លោក Mike Kirkland ប្រធានគម្រោងការកម្ចាត់ពស់ថ្លាន់នៅផ្លរីដាខាងត្បូង «SFWMD» បានថ្លែងថា ពស់ថ្លាន់មីយ៉ាន់ម៉ាមួយក្បាលបានបំបែកឯតទគ្គកម្មពិភពលោក ដោយមានប្រវែង៥,១ម៉ែត្រ និងមានទម្ងន់៦០គីឡូក្រាម ត្រូវចាប់ស្របតាមគម្រោងការកាត់បន្ថយពស់ថ្លាន់ ព្រោះមានកំណើនខ្ពស់ចាប់តាំងពីខែមីនា២០១៧មក។
គម្រោងការបានជួលអ្នកជំនាញចាប់ពស់ចំនួន២៥នាក់ ឲ្យតាមចាប់ពស់ថ្លាន់ ដោយផ្តល់ប្រាក់រង្វាន់៥០ដុល្លារ ចំពោះពស់ដែលមានប្រវែងចាប់ពី១,២ម៉ែត្រ និងប្រសិនបើវែងជាងនេះនឹងបន្ថែមប្រាក់ប្រហែល៣០ដុល្លារពីលើទៀត ។ រហូតមកដល់ពេលនេះពស់ទាំងអស់ដែលចាប់បានមានទម្ងន់សរុបជាង៥.០០០គីឡូក្រាមហើយ ។
ពស់ដែលចាប់បានភាគច្រើនពន្លាត់ស្បែកច្នៃជាផលិតផល ផ្សេងៗសម្រាប់ប្រើប្រាស់ ប៉ុន្តែសាច់វាមិនទទួលទានទេ ព្រោះមានជាតិបារ៉តខ្ពស់ ។
រហូតដល់ពេលនេះគ្មានអ្នកជំនាញណាម្នាក់រងរបួសពីការតាមចាប់ពស់ទេ មានតែកំហុសឆ្គងចាប់ពស់ខុសគោលដៅ ព្រោះជាពស់ថ្លាន់មានអ្នកចិញ្ចឹម ៕
ចែករំលែកព័តមាននេះ