ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំ​ញៀន​ចំនួន​២៥.៣០៣.៩៩​ក្រាម ត្រូវ​បាន​ដុត​បំផ្លាញ​ចោល

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ មាន​ប្រសាសន៍​ថា ថ្នាំ​ញៀន​គឺជា​ជំងឺមហារីក​និង​ជា​ឃាតកម្ម​ដ៏​សាហាវ នៅ​ក្នុង​សង្គម​ជាតិ​យើង ឧក្រិដ្ឋជន​បាន​ផលិត​គ្រឿងញៀន​កាន់តែ​ទំនើប…

ខេត្តស្វាយរៀង ៖ លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ មាន​ប្រសាសន៍​ថា ថ្នាំ​ញៀន​គឺជា​ជំងឺមហារីក​និង​ជា​ឃាតកម្ម​ដ៏​សាហាវ នៅ​ក្នុង​សង្គម​ជាតិ​យើង ឧក្រិដ្ឋជន​បាន​ផលិត​គ្រឿងញៀន​កាន់តែ​ទំនើប និង​ពិតជា​បាន​ចរាចរណ៍​ជួញដូរ​ចែកចាយ​គ្រឿងញៀន តាំងពី​ទីប្រជុំជន​រហូត​ដល់​ជនបទ បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ក្រុម​គ្រ​សារ រហូត​សង្គម​ជាតិ​ទាំងមូល​ជា​ពិសេស​ស្រទាប់​យុវជន​។ មិនតែប៉ុណ្ណោះ​គ្រឿងញៀន​ក្លាយជា​បញ្ហា​សកលលោក ដែល​ទទួល​នូវ​ផល​ប៉ះពាល់​នៃ​ការ​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​នេះ​ហើយ​កំពុង​រួម​គ្នា​ដោះស្រាយ​។ ជា​ពិសេស​រាជរដ្ឋាភិបាល​កម្ពុជា​យើង​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​ជា​ប្រមុខ​ដឹកនាំ​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​លើក​ទី​១ និង​លើក​ទី​២​នេះ សម្រេច​បាន​ជោគជ័យ​ជា​វិជ្ជមាន​។

លោក អង្គ​វង្ស​វ​ឌ្ឍ​នា មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ពិធី​ដុត​បំផ្លាញ​គ្រឿងញៀន​តាម​អំណាច​សាលក្រម​សាលដីកា​និង​សេចក្តីសម្រេច​របស់​សាល​ដំបូង​នៃ​ខេត្ត​ទាំង​៤ ស្វាយ​រៀង ព្រៃវែង កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃ​ទី​១២ ធ្នូ ២០១៧ វេលា​ម៉ោង​៤​ល្ងាច ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន អាជ្ញាធរ​ខេត្ត លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោកនាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគ​បាល​ជាតិ លោក​ចៅក្រម លោក​ព្រះរាជអាជ្ញា​ទាំង​៤​ខេត្ត ក្រុមប្រឹក្សា​ខេត្ត កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋ​និស្សិត សិស្សានុសិស្ស សរុប​ជាង​១​ពាន់​នាក់​។ លោក គង់ ច​ន្ទ័​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​បាន​ថ្លែង​ថា ពិធី​ដុត​បំផ្លាញ​គ្រឿងញៀន ថ្នាំ​ញៀន និង​ឧបករណ៍​ផ្សេង​ៗ​ទាក់ទង​នឹង​ការ​ផលិត​ការ​ជួញដូរ ការ​ចែកចាយ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​តាម​អំណាច​សាលដីកា​ស្ថាពរ​សាលក្រម​ស្ថាពរ និង​ដីកា​សម្រេច​ទាំង​៤​ខេត្ត នា​ពេល​នេះ ថ្នាំ​ញៀន​សរុប​ចំនួន​២៥.៣០៣.៩៩​ក្រាម ស្មើនឹង​៤៤៥​សំណុំរឿង​ដែល​យក​មក​ពី​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចំនួន​០៤​គឺ​ខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ និង​ខេត្តព្រៃវែង បាន​ដុត​បំផ្លាញ​ចោល​នា​ឱកាស​នេះ​។

ក្នុង​នោះ​ខេត្តស្វាយរៀង សាលក្រម​ស្ថាពរ​សរុប​៣៧​សាលក្រម​សាលក្រម​មិន​ទាន់​ស្ថាពរ​ចំនួន​៨​សាលក្រម​ដំណាក់កាល​ត្រៀម​ជំនុំជម្រះ​៤​សំណុំរឿង ដំណាក់កាល​ស៊ើបសួរ​ចំនួន​៣​ដីកា​សម្រេច​មាន​ចំនួន​៩​ដីកា​សរុប​៥២​សំណុំរឿង ហើយ​វត្ថុ​តាង​រួម​មាន​៖​ថ្នាំ​ញៀន​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី ទម្ងន់​សរុប​១៧.១៨៣.៩៩​ក្រាម​។​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​១.០០៧.៦៩​ក្រាម​។ វត្ថុ​តាង​ថ្នាំ​ញៀន​ក្លែងក្លាយ​ម្សៅ​ហ្មត់​ពណ៌​ស ទម្ងន់​សរុប​២៨៩៨,១​ក្រាម​គិត​ទាំង​សំបក​វេច​ខ្ចប់​។ សាលាដំបូង​ខេត្តព្រៃវែង​៖ សាលក្រម​ស្ថាពរ​៤៩​សាលក្រម​មិន​ទាន់​ស្ថាពរ​៩​សាលក្រម ដំណាក់កាល​ត្រៀម​ជំនុំជម្រះ​១​សំណុំរឿង ដំណាក់កាល​ស៊ើបសួរ​៧​សំណុំរឿង សរុប​៦៦​សំណុំរឿង​។ វត្ថុ​តាង​រួម​មាន​៖ ថ្នាំ​ញៀន​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី​ទម្ងន់​សរុប​៣១៤,៧១​ក្រាម ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ice) ទម្ងន់​១២៧,២០​ក្រាម​។ ថ្នាំ​ញៀន​ប្រភេទ​កេ​តា​មីន​ទម្ងន់​៥០៥១,៧៧​ក្រាម​។ សាលាដំបូង​ខេត្តកំពង់ចាម​៖ សាលក្រម​ស្ថាពរ​៨៥​សាលក្រម មិន​ទាន់​ស្ថាពរ​៤១​សាលក្រម ដំណាក់កាល​ត្រៀម​ជំនុំជម្រះ​៧​សំណុំរឿង ដំណាក់កាល​ស៊ើបសួរ​៣​សំណុំរឿង សរុប​១៣៦​សំណុំរឿង​។ វត្ថុ​តាង​រួម​មាន​៖ ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ice)​ទម្ងន់​សរុប​៥៨៥,១៤​ក្រាម​។

សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​៖ សាលក្រម​ស្ថាពរ​១៨០​សាលក្រម​មិន​ទាន់​ស្ថាពរ​១២​សាលក្រម​ដំណាក់កាល​ត្រៀម​ជំនុំជម្រះ​៤​សំណុំរឿង តំណាក់កាល​ស៊ើបសួរ​៧៧​សំណុំរឿង សរុប​២៧៣​សំណុំរឿង​។ វត្ថុ​តាង​រួម​មាន​៖​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​( ICE)​ទម្ងន់​៥២២,៧០​ក្រាម​។ ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (WY)​ទម្ងន់​សរុប​០,៧២​ក្រាម​។ វត្ថុ​តាង​ថ្នាំ​ញៀន​ក្លែងក្លាយ ថ្នាំ​ពណ៌​ក្រហម​ទម្ងន់​សរុប​៨,៧៩​ក្រាម​។ សរុប​ថ្នាំ​ញៀន​របស់​សាលាដំបូង​ខេត្ត​ទាំង​៤ ចំនួន​២៥៣០៣,៩៩​ក្រាម​ស្មើនឹង​៤៤៥​សំណុំរឿង​ដែល​ត្រូវ​ត្រៀម​ដុត​បំផ្លាញ​ចោល​នា​ពេល​នេះ​។ លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ថ្លែង កោតសរសើរ លោក​ចៅក្រម​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ទាំង​៤ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​បាន​សហ​ការណ៍​ល្អ ជាមួយ​កងកម្លាំង​នគ​បាល និង​កងរាជអាវុធហត្ថ​ខេត្ត បង្ក្រាប​បទល្មើស​ទាន់​ពេលវេលា ជា​ពិសេស​រួម​សហការ​គ្នា​អនុវត្តន៍​គោលនយោបាយ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លើ​ទី​១ រយៈពេល​៦​ខែ និង​បន្ត​អនុវត្ត​លើក​ទី​២​រយៈពេល​៥​ខែ​មកនេះ​អាជ្ញាធរ​ជាតិ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន ជាង​៤០០​ករណី ដកហូត​គ្រឿងញៀន​បាន​១១៦​គីឡូក្រាម ចាប់​ឃាត់ខ្លួន​ជនល្មើស​បាន​ជាង​១​ម៉ឺន​នាក់​។

ដោយឡែក ការ​ធ្វើ​ពិធី​ដុត​បំផ្លាញ​ថ្នាំ​ញៀន​នា​ឱកាស​នេះ​សរុប​២៥៣០៣,៩៩​ក្រាម​បើ​គិត​ជា​ប្រាក់​ត្រូវ​ខាតបង់ គិត​ជា​តម្លៃ​អស់​១​លាន​កន្លះ​ដុល្លារ​។ ការ​ដុត​បំផ្លាញ​គ្រឿងញៀន​ដ៏​សន្ធឹកសន្ធាប់​នេះ​ខាតបង់​ប្រាក់​ជា​ច្រើន​ក៏​ប៉ុន្តែ​មាន​អត្ថន័យ​សំខាន់​ណាស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។ បើ​តាម​របាយការណ៍​របស់​សាលាដំបូង​ខេត្ត​ទាំង​បួន​គឺ​អនុវត្ត​មានការ​ថយ​ចុះ ផល​ជា​វិជ្ជមាន​។ លោក អង្គ វង្ស​វ​ឌ្ឍ​នា ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត បន្ត​ដឹកនាំ និង​កិច្ចសហការ​ណ៍​ល្អ​ចំពោះ​លោក​ចៅក្រម​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​សមត្ថកិច្ច​កងរាជអាវុធហត្ថ ស្នងការ​នគ​បាល​មន្ត្រី​ពាក់​ព​ន្ធ័​ទាំងអស់​សហ​ការណ៍​អនុវត្ត​គោលនយោបាយ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​៕
https://youtu.be/ANqfhYldvEM

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ