

ជុំវិញ​ករណី​ខាងលើ​លោក​វួ​ច អូន ប្រធាន​ស្នាក់​ការ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា បន្ទប់​អនាម័យ​ក្នុង​អគារ​ស្នាក់​ការ​ច្រក​ទ្វារ​ពិតជា​ដាច់​ទឹក​មួយ​រយៈ​មែន ដោយ​លោក​លើក​ឡើង​ថា បញ្ហា​នេះ​ដោយសារ​ស្នាក់​ការ​ជំពាក់​ប្រាក់​ក្រុមហ៊ុន​ទឹក​ស្អាត​ជាង​២០​លាន​រៀល ហើយ​គេ​ផ្តាច់​ទឹក ។
លោក​បញ្ជាក់​ថា ប្រាក់​ជំពាក់​នោះ​កើត​មាន​តាំងពី​សម័យ​ប្រធាន​ស្នាក់​ការ​មុន​ៗ ហើយ​លោក​មក​ក្រោយ​ជា​អ្នក​ទទួលថ្មបាក់ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ