ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​លង់​ដំណេក រថយន្ត​បុក​ចូល​ក្នុងផ្ទះ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ផ្ទះ​ឈើ​១​ខ្នង និង​រោង​លក់​ចាប់ហួយ​១​កន្លែង បាន​រង​នូវ​ការ​ខូចខាត​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ដោយ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​បុក​គូទ​រថយន្ត​ដឹក​ធុង​កៅស៊ូ​សម្រាប់​ធ្វើ​ផ្លូវ​បណ្តាល​ឲ្យ​រថយន្ត​ធុន​តូច​រេ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង ចំណែក​រថយន្ត​ធុន​ធំ​រេ​ចង្កូត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ សំណាងល្អ​ម្ចាស់ផ្ទះ​ដែល​កំពុង​លង់លក់​ក្នុង​ដំណេក​មិន​មាន​គ្រោះថ្នាក់​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ទំនិញ​ធន់​ធំ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក…

ខេត្តកណ្តាល ៖ ផ្ទះ​ឈើ​១​ខ្នង និង​រោង​លក់​ចាប់ហួយ​១​កន្លែង បាន​រង​នូវ​ការ​ខូចខាត​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ដោយ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​បុក​គូទ​រថយន្ត​ដឹក​ធុង​កៅស៊ូ​សម្រាប់​ធ្វើ​ផ្លូវ​បណ្តាល​ឲ្យ​រថយន្ត​ធុន​តូច​រេ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង ចំណែក​រថយន្ត​ធុន​ធំ​រេ​ចង្កូត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ សំណាងល្អ​ម្ចាស់ផ្ទះ​ដែល​កំពុង​លង់លក់​ក្នុង​ដំណេក​មិន​មាន​គ្រោះថ្នាក់​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ទំនិញ​ធន់​ធំ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧ នៅ​លើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​២១-២២ ភូមិ​ចិន​កោះ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

រថយន្ត​បង្ក ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ជា​ប្រភេទ​យី​ឌុ​ប​ដឹក​ទំនិញ​ពេញ ពាក់​ស្លាក​លេខ ភ្នំពេញ 3E-0168​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ចំណែក​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ស ជា​ប្រភេទ​រថយន្ត​ដឹក​ធុង​កៅស៊ូ​សម្រាប់​ធ្វើ​ផ្លូវ​។ លោក ហង្ស ផា​ន់​ណា​រ៉ា នាយ​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​ស្រុក​កៀនស្វាយ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​គ្រោះថ្នាក់​រថយន្ត​ទាំង​២​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ លុះ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ដែល​បើក​ពីក្រោយ​បាន​បើក​ប្រជែង​រថយន្ត​ធុន​តូច​គ្រានោះ​ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​ទៀត​បើក​មក​ពីមុខ​ទិស​ដៅ​ផ្ទុយ​គ្នា​។

ដោយ​ជួប​ឧបសគ្គ​នៅ​ពីមុខ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​បាន​បើក​គេច​ចូល​មក​ស្តាំ​ដៃ​បណ្តាល​ឲ្យ​បុក​គូទ​រថយន្ត​ធុន​តូច​ពីក្រោយ​ហើយ​រេ​ចង្កូត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ និង​រោង​លក់ដូរ​។ ដោយឡែក​រថយន្ត​ធុន​តូច​រេ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​។ បន្ទាប់​ពី​កើតហេតុ​ភាគី​ខាង​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ដែល​បង្កហេតុ​បាន​ចេញ​សំណង​ទាំងអស់​ដល់​ភាគី​រង​គ្រោះ​ដើម្បី​បញ្ចប់​បញ្ហា​។ ករណី​នេះ​កើតឡើង​ដោយសារ​អ្នកបើកបរ​រថយន្ត​ធំ​បើក​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ប្រជែង​ក្នុង​ស្ថានភាព​ផ្លូវ​មាន​ឧបសគ្គ​ទើប​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ តែ​សំណាង​ដែរ​ម្ចាស់ផ្ទះ​ដែល​កំពុង​លង់លក់​ពុំ​មាន​គ្រោះថ្នាក់​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ