ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ព្រិល​យ៉ាង​ធំ​ធ្វើ​ឱ្យ​ស្ទះ​ទាំង​អស់​នៅ​ភាគ​ខាងលិច

6 ឆ្នាំ មុន

ទ្វីបអឺរ៉ុប ៖ ព្រិល​ព្រមទាំង​ព្យុះ​នា​ថ្ងៃ​ទី​១១ ធ្នូ បាន​ប៉ះពាល់​ប្រទេស​ជា​ច្រើន​នៅ​ភាគ​ខាង​លិច​ទ្វីបអឺរ៉ុប បណ្តាល​ឱ្យ​ស្ទះ​ដល់​ការ​ដឹក​ជញ្ជូន​ ដាច់​ចរន្តអគ្គិសនី បិទទ្វារ​សាលារៀន​លុប​ចោល​ជើងហោះហើរ​របស់​យន្តហោះ​ រហូត​ដល់​លុប​ចោលការ​ជួប​គ្នា​ខាង​ការទូត​មួយ ។…

ទ្វីបអឺរ៉ុប ៖ ព្រិល​ព្រមទាំង​ព្យុះ​នា​ថ្ងៃ​ទី​១១ ធ្នូ បាន​ប៉ះពាល់​ប្រទេស​ជា​ច្រើន​នៅ​ភាគ​ខាង​លិច​ទ្វីបអឺរ៉ុប បណ្តាល​ឱ្យ​ស្ទះ​ដល់​ការ​ដឹក​ជញ្ជូន​ ដាច់​ចរន្តអគ្គិសនី បិទទ្វារ​សាលារៀន​លុប​ចោល​ជើងហោះហើរ​របស់​យន្តហោះ​ រហូត​ដល់​លុប​ចោលការ​ជួប​គ្នា​ខាង​ការទូត​មួយ ។

នៅ​ប្រទេស​ហូ​ឡង់​ជើងហោះហើរ​របស់​យន្តហោះ​ជាង​៤០០​ជើង​ត្រូវ​លុប​ចោល​នា​ថ្ងៃ​ទី​១១ ធ្នូ នៅ​ព្រ​លាន​យន្តហោះ​អាម​ស្ទ័​រ​ដាម​-​ស៊ី​ផុល ជា​ព្រ​លាន​យន្តហោះ​មាន​សកម្មភាព​យន្តហោះ​ចុះឡើង​ច្រើន​បំផុត​នៅ​អឺរ៉ុប ។

អ្នកនាំពាក្យ​ព្រ​លាន​យន្តហោះ​នេះ លោក PAUL WEBER ថ្លែងប្រាប់ AFP ថា ការ​យឺត​យ៉ាវ​នៃ​ការ​ហោះហើរ​អាច​មាន​រហូត​ដល់​ថ្ងៃ​ទី​១២ ធ្នូ ទោះបី​ព្រិល​រលាយ​ក្តី ។

ព្រ​លាន​យន្តហោះ EINDHOVEN ជា​ព្រ​លាន​យន្តហោះ​ធំ​ទី​២​របស់​ហូ​ឡង់​ក៏​គូសបញ្ជាក់​ដែរ​ថា ដោយសារ​លក្ខខណ្ឌ​ឧតុនិយម​ព្រ​លាន​ត្រូវ​បិទ ។

រលក​យ៉ាង​ខ្ពស់​បោក​ច្រាំង​ដោយ​ព្យុះ ANA

នៅ​បែ​ល​ហ្ស៊ិ​កជើង​ហោះហើរ​ប្រមាណ​ជា​៣០០​ជើង​របស់​យន្តហោះ​ក៏​ត្រូវ​លុប​ចោល​ដែរ ហើយ​ជើងហោះហើរ​ប្រមាណ​ជា​១០០​មានការ​យឺតយ៉ាវ​នៅ​ព្រ​លាន​យន្តហោះ​ក្រុង​ព្រុ​ច​សែ​ល ។ ការ​ជួប​គ្នា​រវាង​ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប លោក JEAN CLAUDE JUNCKER និង​លោក​បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល ត្រូវ​លុប​ចោល​មក​ពី​ព្រិល ដែល​ធ្វើ​ឱ្យ​ស្ទះ​ដល់​ការ​ដឹក​ជញ្ជូន​នៅ​ក្រុង​ព្រុ​ច​សែ​ល ។

នៅ​បារាំង​ខ្យល់ព្យុះ​ឈ្មោះ ANA បាន​បោកបក់​ក្នុង​ល្បឿន​ពី​១៤០​ទៅ​១៥០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ជាមួយ​រលក​សមុទ្រ​ធំ​ៗ​បោក​មក​មាត់ច្រាំង ។ នា​យប់​ថ្ងៃ​ទី​១១ ធ្នូ មនុស្ស​ប្រមាណ​៥០.០០០​គ្រួសារ នៅ​តែ​ដាច់​ភ្លើង ។ នៅ​ក្រុងប៉ារីស TOUR EIFFEL បិទ​មិន​ឱ្យ​សាធារណជន​ចូល​មក​ពី​លក្ខខណ្ឌ​ឧតុនិយម ។

នៅ​អង់គ្លេស​សាលារៀន​ជា​ច្រើន​រយ​នៅ​តែបិទទ្វារ​មក​ពី​ព្រិល​ធ្លាក់​ខ្លាំង​ពេក ។ ភាគ​ខាងត្បូង​អេ​ស្ប៉ា​ញ ក៏​រង​ប៉ះពាល់​ដោយ​ព្យុះ​ព្រិល​នេះ​ដែរ ។

ព្យុះ​ព្រិល​នៅ​អឺរ៉ុប​នេះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​តែ​ម្នាក់​គត់​ទៅ​ព័រ​ទុ​យ​ហ្គា​ល់ ដោយ​ត្រូវ​ដើមឈើ​បាក់​រលំ​ត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ