ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ ហង្ស ពុទ្ធា ​៖ គ​.​ជ​.​ប គ្រោង​ស្នើ EU​ នូវ​ទឹកប្រាក់​១០​ម៉ឺន​ដុល្លារ តែ​ឥឡូវ​គឺ​ចប់​ហើយ​!

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា ​បានឱ្យ​ដឹង​ថា គ​.​ជ​.​ប កាល​គ្រា​មុន​គ្រោង​ស្នើ​ទៅ​កាន់​សហភាព​អឺ​រ៉ុ​ប​នូវ​ទឹកប្រាក់​ប្រមាណ ១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក…

​រាជធានី​ភ្នំពេញ​ ៖ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា ​បានឱ្យ​ដឹង​ថា គ​.​ជ​.​ប កាល​គ្រា​មុន​គ្រោង​ស្នើ​ទៅ​កាន់​សហភាព​អឺ​រ៉ុ​ប​នូវ​ទឹកប្រាក់​ប្រមាណ ១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ​សម្រាប់​ដំណើរការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ ២០១៨ ។​

​តែ​កាលពី​ថ្ងៃ​ទី ១២ ធ្នូ ​ម្សិលមិញ​នេះ សហភាព​អឺរ៉ុប​បាន​ចេញ​ប្រកាស​ព័ត៌មាន​មួយ​បញ្ជាក់​ថា EU សម្រេច​ព្យួរ​ជំនួយ​ដល់​ស្ថាប័ន គ​.​ជ​.​ប ដោយសារ​តែ​ការ​សម្រេច​រំលាយ​ចោល​គណបក្ស​សង្គ្រោះ​ជាតិ ​ដោយ​តុលាការ​កំពូល​កាលពី​ថ្ងៃ​ទី ១៦ វិច្ឆិកា ​កន្លង​ទៅ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ហង្ស ពុទ្ធា​ បាន​អះអាង​ថា ​ការ​សម្រេច​ព្យួរ​ជំនួយ​នេះ​ គឺជា​សិទ្ធិ​របស់ EU ​អ​ញ្ចឹ​ង គ​.​ជ​.​ប នឹង​ប្រើប្រាស់​តាម​ផ​លទ្ធភាព​ផ្ទាល់ខ្លួន​។ អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ត​ថា គ​.​ជ​.​ប គឺជា​​ស្ថាប័ន​គោរព​ច្បាប់ អ្នក​នៅ​ស្រុក​បារាំង​គោរព​ច្បាប់​បារាំង អ្នក​នៅ​កម្ពុជា​ត្រូវ​គោរព​ច្បាប់​កម្ពុជា​។ អី​ញ្ចឹ​ង​បើ​ច្បាប់​ឲ្យ​បើកបរ​ប្រកាន់​ស្តាំ គឺ​ គ​.​ជ​.​ប​បើកបរ​ប្រកាន់​ស្តាំ​។

​ទោះ​ពី​ជា​មានការ​លើក​ឡើង​ពី​ប្រជាពលរដ្ឋ​មួយ​ចំនូ​ន​នឹង​មិន​ទៅ​បោះ​ឆ្នោត​ទេ ដោយ​សារ​​បក្ស​ប្រឆាំង​ត្រូវ​រំលាយ​នោះ ត្រូវ​បាន​អ្នកនាំពាក្យ​ គ​.​ជ​.​ប រូប​នេះ​លើក​ឡើង​ថា ទោះ​បី​ជា​ពលរដ្ឋ​មិន​បាន​បោះ​ឆ្នោត​ទាំងអស់​ក្តី ហើយ​ទោះបីជា​មាន​អ្នក​ទៅ​បោះ​ឆ្នោត​ត្រឹម​ពាក់កណ្តាល​ក្តី ក៏​មិន​មានច្បាប់​ណាមួយ​ចែង​ថា ​ទទួលស្គាល់​ ឬ​មិន​ទទួលស្គាល់​យ៉ាង​ណា​​នោះ​ទេ​។​

​ជុំវិញ​បញ្ហា​នៃ​ការ​រំលាយ​បក្ស​ប្រឆាំង​នេះ​ផង​ដែរ លោក ហង្ស ពុទ្ធា ដែល​ត្រូវ​បាន​ជ្រើស​រើស​ចេញពី​ស្ថាប័ន​អង្គការ​សង្គម​ស៊ី​វិល ក្រោម​កិច្ចព្រមព្រៀង​របស់​គណ​បក្ស​កាន់​អំណាច និង CNRP ពី​មុន​នោះ​សម្រាប់​ជា​តួនាទី​សមាជិក​ទី ៩ របស់ គ.ជ​.ប បាន​បញ្ជាក់​ជំហរ​របស់​លោក​ថា លោក​គ្មាន​បំណង​លាឈប់​ពី ​គ​.​ជ​.​ប ទេ​។​

​លោក ហង្ស ពុទ្ធា​ បញ្ជាក់ថា​៖ «​ខ្ញុំ​មិន​មាន​បំណង​ចាកចេញ​ទេ ខ្ញុំ​គោរព​ទៅ​តាម​ច្បាប់ ។ រដ្ឋ​​សភា​បាន​បោះ​ឆ្នោត​ជ្រើសរើស​ខ្ញុំ ទុកចិត្ត​ខ្ញុំ​ឱ្យមក​ធ្វើការ​នៅ​ទី​នេះ​។ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ការ​​ឱ្យ​ចប់​អាណត្តិ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ