ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេះដូង និង​សម្ពាធ​ឈាម​ដំណើរការ​យ៉ាងដូចម្តេច?

6 ឆ្នាំ មុន

ទោះបីជា​បេះដូង​ជា​ផ្នែក​តូច​មួយ​នៃ​រាង​កាយ​ក៏​ដោយ វា​ជា​សរីរាង្គ​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ជីវិត ។ ចង្វាក់បេះដូង​លោត​បន្តបន្ទាប់​ជា​មធ្យម​ពី​៦០​ទៅ​១០០​ដង​ក្នុង​មួយ​នាទី ហើយ​ប្រហែលជា​១០០០០០​ដង​ក្នុង​មួយ​ថ្ងៃ ។ ក្នុង​មួយ​នាទី​វា​បូម​ឈាម​ក្នុង​សារពាង្គកាយ​ប្រហែលជា​៥​លី​ត្រ​តាម​រយៈ​ប្រព័ន្ធ​អា​ទែ វ៉ែន និង​សរសៃឈាម តូច​ៗ…

ទោះបីជា​បេះដូង​ជា​ផ្នែក​តូច​មួយ​នៃ​រាង​កាយ​ក៏​ដោយ វា​ជា​សរីរាង្គ​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ជីវិត ។ ចង្វាក់បេះដូង​លោត​បន្តបន្ទាប់​ជា​មធ្យម​ពី​៦០​ទៅ​១០០​ដង​ក្នុង​មួយ​នាទី ហើយ​ប្រហែលជា​១០០០០០​ដង​ក្នុង​មួយ​ថ្ងៃ ។ ក្នុង​មួយ​នាទី​វា​បូម​ឈាម​ក្នុង​សារពាង្គកាយ​ប្រហែលជា​៥​លី​ត្រ​តាម​រយៈ​ប្រព័ន្ធ​អា​ទែ វ៉ែន និង​សរសៃឈាម តូច​ៗ ។ ប្រព័ន្ធ​នេះ​មាន​សួត​ដែល​ត្រូវការ​បញ្ចូល​អុកស៊ីហ្សែន​ទៅ​ក្នុង​ឈាម ដើម្បី​ធានា​ថា​គ្រប់​កោសិកា​ទាំ​អស់​ដែល​នៅ​ក្នុង​សារពាង្គកាយ​ទទួល​បាន​អុកស៊ីហ្សែន​ដែល​វា​ត្រូវការ​ដើម្បី​បំពេញ​មុខ​ងារ។

តើ​បេះដូង​អ្នកមាន​ដំណើរការ​យ៉ាងដូចម្ដេច?
បេះដូង​មាន​ទម្ងន់​ប្រហែល​២៥០​ទៅ​៣៤០​ក្រាម ។ វា​ចែក​ចេញ​ជា​បួន​ផ្នែក ឬ​ថត ។ ថត​ពីរ​នៅ​ផ្នែក​ខាងលើ​(atrium)​គឺ​ថត​ឆ្វេង និង​ថត​ស្ដាំ ហើយ​ថត​ពីរ​ទៀត​នៅ​ផ្នែក​ខាងក្រោម​(ventricles)​គឺ​ថត​ឆ្វេង និង​ថត​ខាងស្ដាំ ។ ដើម្បី​ឲ្យ​បេះដូង​អ្នក​លោត​ជា​ប្រក្រតី ចរន្ត​អគ្គិ​សនី​ធ្វើ​ឲ្យ​ថត​បេះដូង​ផ្នែក​ខាងលើ​កន្ត្រាក់ ។ បន្ទាប់​មក​សកម្មភាព​អគ្គិសនី​នេះ​នឹង​ធ្វើ​ដំណើរ​ទៅ​ថត​បេះដូង​នៅ​ផ្នែក​ខាងក្រោម ហើយ​បន្ទាប់​មក​វា​នឹង​កន្ត្រាក់ ។

បេះដូង​ផ្នែក​ខាងស្ដាំ​ទទួល​ឈាម​ដែល​គ្មាន​អុក​ស៊ី​សែន​ដែល​បាន​ធ្វើ​ដំណើរ​តាម​រយៈ​វ៉ែន ។ រាល់​ចង្វាក់បេះដូង​ទាំងអស់ បេះដូង​បូម​ឈាម​នេះ​ចូល​ទៅ​ក្នុង​សួត​ដែល​កាបូន​ឌីអុកស៊ីត​ត្រូវ​បាន​បញ្ចេញ ហើយ​បញ្ចូល​អុក​ស៊ី​សែន​ទៅ​ក្នុង​ឈាម​សារ​ជា​ថ្មី ។ ឈាម​ដែល​លាយ​ជាមួយ​អុក​ស៊ី​សែន​នោះ​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​សួត​វិញ​តាម​រយៈ​សរសៃ​ឈាម​​ផ្នែក​ខាងឆ្វេង​នៃ​បេះដូង ។ ចាប់ពី​ពេល​នេះ​ទៅ​ឈាម​ដែល​លាយ​ជាមួយ​អុក​ស៊ី​សែន​នេះ​នឹង​ទៅ​ផ្នែក ផ្សេង​ៗ​នៃ​បេះដូង​តាម​រយៈ​អា​ទែ និង​សរសៃឈាម ផ្សេង​ៗ​ទៀត។ បន្ទាប់​មក​ឈាម​នោះ​នឹង​ត្រឡប់​ទៅ​កាន់​បេះដូង​វិញ​តាម​រយៈ​វ៉ែន ហើយនឹង​បន្ត​វដ្ដ​នេះ​ទៀត ។

តើ​មនុស្ស​ស្រី​ខុស​គ្នា​យ៉ាងដូចម្ដេច?
នៅ​ពេល​ដែល​មាន​ជំងឺ​បេះដូង​កើតឡើង​ជំងឺ​ទាំងនោះ​មាន​កត្តា​ប្រឈម​នឹង​គ្រោះថ្នាក់ រោគវិនិច្ឆ័យ និង​វិធី​ព្យាបាល ខុស​គ្នា​ពី​ស្ត្រី​ម្នាក់​ទៅ​ស្ត្រី​ម្នាក់ ។

សម្ពាធ​ឈាម
គ្រប់ពេលវេលា​ដែល​បេះដូង​របស់​អ្នក​លោត វា​បូម​ឈាម​ចូល​ទៅ​ក្នុង​សរសៃឈាម ។ សម្ពាធ​​ឈាម​គឺជា​សម្ពាធ​មួយ​នៅ​ពេល​ដែល​ឈាម​ហូរ​តាម​រយៈ​សរសៃឈាម ។ សម្ពាធ​​ឈាម​ដែល​មាន​កម្រិត​ខ្ពស់​ហៅ​ថា សម្ពាធ​ឈាម​ផ្នែក​ខាងលើ​(systolic pressure) គឺ​នៅ​ពេល​ដែល​បេះដូង​រួម​តូច ហើយ​បូម​ឈាម​ទៅ​ផ្នែក ផ្សេង​ៗ​នៃ​បេះដូង ។
នៅ​ពេល​ដែល​បេះដូង​សម្រាក​នៅ​ចន្លោះ​ការ​លោត​នៃ​បេះដូង​នោះ សម្ពាធ​ឈាម​នឹង​ធ្លាក់​​ចុះ ។ នេះ​ហៅ​ថា​សម្ពាធ​ឈាម​ផ្នែក​ខាងក្រោម​(diastolic pressure)​។ សម្ពាធ​ឈាម​អ្នក​មិន​ត្រូវ​ខ្ពស់​ជាង​១៤០/៩០mmHg (១៤០​សម្ពាធ​ឈាម​ផ្នែក​ខាងលើ ហើយ​៩០​សម្ពាធ​ឈាម​ផ្នែក​ខាងក្រោម​) ។ នៅ​ក្នុង​ស្ថានភាព​ជាក់លាក់​មួយ​ដូច​ជា ជំងឺ​ទឹក​នោមផ្អែម អ្នក​គួរតែ​ព្យាយាម​កាត់​បន្ថយ​សម្ពាធ​ឈាម​ឲ្យ​បាន​ទាប​ជាង​នេះ​។ ទាំង​សម្ពាធ​ឈាម​ផ្នែក​ខាងលើ (systolic pressure) និង​សម្ពាធ​ឈាម​ផ្នែក​ខាងក្រោម​(diastolic pressure) សុទ្ធតែ​សំខាន់​ដូច​គ្នា ហើយ​ប្រសិនបើ​សម្ពាធ​ឈាម​ណាមួយ​ឡើង​ខ្ពស់​នោះ គេ​ហៅ​ថា​ជំងឺលើសឈាម ហើយ​សម្ពាធ​ឈាម​ទាប​គេ​ហៅ​ថា​ជំ​ងឹ​សម្ពាធ​ឈាម​ទាប ។

មាន​វិធី​ជា​ច​ច្រើន​ដើម្បី​វាស់​សម្ពាធ​ឈាម
Sphygmomanometer គ្រូពេទ្យ​នឹង​រុំ​ដៃ​អ្នក​ជាមួយនឹង​ប្រដាប់​ម្យ៉ាង​ដើម្បី​វាស់​សម្ពាធ​ឈាម (cuff)​នៅ​ដើមដៃ ហើយនឹង​បំប៉ោង​cuff បន្ទាប់​មក​គាត់​នឹង​ស្ដាប់​ជីពចរ​ជា​មួយ​នឹង​ឧបករណ៍​ស្តាប់​បេះដូង ។

នៅ​ពេល​ដែល​គ្រូពេទ្យ​បានឮ​សំឡេង​ជីពចរ​ជា​លើក​ដំបូង​នោះ សម្ពាធ​ឈាម​ឡើង​ខ្ពស់​(systolic)​ ត្រូវ​បាន​វាស់ ។ សម្ពាធ​ឈាម​ដែល​នៅ​ក្នុង​ប្រដាប់​រុំ​ដើម្បី​វាស់​សម្ពាធ​ឈាម​នោះ​ (cuff) ​នឹង​លា​ចេញ បន្តិច​ម្ដង​ៗ ហើយ​សំឡេង​ជីពចរ​ក៏​ក្លាយជា​ខ្សោយ​រហូត​ដល់​វា​បាត់​រូបរាង ហើយ​នៅ​ពេល​នោះ​សម្ពាធ​ឈាម​ទាប​(diastolic) ត្រូវ​បាន​វាស់ ៕