ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ញៀន​នឹង​ល្បែង​អាប៉ោង​៣​នាក់

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កម្លាំង​នគរបាល​ឆ្មក់​ចាប់​ជនសង្ស័យ​ញៀន​នឹង​ល្បែង​អាប៉ោង​១​កន្លែង ដោយ​ចាប់​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់ ខណៈ​អ្នក​ផ្សេង​ទៀត ដឹង​សភាពការណ៍​មុន​បាន​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​ស្រមោល​។ ហេតុការណ៍​ចុះ​បង្ក្រាប​ករណី​ល្បែងស៊ីសង​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​១៥​នាទី ថ្ងៃ​អង្គារ​០៩​រោច…

ខេត្ត​ប៉ៃលិន ៖ កម្លាំង​នគរបាល​ឆ្មក់​ចាប់​ជនសង្ស័យ​ញៀន​នឹង​ល្បែង​អាប៉ោង​១​កន្លែង ដោយ​ចាប់​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់ ខណៈ​អ្នក​ផ្សេង​ទៀត ដឹង​សភាពការណ៍​មុន​បាន​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​ស្រមោល​។ ហេតុការណ៍​ចុះ​បង្ក្រាប​ករណី​ល្បែងស៊ីសង​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​១៥​នាទី ថ្ងៃ​អង្គារ​០៩​រោច ខែ​មិគសិរ ឆ្នាំរកា ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែធ្នូ គ​.​ស​២០១៧ ស្ថិត​ក្នុងភូមិ​អូរ​កន្ធា​ង​វ៉ា ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ដ​ប៉ៃលិន​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្រោម​ការ​ដឹកនាំ និង​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បាន​ចាត់​ឲ្យ​លោក​វរសេនីយ៍ឯក អ៊ី​វ គឹ​ម​ស៊ា​ន ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ បញ្ជា​ឲ្យ​លោក​វរសេនីយ៍ទោ មាស សុ​ផុ​ន នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ឲ្យ​លោក​អនុ​សេនីយ៍ កន សា​រុន នាយ​ផ្នែក​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចុះ​ដឹកនាំ​កងកម្លាំង​ក្រោម​ឱវាទ ធ្វើការ​បង្ក្រាប​ករណី​ល្បែងស៊ីសង​ខុសច្បាប់​មួយ​កន្លែង (​អាប៉ោង​) នៅ​ចំណុច​កងពល​លេង​៥៣ ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៣​នាក់ ទី​១-​ឈ្មោះ ងួ​ន សុ​ជាតិ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​កម្មករ ទី​០២-​ឈ្មោះ អៀង សត្រា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ទាហាន ទី​០៣-​ឈ្មោះ រ៉ុ​ម ម៉ៅ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​ទាហាន និង​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​គ្រាប់​អាប៉ោង​បាន​ចំនួន​០៥​គ្រាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ